BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើអ្នកជឿថា មនុស្សស្រីចាប់អារម្មណ៍ទៅលើមនុស្សប្រុសដែលមានកម្ពស់ខ្ពស់ដែរឬទេ?

ថ្ងៃចន្ទ, 13 ខែធ្នូ 2021 08:55  BeeTube News

មនុស្សគ្រប់រូប តែងតែមានចំណុចចាប់អារម្មណ៍ខុសៗគ្នា ហើយមានលក្ខណៈរាងកាយមួយចំនួន ដែលមានការកត់សម្គាល់ច្រើន។ យោងតាម Psychology Today មនុស្សប្រុសដែលមានកម្ពស់ខ្ពស់ អាចធ្វើឲ្យសមត្ថភាពក្នុងការដឹកនាំការងារកាន់តែប្រសើរឡើង និងការមាន​ទំនុកចិត្តលើ​ខ្លួនឯង។ ប្រសិនបើ​មនុស្សស្រីងើយមើលមនុស្សប្រុសដែលមានកម្ពស់ខ្ពស់នោះ​ វា​អាច​នាំ​ឱ្យ​គាត់​ជឿ​ថា ​គាត់​កាន់តែមានភាពជឿជាក់​។

ជីវវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងរឿងនេះផងដែរ

ចំណងចំណូលចិត្តរបស់មនុស្សស្រីទៅលើមនុស្សប្រុសដែលមានកម្ពស់ខ្ពស់ ក៏អាចផ្អែកលើជីវវិទ្យាផងដែរ។ នៅក្នុងការសិក្សាដែលបានបង្ហាញតាមរយៈ WebMD, R.I.M. លោក Dunbar, Ph.D., មកពីសាកលវិទ្យាល័យ Liverpool, ប្រទេសអង់គ្លេស បានរកឃើញថា "មនុស្សប្រុសដែលមានកម្ពស់ខ្ពស់ គឺទទួលបានភាពជោគជ័យច្រើនជាងមនុស្សប្រុសដែលមានកម្ពស់ទាប ព្រោះវាបានបង្ហាញថា មនុស្សស្រីបានជ្រើសរើសមនុស្សប្រុសជាដៃគូភាគច្រើនផ្អែកលើកម្ពស់របស់ពួកគេ" ។

why-do-girls-like-tall-guys (1)

ប៉ុន្តែយើងត្រូវទទួលស្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយ ក៏មានឥទ្ធិពលខ្លាំងលើអ្វីដែលចាត់ទុកថាមានភាពទាក់ទាញផងដែរ។ Psychology Today បានអះអាងថា មនុស្សប្រុសដែលមានកម្ពស់ទាប ត្រូវប្រឈមមុខនឹងការរើសអើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដោយសារតែមនុស្សប្រុសដែលមានកម្ពស់ខ្ពស់ ភាគច្រើនត្រូវបានគេឲ្យសម្តែងជាវីរបុរស ឬជាតួឯក ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ឬក្នុងខ្សែភាពយន្តផ្សេងៗ។ ដូច្នេះ តើ​មនុស្សស្រីពិតជា​ទាក់ទាញទៅលើ​មនុស្សប្រុសដែលមានកម្ពស់​ខ្ពស់​មែន​ទេ? មើលទៅប្រហែលជាពិតហើយ។ ប៉ុន្តែ​មនុស្សម្នាក់ៗមានចំណុចទាក់ទាញខុសៗគ្នា ដូច្នេះកុំវិនិច្ឆ័យត្រឹមតែកម្ពស់របស់ពួកគេណា​៕


ថ្ងៃចន្ទ, 13 ខែធ្នូ 2021 08:55  BeeTube News