១. បង្កើនជាតិសរសៃ
ខណៈពេលដែលអ្នកជំនាញណែនាំថាមនុស្សម្នាក់ត្រូវការជាតិសរសៃពី ២០ ទៅ ៣៨ ក្រាមក្នុងមួយថ្ងៃ។ ជាមធ្យមការទទួលទានកាហ្វេ១ពែង មានផ្ទុកជាតិសរសៃប្រហែល ១,៥ ក្រាម។ ប្រសិនបើអ្នកចូលចិត្តកាហ្វេ អ្នកអាចត្រូវការពីរទៅបីពែង ដើម្បីទទួលបានប្រហែលប្រាំក្រាម។ ការផឹកកាហ្វេក៏ជួយយើងដុតខ្លាញ់ និងអាចទទួលទម្ងន់ដែលយើងចង់បានដែរ។ ជាតិសរសៃជួយអ្នកសម្រកទម្ងន់ដោយធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតក្នុងរយៈពេលយូរ។ វាក៏អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបញ្ចុះកូឡេស្តេរ៉ុល និងបង្កើនសុខភាពពោះវៀនរបស់អ្នក។
២. បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
វាត្រូវបានគេរាយការណ៍ថាមនុស្សចំនួន ២៩លាន ៩សែននាក់ នៅសហរដ្ឋអាមេរិក រងគ្រោះពីជំងឺទឹកនោមផ្អែមដែលជនជាតិអាមេរិកប្រមាណ ១.៤នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យជារៀងរាល់ឆ្នាំ។ ការសិក្សារយៈពេល ១១ ឆ្នាំលើស្ត្រីអស់រដូវបានបង្ហាញថាការផឹកកាហ្វេ ៦ពែងជារៀងរាល់ថ្ងៃ អាចបន្ថយហានិភ័យជំងឺទឹកនោមផ្អែមរបស់អ្នកបាន ២២ ភាគរយ។ ប៉ុន្តែអ្នកមិនចាំបាច់ត្រូវការ ៦ កែវក្នុងមួយថ្ងៃទេ បើអ្នកមិនចង់ទៅបន្ទប់ទឹករៀងរាល់ ២៥នាទីម្តង។ ការសិក្សាមួយផ្សេងទៀតពីឆ្នាំ ២០១៤ បានបង្ហាញថាគ្រាន់តែផឹកកាហ្វេមួយពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ៩ ភាគរយ។ នៅជុំវិញពិភពលោកនេះជំងឺទឹកនោមផ្អែមក្លាយជាកង្វល់មួយ ដូច្នេះការទទួលទានកាហ្វេអាចជួយឲ្យធូរស្រាលកង្វល់នេះខ្លះដែរ។
៣. វាជួយកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្ត
នៅពេលអ្នកមានអារម្មណ៍បាក់ទឹកចិត្ត ពេលខ្លះគ្មានអ្វីប្រសើរជាងការទទួលទានភេសជ្ជៈមួយ ហើយព្យាយាមប្រមូលអារម្មណ៍របស់អ្នកឡើងវិញ។ ជឿឬមិនជឿ កាហ្វេក៏ជួយប្រយុទ្ធប្រឆាំងនឹងការអារម្មណ៍ក្រៀមក្រំផងដែរ។ ការផឹកកាហ្វេនៅពេលព្រឹកអាចផ្តល់ឱ្យអ្នកនូវទស្សនៈវិជ្ជមានជាច្រើនបានពេញមួយថ្ងៃ។ ជាតិកាហ្វេអ៊ីនក៏ដូចជាអាស៊ីតមានប្រសិទ្ធភាពកាត់បន្ថយការរលាកនៅក្នុងកោសិកាសរសៃប្រសាទខួរក្បាលរបស់អ្នក ជួយកាត់បន្ថយអារម្មណ៍ធ្លាក់ទឹកចិត្ត។ កាហ្វេថែមទាំងត្រូវបានគេនិយាយថា ជួយកាត់បន្ថយគំនិតធ្វើអត្តឃាតទៀតផង។ ការសិក្សាមួយពីឆ្នាំ ១៩៩៦ ផ្តោតលើគិលានុបដ្ឋយិកាចំនួន ៨៦,០០០ នាក់ក្នុងរយៈពេល ១០ឆ្នាំនៃការសង្កេតបានបង្ហាញថា