BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទថ្មី Zoombie “168+252” ជាការ Taking Shots ទៅកាន់ Yuuhai?

ថ្ងៃពុធ, 14 ខែកុម្ភៈ 2024 13:50  BeeTube News

27-1

បន្ទាប់ពីលោក Changster បានបកស្រាយពាក់ព័ន្ធនឹងការ Disstrack ហើយនៅក្នុងសង្គ្រាមរ៉េបរបស់លោក Tep Piseth, លោក Zoombie និងលោកNPN កាលពីអំឡុងខែមករាកន្លងទៅនេះ គួររំលឹកបានថា លោកបានបកស្រាយថា ទង្វើនៃការចេញផ្សាយបទរ៉េបកាចៗរបស់ពួកលោកជាបន្តបន្ទាប់នេះគឺត្រូវបានចាត់ទុកហៅថាជា ការ Taking Shots និយាយពីការពិតមួយចំនួនតែប៉ុណ្ណោះ មិនមែនហៅថាជាការ Disstrack រវាងគ្នានោះឡើយ។ ក៏ប៉ុន្តែសម្រាប់ក្នុងថ្ងៃនេះផងដែរ សង្កេតឃើញថាលោក Zoombie ក៏ទើបតែបានទំលាក់បទកាចៗរបស់លោកថ្មីមួយទៀតថែមនោះទេដែលមានចំណងជើងថា «168+252»។

បើតាមការសង្កេតឃើញ ចំនួនលេខនេះបើគណនាបូកចូលគ្នាគឺនឹងស្មើ 420 តែម្តង តើលោកZoombie ដាក់ចំណងជើងនេះ គឺលោកកំពុងចង់សំដៅដល់ម្ចាស់ពានកម្មវិធី The Rapper លោក Yuuhai ដែររឺទេ? បើផ្អែកតាមអត្ថន័យនៃបទចម្រៀងរ៉េបនេះវិញ គឺហាក់ដូចជាបង្ហាញអារម្មណ៍បញ្ជួសបន្សោកទៅកាន់ក្រុមក្មេងស្ទាវស្រាវៗដែលចូលចិត្តប្រមូលគ្នាអួតក្អេងក្អាង។ តើនេះអាចជាការTaking Shots និងនិយាយបញ្ឆិតបញ្ឆៀងទៅកាន់ក្រុមរបស់លោក Yuuhai ដែររឺទេ? ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ? គួរបញ្ជាក់ផងដែរ កាលពីពេលថ្មីៗនេះ លោក Yuuhai ក៏ទើបតែបានបញ្ចេញបទចម្រៀងថ្មីដំបូងរបស់លោកផងដែរ ដែលមានចំណងជើងថា «All In» និងមានប្រយោគដែលគួរអោយចាប់អារម្មណ៍លោកបានច្រៀងឡើងថា«ខ្ញុំហោះហើរនៅលើវេហារ this shit is too cold 0អង្សារ អ្នកមិនអាចនឹងមកជិត ចង់មកមុសា ខ្ញុំលែងរអារៗ»។

photo_4_2024-02-14_13-40-19

photo_2_2024-02-14_13-40-19


 

 


ថ្ងៃពុធ, 14 ខែកុម្ភៈ 2024 13:50  BeeTube News