ចាវវៃ (Zhao Wei) ជាតារាសម្តែងស្រីដ៏លេចធ្លោម្នាក់របស់ចិន ដែលយើងទាំងអស់គ្នាស្គាល់ថាជា “ព្រះនាងត្រជៀកកាំ” ក្នុងរឿងភាគចិនដ៏ល្បីគឺ “រឿងព្រះនាងយេយេ” បានឃើញវត្តមានរបស់នាងភាគច្រើនត្រូវបានលុបចោលពីអ៊ីនធឺណិតរបស់ប្រទេសចិនក្នុងមួយយប់។ នាងស្ថិតនៅក្នុងបញ្ជី “តារាល្បីដែលប្រព្រឹត្ដខុស” ដែលត្រូវបានរាយការណ៍ថា ត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយអាជ្ញាធររបស់ប្រទេសចិនដែលបានចែកចាយតាមបណ្តាញសង្គម។
ភាពយន្តនិងកម្មវិធីទូរទស្សន៍របស់ចាវវៃ លែងមានសម្រាប់ចាក់ផ្សាយនៅប្រទេសចិន ហើយបានបាត់ខ្លួនពីរបីសប្តាហ៍មកហើយ។ គណនីបណ្តាញសង្គមរបស់នាងក៏ត្រូវបានបាត់បង់ផងដែរ រួមទាំងទំព័រអ្នកគាំទ្ររបស់នាងនៅលើបណ្តាញសង្គមចិន Weibo ។ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន CNN បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះករណីរបស់នាងនិងករណីរបស់តារាល្បីៗចិនដទៃទៀតដែលចាក់ផ្សាយនៅលើ “New Day” ក្នុង Twitter ។
“ស្រមៃថាតារាល្បីបំផុតរបស់ហូលីវូដម្នាក់ត្រូវបានលុបចេញពីអ៊ីនធឺណិតក្នុងមួយយប់។ នោះហើយជាអ្វីដែលបានកើតឡើងចំពោះចាវវៃដែលជាតារាសម្តែងស្រីជោគជ័យបំផុតម្នាក់របស់ចិន” អ្នកយកព័ត៌មានអន្តរជាតិស៊ីអិនអិនបានរាយការណ៍ដោយកត់សម្គាល់ថា តារាសម្តែងរូបនេះបានរត់គេចពីអាជ្ញាធរបន្ទាប់ពីបានទិញចម្ការទំពាំងបាយជូរនៅប្រទេសបារាំង និងទទួលបានភាគហ៊ុននៅក្នុងស្ទូឌីយោផលិតកម្មធំរបស់ចិន។
រដ្ឋាភិបាលចិនបានបង្ក្រាបការកម្សាន្ត និងការប្រើប្រាស់អ៊ិនធឺណិតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានចេញអាណត្តិថ្មីអំពីភាពញឹកញាប់ដែលអនីតិជនអាចចូលមើលគេហទំព័រហ្គេម និងកម្សាន្តតាមអ៊ិនធឺណិត និងប្រឆាំងនឹង “ភាពវឹកវរ” នៃវប្បធម៌អ្នកគាំទ្រកម្មវិធីជ្រើសរើសតារា ដើម្បីកាត់បន្ថយឥទ្ធិពលនៃវប្បធម៌អ្នកគាំទ្រតារាល្បីរបស់ចិន ដែលងប់ងុលជ្រុលហួសហេតុ។
និង Zheng Shuang ដែលជាតារាសម្តែងស្រីចិនដ៏ល្បីម្នាក់ទៀតដែលត្រូវបានផាកពិន័យ ៤៦ លានដុល្លារពីការគេចពន្ធកាលពីខែមុនក៏ត្រូវបានគេលុបចោលពីគេហទំព័រវីដេអូផងដែរ៕
អត្ថបទដកស្រង់ពី Tom O'Brien
កែសម្រួលដោយ Purple Fullmoon