BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើ​អាហារ​ដែល​នៅ​សេសសល់​​មាន​សុវត្ថិភាពក្នុង​រយៈពេល​ប៉ុន្មាន​ដើម្បី​បរិភោគ?

ថ្ងៃពុធ, 16 ខែមីនា 2022 11:09  BeeTube News


ការរក្សាទុកនូវអាហារដែលនៅសេសសល់ គឺជាវិធីដ៏ល្អក្នុងការសន្សំប្រាក់។ ក៏ប៉ុន្តែ មានអ្វីដែលអ្នកត្រូវធ្វើ មុនពេលអ្នកចាប់ផ្តើមរកមើលអាហារនៅក្នុងទូរទឹកកករបស់អ្នក ជាពិសេសប្រសិនបើអាហាររបស់អ្នកបានដាក់នៅក្នុងនោះមួយរយៈមកហើយ។ អ្នក​ត្រូវ​ប្រាកដ​ថា អាហារដែលនៅ​សល់​ នៅ​តែ​សម​នឹង​ការទទួលទានបាន។

how-to-store-food-properly

បន្ទាត់ពេលវេលាខុសគ្នានៃអាហារនីមួយៗ

ពេលខ្លះវាងាយស្រួលក្នុងការប្រាប់ថា តើអាហារដែលនៅសេសសល់ គឺហួសពីចំណុចនៃការបរិភោគហើយឬនៅ។ ក្លិនមិនល្អ ពណ៌មិនស្អាត និងការផ្លាស់ប្តូរដែលមិនចង់បាន សុទ្ធតែជាកត្តាច្បាស់ណាស់ថា អាហារនៅក្នុងទូរទឹកកកយូរពេកហើយ។ អ្នកឯកទេសខាងចំណីអាហារ Amy Shapiro ដែលជាម្ចាស់ក្រុមហ៊ុន Real Nutrition NYC បានពន្យល់ថា អាហារដែលនៅសេសសល់ មិនអាចទុកចោលពេញមួយល្ងាច បន្ទាប់ពីអាហារពេលល្ងាចបានទេ។ នាង​ណែនាំ​ឱ្យ​ទុក​អាហារ​ដែល​នៅ​សល់​ក្នុង​ទូរទឹកកក ​ក្រោយ​ពេល​មិន​លើស​ពី​ពីរ​ម៉ោង។ បើទុកនៅក្រៅយូរជាងនេះទៅ បាក់តេរីចាប់ផ្តើមលូតលាស់នៅក្នុងអាហារ ដែលអាចជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងនៃជំងឺដែលបណ្តាលមកពីអាហារ។

Proper_Storage.max-784x410

នៅពេលដែលអាហារសល់នៅក្នុងទូរទឹកកក ម្ហូបភាគច្រើន គឺល្អសម្រាប់តែបីទៅបួនថ្ងៃប៉ុណ្ណោះ។ អាហារដែលគ្មានសាច់ និង​បាយ​ ​អាច​ទុកបាន​រហូត​ដល់​ទៅ​ប្រាំថ្ងៃ ចំណែកឯ​សាឡាកំប៉ុង​ដែលមាន​ Ham ស៊ុត សាច់មាន់ ម៉ា​ការ​រ៉ូ​នី ឬ​ត្រីធូណាក៏ដូចគ្នា។ នេះ​ជា​មូលហេតុ​ដែល​វា​ជា​គំនិត​ល្អ​ក្នុង​ការ​បិទ​ស្លាក​កាលបរិច្ឆេទ​ទៅ​នឹង​អាហារដែល​នៅ​សេសសល់​របស់​អ្នក លុះត្រា​តែ​អ្នក​មាន​គម្រោងញ៉ាំវា​នៅ​ថ្ងៃ​បន្ទាប់។

freezer

 


ថ្ងៃពុធ, 16 ខែមីនា 2022 11:09  BeeTube News