BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឈប់ញ៉ាំអាហារទាំងនេះ បើអ្នកមិនចង់អោយសុខភាពខួរក្បាលមានបញ្ហា

ថ្ងៃពុធ, 13 ខែតុលា 2021 09:16  BeeTube News

សុខភាពខួរក្បាលពិតជាសំខាន់ណាស់ ពីព្រោះថាសុខភាពខួរក្បាលដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃ និងការងារផ្សេងៗរបស់យើង ដូចនេះបើអ្នកទាំងអស់គ្នាមិនចង់អោយមានបញ្ហាទៅថ្ងៃក្រោយ សូមព្យាយាមជៀសវាងទទួលទានអាហារដែលមានក្នុងបញ្ជីខាងក្រោមនេះ៖

១. បរិភោគសាច់កែច្នៃ

គ្រប់ប្រភេទអាហារទាំងអស់ តែងតែមានទាំងគុណសម្បត្តិ និងគុណវិបត្តិដែលអ្នកគួរ រឺមិនគួរបរិភោគ។ ប្រសិនបើអ្នកពិតជា មិនចង់អោយខួរក្បាលរបស់អ្នកមានបញ្ហានៅពេលក្រោយ ដល់ពេលហើយដែលអ្នកត្រូវបោះបង់ទម្លាប់ទទួលទានសាច់កែច្នៃ និងសាច់ក្រកទាំងនេះចេញ។ យោងតាមការស្រាវជ្រាវវេជ្ជសាស្ត្រឆ្នាំថ្មីៗនេះ បានអោយដឹងថា សាច់កែច្នៃ សំបូរដោយសមាសធាតុនីត្រាត ដែលវាមានហានិភ័យខ្ពស់ដល់ការកកើតទៅជាដុំសាច់នៅក្នុងខួរក្បាល និងបង្កជាជំងឺវង្វេងវង្វាន់។ ប៉ុន្តែយើងក៏អាចបរិភោគ សាច់កែច្នែបានដែរ តែអ្នកត្រូវបរិភោគ ផ្លែឈើ បន្លែនិងអាហារសំបូរវីតាមីន A ដើម្បីរក្សាតុល្យភាពនៃសារធាតុចិញ្ចឹម ប៉ុន្តែធ្វើដូចនេះ ធ្វើអោយអ្នកខាតបង់លុយកាក់និងពេលវេលាជាច្រើនទៅវិញទេ ព្រោះថាទោះជាអ្នកទាំងអស់គ្នាខិតខំញ៉ាំបន្លែ និងផ្លែឈើជាច្រើនយ៉ាងណាក៏នៅតែមិនទទួលបានសារធាតុចិញ្ចឹមដែរ។

depositphotos_25508575-stock-photo-south-east-asia-thailand-phatthaya (1)

២. ស្ករ

ការសិក្សា Metabolic Brain Disease នៅឆ្នាំ២០១៨ ដោយពិសោធន៏ទៅលើសត្វកណ្តុរបានរកឃើញថា រយះពេលតែប៉ុន្មានខែប៉ុណ្ណោះ សារធាតុស្ករដែលវាបានស៊ី បានបង្កកើតជាជំងឺខួរក្បាលដំណាក់កាលដំបូងស្រដៀងទៅនឹងជំងឺអាល់ហ្សៃមឺរដែរ។ ការសិក្សាស្រាវជ្រាវមួយទៀតរបស់ Clinical Nutrition និង Metabolic Care បានលើកឡើងថា សារធាតុស្ករមានទំនាក់ទំនង រវាងជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺអាល់ហ្សៃមឺរនេះផងដែរ។ នៅពេលដែលអ្នកញ៉ាំជាតិស្ករច្រើន ធ្វើអោយភាពធន់នៃអាំងស៊ុយលីនខ្សោយក្នុងការបំបែកសារធាតុទាំងនោះដែលជាមូលហេតុបណ្តាលអោយកើតមានជំងឺប្រព័ទ្ធប្រសាទ និងទឹកនោមផ្អែម។ ដូច្នេះការកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងរបបអាហាររបស់អ្នកមិនមែនគ្រាន់តែជាអ្វីដែលអ្នកគួរធ្វើសម្រាប់សុខភាពខួរក្បាលនោះទេ តែវាក៏ល្អសំរាប់រាងកាយទាំងមូលផងដែរ។

Bitter-sweet-revelations-Pakistan-sugar-millers-deny-corruption-findings-as-accusations-fly (1)

៣. គ្រឿងស្រវឹង

ផលប៉ះពាល់ចំបងដែលបណ្តាលមកពីការសេពគ្រឿងស្រវឹងនោះគឺ ប្រព័ន្ធសរសៃប្រសាទកណ្តាលដែលមាននៅក្នុងខួរក្បាល។ គ្រឿងស្រវឹងមានផ្ទុកនៅសារធាតុពុលដែលអាចជះផលអាក្រក់ដល់ប្រព័ន្ធប្រសាទកណ្តាលដែលវាដើរតួយ៉ាងសំខាន់ក្នុងការទទួលព័ត៌មាន និងប្រតិកម្មតបផ្សេងៗនៃរាងកាយ។ ម៉្យាងវិញទៀតការពិសាគ្រឿងអាកុលធ្វើអោយបេះដូងពិបាកធ្វើចលនា និងកង្វះការផ្គត់ផ្គង់ឈាម ដើម្បីរត់ចូលអោយបានគ្រប់គ្រាន់ ដែលជាមូលហេតុធ្វើអោយគាំងបេះដូងនៅថ្ងៃអនាគតបាន។ ផលប៉ះពាល់់ដែលមិនអាចរំលងបាននោះគឺថ្លើមតែម្តង។ នៅពេលយើងពិសាគ្រឿងស្រវឹងធ្វើអោយថ្លើមត្រូវដំណើរការខ្លាំង ដែលជាហេតុធ្វើអោយខូចថ្លើម ឬគ្រិនថ្លើមតែម្តង។