អ្នកផឹកកាហ្វេធម្មតាមានហានិភ័យការធ្វើអត្តឃាតតិចជាងអ្នកដែលមិនផឹកវា។ ការសិក្សាមួយផ្សេងទៀតពីឆ្នាំ ២០១១ បានបង្ហាញថាស្ត្រីដែលទទួលទានកាហ្វេលើសពី ៤ ពែងមានឱកាសកាត់បន្ថយ ២០% ពីជំងឺបាក់ទឹកចិត្ត។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្តសូមកុំភ័យខ្លាច គ្រាន់តែផឹកកាហ្វេមួយកែវហើយមើលថាមានអ្វីកើតឡើង។ ប្រសិនបើអ្នកមានអារម្មណ៍ថាវាមិនដំណើរការ អ្នកប្រហែលជាត្រូវស្វែងរកការព្យាបាលនៅកន្លែងផ្សេង។
៤. ការពារអ្នកពីជំងឺអាល់ហ្សៃមឺរ (ជំងឺវង្វេងវង្វាន់)
កាហ្វេត្រូវបានបង្ហាញថាជាអ្នកប្រយុទ្ធប្រឆាំងនឹងជំងឺដូចជាអាល់ហ្សៃមឺរដោយជោគជ័យ។ គេប៉ាន់ប្រមាណថាជនជាតិអាមេរិកជិត ៦លាននាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺវង្វេងវង្វាន់។ ខណៈពេលដែលភាគច្រើននៃអ្នកដែលទទួលរងគ្រោះមានអាយុលើសពី ៦៥ឆ្នាំ អ្នកប្រាកដជាចង់កាត់បន្ថយហានិភ័យនេះពេលអ្នកនៅក្មេង។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថាការប្រើប្រាស់កាហ្វេជាប្រចាំ អាចជួយកាត់បន្ថយហានិភ័យជំងឺវង្វេងវង្វាន់ ដោយជាតិកាហ្វេអ៊ីននិងសារធាតុប្រឆាំងអុកស៊ីតកម្ម។ សមាសធាតុទាំងនេះមានប្រសិទ្ធភាពការពារការបង្កើតបន្ទះនៅក្នុងខួរក្បាល។ ទោះបីជាជំងឺនេះមិនមែនជាការព្រួយបារម្ភភ្លាមៗក្នុងចំណោមមនុស្សវ័យក្មេងក៏ដោយ វាជាអ្វីដែលអ្នកអាចការពារបានដោយគ្រាន់តែកាហ្វេមួយកែវ។
៥. វាការពារការខូចខាតភ្នែករបស់អ្នក
កាហ្វេការពារភ្នែករបស់អ្នកពីការខូចខាតដោយសារស្ត្រេសអុកស៊ីតកម្ម។ រីទីណាគឺជាផ្នែកមួយនៃភ្នែករបស់អ្នកដែលងាយរងគ្រោះជាពិសេស ព្រោះរីទីណាគឺជាស្រទាប់តូចមួយដែលស្ថិតនៅខាងក្រោយភ្នែក ដែលទទួលខុសត្រូវក្នុងការផ្ទេរព័ត៌មានដែលមើលឃើញទៅខួរក្បាល។ វាជាប្រភេទជាលិកាដ៏សំខាន់បំផុតមួយនៅក្នុងរាងកាយនិងប្រើប្រាស់អុកស៊ីសែនច្រើនជាងខួរក្បាលទៅទៀត។ ប្រសិនបើរីទីណារបស់អ្នកបានឆ្លងកាត់ស្ត្រេសអុកស៊ីតកម្ម ការសិក្សាផ្សេងៗបានបង្ហាញថាកាហ្វេជាចម្លើយ។ កំហាប់កាហ្វេនៃអាស៊ីតក្លរីកធ្វើការកាត់បន្ថយការខូចខាតដែលធ្វើចំពោះកោសិការីទីណា។ ដូច្នេះការផឹកកាហ្វេក៏ជួយការពារភ្នែករបស់អ្នកដែរ។
៦. ការពារធ្មេញរបស់អ្នកពីការពុកធ្មេញ
