BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កត្តាបណ្តាលឱ្យមានការរមាស់ភ្នែក ដែលមានគ្រោះថ្នាក់ចំពោះលោកអ្នក

ថ្ងៃសុក្រ, 25 ខែមីនា 2022 10:09  BeeTube News

អាឡែរហ្សីអាចបំផ្លាញថ្ងៃល្អបំផុតរបស់អ្នក។ រោគសញ្ញាអាចរួមមាន អស់កម្លាំង ក្តៅខ្លួន និងក្អួត ហើយមានកម្រិតនៃភាពធ្ងន់ធ្ងរ (យោងតាមរយៈមហា វិទ្យាល័យអាឡែរហ្ស៊ី ហឺត និងប្រព័ន្ធការពាររាងកាយ)។ ប៉ុន្តែ​ប្រហែល​ជា​រោគ​សញ្ញា​ដ៏​គួរ​ឱ្យ​អស់​ចិត្ត​បំផុត​គឺ ​រមាស់​ភ្នែក។ ខណៈពេលដែលការស្រាវជ្រាវបច្ចុប្បន្នកំពុងរកមើលវិធីសាស្រ្តនៃការព្យាបាលដែលប្រសើរជាងមុន ដែលអាចរារាំងប្រតិកម្មអ៊ីស្តាមីនរបស់រាងកាយទាំងស្រុងនោះ បច្ចុប្បន្ននេះមិនមានការព្យាបាលសម្រាប់អាឡែស៊ីទេ ប៉ុន្តែមានថ្នាំសម្រាប់ការគ្រប់គ្រងផលប៉ះពាល់។

Home-Remedies-for-Itchy-Eyes-Treatment

ភាគច្រើននៃរោគសញ្ញាទាំងនេះបន្តកើតមានយូរ បន្ទាប់ពីការប៉ះពាល់ដំបូង រួមទាំងសារធាតុអាលែហ្សីដែលចូលក្នុងខ្លួនតាមរយៈច្រមុះ មាត់ និងភ្នែក។ Harvard Health Publishing ណែនាំថា អារម្មណ៍មិនស្កប់ស្កល់នៃការរមាស់ភ្នែក អំឡុងពេលមានប្រតិកម្មអាលែហ្សី គឺជាស្ថានភាពដែលគេស្គាល់ថាជាអាលែកហ្ស៊ី conjunctiva​ និងកើតឡើងញឹកញាប់ជាងចំពោះមនុស្សវ័យក្មេង។ ប៉ុន្តែតើអាលែហ្សីទាំងនេះប៉ះពាល់ដល់ភ្នែករបស់យើងយ៉ាងដូចម្ដេច ហើយហេតុអ្វីបានជាពួកវាបង្កឱ្យមានប្រតិកម្មខ្លាំងបែបនេះ?

អ្នកជំនាញសុខភាពនិយាយថា វាជាប្រតិកម្មរលាក

Harvard Health Publishing ចែងថា អាលែកហ្ស៊ី conjunctiva គឺជាប្រតិក​ម្មអាលែហ្សី ដែលបណ្តាលឱ្យរលាកដល់ភ្នាសភ្នែក ដែលត្រូវបានគេស្គាល់ថាជាស្រទាប់ភ្នែក។ វាត្រូវបានគេប៉ាន់ប្រមាណថា ជំងឺរលាកដល់ conjunctiva ប៉ះពាល់រវាង 20% ទៅ 40% នៃជនជាតិអាមេរិកជារៀងរាល់ឆ្នាំ ដែលជាចំនួនកើនឡើងជាលំដាប់។

Hero_Article_Allergy-Eyes-compressor

ខណៈពេលដែលអាលែកហ្ស៊ីភ្នែកអាចបណ្តាលឱ្យហើម ហូរទឹកភ្នែក ហូរទឹករំអិល ក្រហម និងរមាស់ អ្នកជំនាញសុខភាពនិយាយថា ផលប៉ះពាល់បែបនេះមិនមែនជាការគំរាមកំហែងដល់ការមើលឃើញរបស់យើងក្នុងរយៈពេលយូរទេ (តាមរយៈ Johns Hopkins Medicine)។ អ្នកជំនាញ​ណែនាំ​ថា មនុស្ស​មិន​គួរ​ត្រដុស​ភ្នែក​ពេល​មាន​អា​ឡែ​ស៊ី​ប៉ះ​ពាល់​ឡើយ ដើម្បី​ការពារ​សុខភាព​ភ្នែក​។ ជំនួសមកវិញ វាត្រូវបានណែនាំឱ្យអ្នកប្រើថ្នាំប្រឆាំងនឹងអ៊ីស្តាមីន លាបថ្នាំត្រជាក់លើតំបន់ភ្នែក ឬលាងជម្រះតំបន់ដែលរងផលប៉ះពាល់ដោយទឹក ដើម្បីលុបទំនាក់ទំនងអាឡែហ្ស៊ី នេះបើយោងតាម ​​Johns Hopkins Medicine ។


ថ្ងៃសុក្រ, 25 ខែមីនា 2022 10:09  BeeTube News