BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នៅពេលអ្នកផឹកទឹកអំបិលមុនពេលចូលគេង នេះជាអ្វីដែលនឹងកើតឡើង!

ថ្ងៃពុធ, 02 ខែមីនា 2022 09:14  BeeTube News

មនុស្សភាគច្រើន អាចមានរឿងរ៉ាវជាច្រើនដែលធ្វើឲ្យចិត្តពួកគេមិនស្ងប់ សំឡេងរោទិ៍រថយន្តនៅពេលកណ្តាលអាធ្រាត ឬត្រូវការប្រើប្រាស់បន្ទប់ទឹកជាដើម ដែលធ្វើឲ្យមានការដឹងខ្លួននៅពេលពាក់កណ្តាលយប់។ ហើយបើយោងតាមគេហទំព័រ Sleep.org ការទៅបន្ទប់ទឹកនៅពាក់កណ្តាលអធ្រាត្ររបស់លោកអ្នក ដើម្បីនោមជាញឹកញាប់ត្រូវបានគេហៅថា nocturia ។ ភាគច្រើននៃបុរស និងស្ត្រីដែលមានអាយុលើសពី 40 ឆ្នាំរាយការណ៍ថា ភ្ញាក់ពីគេងដើម្បីប្រើបន្ទប់ទឹកយ៉ាងហោចណាស់ម្តងក្នុងមួយយប់។

thumbnail_1487310189

យើងទាំងអស់គ្នាចង់ទៅដោះទុក្ខសត្វ ប៉ុន្តែវាក៏សំខាន់ផងដែរក្នុងការការពារគុណភាពនៃការគេងដែលអ្នកទទួលបានរាល់យប់។ នោះហើយជាមូលហេតុដែលប្រសិនបើអ្នកកំពុងជៀសវាងការផឹកទឹក ដើម្បីជៀសវាងការប្រើប្រាស់បន្ទប់ម្តង ឬច្រើនដងនៅពេលយប់ អ្នកប្រហែលជាចង់សាកល្បងវិធីផ្ទុយពីនេះហើយ។

ការផឹកទឹកជាមួយនឹងអំបិលមួយចឹប ​អាចរារាំងអ្នកមិនឱ្យភ្ញាក់ពីគេង

តើការផឹកទឹកមុនចូលគេង អាចជាថ្នាំបំបាត់ការប្រើប្រាស់បន្ទប់ទឹកនៅពេលយប់ដោយរបៀបណា? គិលានុបដ្ឋាយិកា Jonathan Steele បាននិយាយតាមរយៈ HuffPost ថាគ្រាន់តែបន្ថែមអំបិលមួយចឹបទៅក្នុងទឹក។ ការរក្សាតុល្យភាពនៃទឹក និងអេឡិចត្រូលីតខាងក្នុងនៅក្នុងប្រព័ន្ធរាងកាយរបស់អ្នក អាចរារាំងអ្នកពីការនោមមុនពេលម៉ោងរោទិ៍របស់អ្នកដាស់អ្នក។ គាត់បានបន្ថែមថា "អំបិលដែលមិនទាន់កែច្នៃ ជួយឱ្យទឹកចូលទៅក្នុងកោសិកាទាំងអស់របស់យើង" ។

_113087731_gettyimages-96204099

ការផ្លាស់ប្តូរមកផឹកទឹកតែ ឬទឹកដោះគោក្តៅមួយកែវនៅពេលយប់របស់អ្នក មកជាការផឹកទឹកជាមួយនឹងអំបិលមួយចឹប អាចធ្វើឱ្យអ្នកមិនភ្ញាក់ពីគេងដើម្បីប្រើបន្ទប់ទឹកឡើយ។ ទោះជាយ៉ាងណាក៏ដោយ CDC អះអាងថា មនុស្សពេញវ័យភាគច្រើនប្រើប្រាស់ជាតិសូដ្យូមច្រើនជាងការទទួលទានប្រចាំថ្ងៃ ដែលបានណែនាំ។ ដូច្នេះ ប្រសិនបើអ្នកនឹងបន្ថែមអំបិលទៅក្នុងទឹក បើទោះបីជាវាគ្រាន់តែបន្តិចបន្តួចក៏ដោយ អ្នកប្រហែលជាត្រូវឱ្យប្រាកដថា ការប្រើប្រាស់ជាតិសូដ្យូមរបស់អ្នកស្ថិតក្នុងកម្រិតដែលមានសុខភាពល្អជាមុនសិន ដើម្បីរក្សាសុខភាពរបស់អ្នកឲ្យបានល្អ។ យ៉ាងណាមិញ ការធ្វើឱ្យមានតុល្យភាពកម្រិតត្រឹមត្រូវនៃសូដ្យូមដែលយើងមាននៅខាងក្នុងរាងកាយ អាចជាអ្វីដែលរារាំងយើងមិនឱ្យក្រោកពីដំណេកនៅពេលយប់។

 


ថ្ងៃពុធ, 02 ខែមីនា 2022 09:14  BeeTube News

Tags: berryhealth