7-Things-Drinking-Alcohol-Does-to-Your-Body (1)

៤. ត្រីដែលសម្បូរជាតិបារត

ការបរិភោគត្រីដែលមានខ្លាញ់អូមេហ្គា៣ច្រើនគឺជាជម្រើសដ៏ល្អមួយ ប៉ុន្តែមានត្រីប្រភេទមួយចំនួនដែលអ្នកគួរជៀសវាងដែលអាចមានផលប៉ះពាល់ដល់ខួរក្បាលបាន។ សម្រាប់ស្ត្រីមានផ្ទៃពោះគួរតែចៀសវាងប្រភេទអាហារណាដែលពាក់ព័ន្ធនឹងត្រីធូណា ត្រីដាវ និងត្រីឆ្លាម ឬត្រីធំៗដែលមានអាយុកាលវែង ព្រោះថាប្រភេទត្រីទាំងនោះមានសារធាតុបារតច្រើនដែលអាចបំផ្លាញកោសិកាខួរក្បាលដែលកំពុងលូតលាស់របស់ទារកក្នុងផ្ទៃ។ ប៉ុន្តែមានការស្រាវជ្រាវថ្មីៗនេះក៏បង្ហាញផងដែរថា មនុស្សដែលមិនមានផ្ទៃពោះក៏អាចមានហានិភ័យដល់សុខភាពផងដែរ ប្រសិនបើបរិភោគត្រីដែលមានជាតិបារតច្រើនលើសកំណត់។ 

shutterstock_518666248-768x515-1 (1)

៥. អាហារកែច្នៃនិងគ្រឿងកំប៉ុង

គ្រប់អាហារកែច្នៃនិងគ្រឿងកំប៉ុងទាំងអស់ សុទ្ធតែបានដាក់បន្ថែមនូវសារធាតុ glycemic ដើម្បីរក្សាទុកអាហារទាំងអស់នោះអោយនៅស្រស់បានយូរ ប៉ុន្តែវាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កំណើននៃជាតិស្ករក្នុងឈាមផងដែរ។ សំខាន់ជាងនេះទៅទៀតកាបូនហាយដ្រាតមាន glycemic ខ្ពស់ដែលជាប្រភពគ្លុយកូសសិប្បនិម្មិតដែលវាអាចជ្រាបចូលទៅក្នុងចរន្តឈាមរបស់អ្នកយ៉ាងឆាប់រហ័ស បើប្រៀបធៀបនឹងគ្លុយកូសធម្មជាតិ។ ការសិក្សាក្នុងឆ្នាំ ២០២០នេះក៏បានបោះពុម្ពផ្សាយផងដែរថា ការញ៉ាំអាហារកែច្នៃដែលសម្បូរកាបូហាយដ្រាតមានផលអាក្រក់យ៉ាងខ្លាំងដល់សុខភាព និងអាចបង្កជាជំងឺវង្វេងវង្វាន់។

main-qimg-7b84a0f9caf69e85f27ef403439d9d92 (1)

៦. អាហារចៀន

អាហារដែលចៀនអាចមានសមាសធាតុមិនល្អចំពោះសុខភាពដូចជាអាក្រូលីនដែលបង្កើតឡើងនៅក្នុងប្រេងចម្អិនក្តៅៗហើយរឿយៗត្រូវបានគេរកឃើញថាទំនាក់ទំនងក្នុងការជំរុញនៃការកកើតជំងឺអាល់ហ្សៃមឺរក៏ដូចជាក្រុមនៃជំងឺដទៃទៀតដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាល។មួយវិញទៀតវាអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពខួរក្បាលផងដែរ។ 

dreamstime_xxl_0 (1)

៧. តៅហ៊ូ

មានការសិក្សាមួយចំនួនទៅលើអ្នកបរិភោគតៅហ៊ូលើប្រជាជនរ័យចំណាស់ឥណ្ឌូនេស៊ី រកឃើញថា អ្នកដែលរិភោគតៅហ៊ូច្រើនមានពិន្ទុទាបលើការចងចាំរបស់ពួកគេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៅទៀតនោះការសិក្សារលើអាហារដែលមានមូលដ្ឋានលើសណ្តែកដែលស្រដៀងទៅនឹងតៅហ៊ូនេះ ក៏បានសន្មត់ថាសារធាតុ phytoestrogens ដែលមានវត្តមានក្នុងតៅហ៊ូក៏អាចផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺវង្វេងផងដែរ។

the-health-benefits-of-tofu-700-350-1550d79 (1)

អត្ថបទដកស្រង់ពី Bestie Channel (Youtube)

កែសំរួលអត្ថបទ និងរៀបរៀងវីដេអូដោយ BeeTube News Team


ថ្ងៃពុធ, 13 ខែតុលា 2021 09:16  BeeTube News