ភាគច្រើនពេទ្យធ្មេញតែងតែដាស់តឿនឲ្យអ្នកទទួលទានកាហ្វេឲ្យតិចជាងមុន ប៉ុន្តែពួកគាត់ចង់ឱ្យអ្នកបន្ថយកាហ្វេ ដែលជាធម្មតាសំដៅលើកាហ្វេដែលមានជាតិស្ករ។ ម៉្យាងវិញទៀតកាហ្វេខ្មៅមានប្រសិទ្ធភាពដ៏អស្ចារ្យចំពោះធ្មេញរបស់អ្នក។ នៅពេលដែលអ្នកទទួលទានកាហ្វេខ្មៅសុទ្ធមួយពែង វាជួយកំចាត់បាក់តេរីនៅក្នុងមាត់របស់អ្នកដែលជួយការពារការពុកធ្មេញ។ ការសិក្សាមួយនៅឆ្នាំ ២០០៩ បានផ្តោតលើមនុស្ស ១,០០០នាក់ ដែលមិនផឹកអ្វីសោះក្រៅពីកាហ្វេក្នុងរយៈពេលយូរ ពួកគេបានរកឃើញថាសារធាតុប្រឆាំងអុកស៊ីតកម្មនិងកាហ្វេត្រូវបានផ្សារភ្ជាប់ទៅនឹងការការពារពុកធ្មេញ។
៧. វាជួយបង្កើនសុខភាពបេះដូងរបស់អ្នក
ការផឹកកាហ្វេអាចបន្ថយហានិភ័យនៃជំងឺបេះដូងដែលជាអ្វីដែលអ្នកត្រូវពិចារណា។ ជំងឺបេះដូងគឺជាបុព្វហេតុចម្បងនៃការស្លាប់នៅសហរដ្ឋអាមេរិកដែលត្រូវបានប៉ាន់ប្រមាណថាមនុស្សចំនួន ៦៤៧.០០០ នាក់បានស្លាប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថាការផឹកទឹកក្នុងបរិមាណច្រើនពិតជាអាចកាត់បន្ថយរោគសញ្ញាបាន។ ការសិក្សាមួយពីប្រទេសកូរ៉េផ្តោតលើមនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ២៥,០០០នាក់ ត្រូវបានគេបង្ហាញថាការទទួលទានបីនិងប្រាំពែងក្នុងមួយថ្ងៃកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងរបស់អ្នក ដោយបរិមាណកាហ្វេដូចគ្នា អាចបន្ថយភាពតានតឹងលើសរសៃឈាមបេះដូងរបស់អ្នក។ ប៉ុន្តែការផឹកកាហ្វេអាចជួយអ្នកបាន ប្រសិនបើអ្នកកំពុងស្វែងរកការបង្កើនសុខភាពទូទៅ។
៨. វាជួយឱ្យអ្នកមានអាយុវែង
តើអ្នកដឹងទេថាកាហ្វេស្ងោររបស់ក្រិចត្រូវបានការសិក្សាគួរឱ្យជឿជាក់ជាច្រើនទទួលស្គាល់ថា ធ្វើឲ្យមានអាយុវែងនិងមានសុខភាពល្អ។ នៅឆ្នាំ ២០១២ ការសិក្សាមួយត្រូវបានធ្វើឡើងលើស្ត្រីជាង ២០០,០០០នាក់និងបុរស ២៧៥,០០០នាក់ រកឃើញថាអ្នកផឹកកាហ្វេធម្មតាមានអត្រាស្លាប់ ១៥% ។ ការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថាស្ត្រីដែលផឹកកាហ្វេមានឱកាសបន្ថយនៃការស្លាប់ដោយសារជំងឺមហារីក ឬជំងឺបេះដូង។ ការសិក្សាមួយនៅប្រទេសជប៉ុនបានផ្តោតលើបុរសដែលមានសុខភាពល្អចំនួន ៩០,០០០នាក់ ដែលមិនមានប្រវត្តិនៃជំងឺធ្ងន់ធ្ងរ បានបង្ហាញថាការផឹកកាហ្វេបីពែងក្នុងមួយថ្ងៃបន្ថយហានិភ័យប្រហែល ២៤%។ ប្រសិនបើអ្នកចង់ទទួលបានលទ្ធផលខ្ពស់អ្នកស្រាវជ្រាវថ្មីៗនេះអះអាងថាទទួលទានកាហ្វេ ៨ពែងក្នុងមួយថ្ងៃ អាចបន្ថយឱកាសស្លាប់ក្នុងរយៈពេល ១០ឆ្នាំ។ ដូច្នេះប្រសិនបើអ្នកកំពុងរកវិធីដើម្បីបង្កើនសុខភាពទូទៅរបស់អ្នក សូមញ៉ាំកាហ្វេមួយកែវជារៀងរាល់ថ្ងៃ ដើម្បីបានផលប្រយោជន៍ទាំងអស់នេះ។
អត្ថបទដកស្រង់ពី Bestie Channel (Youtube)
កែសំរួលអត្ថបទ និងរៀបរៀងវីដេអូដោយ BeeTube News Team