BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ សូមកុំយល់ខុសថា! ខ្ញុំចូលក្នុង Zoom ថ្ងៃមុនជាសញ្ញាចរចាឱ្យសោះចង់ជូនសារទៅក្រុមឧទ្ទាមឱ្យភ្លឺភ្នែកថា....

ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 17:14  Jasmine Tea

សម្តេចតេជោ ហ៊ុន សែន ៖ “តាមចាប់ពួកក្បត់ជាតិត្រូវចូលដល់កន្លែងពួកក្បត់ជាតិទើបចាប់បាន។ យល់ទេ? ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិតែពួកក្បត់ជាតិវាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។  ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយដោយការចរចានោះទេ។ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវជាប់ពន្ធនាគារ ២/៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស។

photo_2021-09-16_16-55-21(1)

 

photo_2021-09-16_17-13-01(1)

សម្រាប់ដំណើការនយោបាយយើងបាននិងកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយទាំងគណបក្សចាស់និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។

សូមកុំយល់ខុសថា! ខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថាជាការផ្តល់សញ្ញាសម្រាប់ការចរចាឱ្យសោះតែការចូលទៅនោះចង់ជូនសារទៅក្រុមឧទ្ទាមឱ្យភ្លឺភ្នែកថានៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ។

សូមប្រុងប្រយត្ឋ័និងកុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផលប្រយោជន៍ជាតិ។ និងសូមឈប់ស្រមើស្រមៃថាបក្សដែលតុលាការរំលាយហើយនឹងរស់ឡើងវិញហើយ ហ៊ុន សែន នឹងលើកលែងទោសឱ្យហើយ ហ៊ុន សែន នឹងបើកការចរចារកដំណោះស្រាយនយោបាយដោយ ហ៊ុន សែន ខ្លាចអន្តរជាតិ ។ល។
សង្ឃឹមថាការបកស្រាយនេះនឹងធ្វើឱ្យអ្នកវិភាគល្ងង់និងអ្នករង់ចាំការយោគយល់ពី ហ៊ុន សែន ឬ ហ៊ុន សែន ភ័យខ្លាចបានភ្លឺស្វាងឡើងវិញបន្ទាប់ពីសន្លប់ធំអស់ប៉ុន្មានថ្ងៃក្រោយ Zoom”។

នេះជាសារឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ទៅនឹងមតិរបស់អ្នកលេងហ្វេសប៊ុកម្នាក់ពាក់ព័ន្ធនឹងការដែលសម្តេចតេជោបានចូល Zoom ក្នុងកម្មវិធីរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ៕


ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 17:14  Jasmine Tea