BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើ ZOOMBIE ជាសមាជិកថ្មីរបស់ក្រុម Rizer Band?

ថ្ងៃចន្ទ, 08 ខែកក្កដា 2024 10:59  BeeTube News

photo_2_2024-07-08_10-44-38

ទស្សនិកជនមួយចំនួនបានងាកមកចាប់អារម្មណ៍ក្រុមតន្រ្តីតូចៗដែលប្រគំសម្តែងលេងនៅតាម Pub រឺក្លឹបកំសាន្តមួយចំនួននាពេលថ្មីៗនេះ ខណៈរូបភាពចែកលែកនៃការសម្តែងរបស់ពួកគេក៏ត្រូវបានបង្ហោះនៅតាមបណ្តាញសង្គម ធ្វើអោយប្រជាប្រិយភាពរបស់ក្រុម Band នីមួយៗរបស់យើងកាន់តែមានសន្ទុះកើនឡើង។ យ៉ាងណាមិញផងដែរ ក្រុម Rizer Band ក៏កំពុងតែមានប្រជាប្រិយភាពលេចធ្លោនៅតាម Pub កំសាន្តនីមួយៗផងដែរ ដែខណៈដែលអ្នកទាំងអស់គ្នាប្រហែលជាមិននឹកស្មានដល់ ព្រោះនៅក្នុងសមាជិកទាំង៥នាក់របស់ក្រុម Rizer Band នៅក្នុងនោះក៏មានលោក Zoombie ម្នាក់ផងដែរ ដែលជាម្ចាស់បទ «For Fun» នៅក្នុងរដូវកាលផ្ទុះសង្គ្រាមរ៉េបជាមួយលោកទេពពិសិដ្ឋ និងលោកNPN។ សមាជិករបស់ក្រុម Rizer Band ផ្សេងទៀតគឺរួមមាន លោកLeMing ដែលជា Main Singer, លោក Tom Saradeth ជា Quitarist,​​​ លោក Dat គឺជា Bassist និងលោក Boer គឺជា Drummer ខណៈលោក Zoombie គឺជា Rapper។ 

photo_3_2024-07-08_10-44-38

បើក្រលេកមើលទៅកាលពីប៉ុន្មានឆ្នាំមុន ក្រុម Rizer band បានធ្វើអោយទស្សនិកជនស្គាល់ពួកគេតាមរយៈបទ«ចងចាំ» ខណៈបន្ទាប់មកក៏មានការបន្ថែម រឺផ្លាស់ប្តូរសមាជិកមួយចំនួនគួរអោយកត់សម្គាល់។ យ៉ាងណាមិញក្រុម Rizer Band នាពេលបច្ចុប្បន្នបានបន្ថែមភាពលេចធ្លោជាមួយនឹងបទថ្មីៗមួយចំនួនដូចជា«Switching Life», «Out of the bar»​​​, «I wanna be your man» និង«ស្រមើស្រម៉ៃ» ជាដើម។ ខណៈលោក Zoombie វិញក៏មិនភ្លេចនឹងអោយយើងទទួលបាននូវរសជាតិថ្មីៗពីបទចម្រៀងផ្ទាល់ខ្លួនរបស់លោកដែលបង្ហោះឡើងនៅលើឆាណែលយូធូបផ្លូវការនោះដែរ ដែលកាលពីពេលថ្មីៗនេះ លោកបានចេញនូវអាល់ប៊ុមថ្មីមួយមានឈ្មោះថា 8V OF ME គឺរួមមាននូវបទ«កំហឹង» «4 N 4» «What is love» «កូនច្បង» «Late Night» «Break Up»​​​ «Who Wrong?» និង «Look at the moon»។ តើមួយណាជា Favorite Song របស់ទស្សនិកជនទាំងអស់គ្នា?

photo_4_2024-07-08_10-44-38

photo_1_2024-07-08_10-44-38


 


ថ្ងៃចន្ទ, 08 ខែកក្កដា 2024 10:59  BeeTube News