BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Zelenskyyថាការបំផ្ទុះទំនប់ទឹកមិនបំផ្លាញផែនការសង្គ្រាមទេ,រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនបំផ្លាញទំនប់ទឹក

ថ្ងៃពុធ, 07 ខែមិថុនា 2023 14:27  BeeTube News

photo_2023-06-07_14-25-02
 

1. Zelenskyy ថាការបំផ្ទុះទំនប់ទឹកមិនអាចបញ្ឈប់ផែនការយោធាទេ

យោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយថ្ងៃទី៧ ខែមិថុនាបានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានហៅការដួលរលំទំនប់ទឹក Kakhovka នៅភាគខាងត្បូងអ៊ុយក្រែនថាជាទង្វើនៃ "ការបំផ្លិចបំផ្លាញបរិស្ថានដ៏ធំ" ហើយបាននិយាយថាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បែបនេះនឹងមិនផ្លាស់ប្តូរផែនការរបស់អ៊ុយក្រែនក្នុងការដណ្តើមយកទឹកដីមកវិញពីការកាន់កាប់របស់កងកម្លាំងរុស្ស៊ីនោះទេ។ ដោយពណ៌នាអំពីការបំផ្ទុះដែលបានបំផ្លាញទំនប់ទឹកនេះជាទង្វើចេតនា និងបង្កចលចលដោយរុស្ស៊ី លោក Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថាទំនប់ទឹកនេះត្រូវបានបំផ្ទុះក្នុងគោលបំណង "ប្រើទឹកជំនន់ធ្វើជាអាវុធ" ដើម្បីរារាំងកងកម្លាំងអ៊ុយក្រែន។ នៅក្នុងសុន្ទរកថានាពេលរាត្រីរបស់លោកទៅកាន់ប្រទេសជាតិ លោក Zelenskyy បាននិយាយថាទីក្រុងមូស្គូបានបោះបង់ចោលចេតនាក្នុងការគ្រប់គ្រងរបស់តំបន់ឧបសម្ព័ន្ធ Crimea របស់រុស្ស៊ីទៀតហើយ បើមិនដូច្នេះទេក៏មិនបំផ្លាញការផ្គត់ផ្គង់ទឹកក្នុងតំបន់នេះ

ដែរ។

c-58
b-63
a-146
 

2. រុស្ស៊ីថាអ៊ុយក្រែនបំផ្ទុះទំនប់ទឹកដើម្បីកាត់ផ្តាច់ទឹកនៅតំបន់គ្រីមៀ 

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី៦ ខែមិថុនាបានអោយដឹងថា វិមានក្រឹមឡាំងកាលពីថ្ងៃអង្គារបានចោទប្រកាន់ទីក្រុង Kyiv ពីបទបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនី Kakhovka ក្នុងតំបន់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ី ដើម្បីកាត់ផ្តាច់ប្រភពទឹកសំខាន់សម្រាប់តំបន់គ្រីមៀ និងបង្វែរការយកចិត្តទុកដាក់ពីការធ្លាក់ចុះនៃការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា«ការបំផ្លិចបំផ្លាញទំនប់នេះមានគោលបំណងដកហូតទឹកសាបនៃតំបន់គ្រីមៀដែលគ្រប់គ្រងដោយរុស្ស៊ីពីអាងស្តុកទឹកតាមរយៈប្រឡាយគ្រីមៀខាងជើង និងដើម្បីបង្វែរការយកចិត្តទុកដាក់ពីការវាយបក។» នៅពេលសួរអំពីការចោទប្រកាន់របស់អ៊ុយក្រែនដែលថារុស្ស៊ីបានបំផ្លាញទំនប់ទឹកនេះមែនដែររឺទេ លោក Peskov បាននិយាយថា"យើងអាចធ្វើការបដិសេធទាំងស្រុងចំពោះរឿងនេះ។ យើងសូមប្រកាសជាផ្លូវការថានៅទីនេះយើងពិតជាសូមបង្ហាញជំហរនិយាយអំពីការបំផ្លិចបំផ្លាញដោយចេតនាពីភាគីខាងអ៊ុយក្រែនមែន"។

f-50
e-56
d-63
 

3. ​ការ​វាយ​ប្រហារ​អ៊ុយក្រែន​កើន​ឡើង មន្ត្រី​អាមេរិក​ឃើញ​សញ្ញា​នៃ​ការ​វាយ​បក

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី៥ ខែមិថុនាបានអោយដឹងថា អ្នកជំនាញបាននិយាយថាការប្រយុទ្ធរបស់ទីក្រុងគៀវគឺដើម្បីសម្រេចគោលដៅមួយឆ្ពោះទៅរកភាគខាងត្បូងទៅកាន់សមុទ្រ Azov និងកាត់ផ្តាច់ស្ពានដីដែលតភ្ជាប់តំបន់ Crimea ទៅនឹងរុស្ស៊ីដីគោក។ មន្ត្រីអាមេរិកផ្អែកលើការវាយតម្លៃរបស់ពួកគេថា ទីក្រុង Kyiv ទំនងជាបានចាប់ផ្តើមការវាយបករបស់ខ្លួនហើយដោយផ្អែកលើមួយផ្នែកបានពីព័ត៌មានផ្កាយរណបយោធាអាមេរិក ដែលបានរកឃើញចលនាកើនឡើងពីទីតាំងយោធាអ៊ុយក្រែន។ ផ្កាយរណបនេះមានសមត្ថភាពអ៊ីនហ្វ្រារ៉េដ ដែលអាចតាមដានការបាញ់កាំភ្លើងធំ និងការបាញ់មីស៊ីលបាន។ អ្នកវិភាគយោធាអាមេរិកក៏បាននិយាយផងដែរថា ពួកគេជឿថាអង្គភាពអ៊ុយក្រែនបានចាប់ផ្តើមការជំរុញដំបូងលើការកំណត់ទីតាំង និងប៉ាន់ស្មានកម្លាំងរបស់កងកម្លាំងរុស្ស៊ីដែលអាមេរិចបានផ្តល់ការបណ្តុះបណ្តាលដល់ពួកគេ។ មន្ត្រីអាមេរិកម្នាក់បាននិយាយថាការធ្វើតេស្តរកភាពទន់ខ្សោយដែលអាចកើតមាននៅក្នុងវិស័យការពារជាតិ កម្លាំងមនុស្ស និងភាពជឿជាក់របស់រុស្ស៊ី ដែលយោធាអាមេរិកហៅថា "ការឈ្លបយកការណ៍ដោយកម្លាំង" ទំនងជានឹងបន្តអស់រយៈពេលជាច្រើនថ្ងៃ។ មន្ត្រីរូបនេះបាននិយាយថាប្រសិនបើទទួលបានជោគជ័យ នោះការជំរុញដ៏សំខាន់នៃការវាយបករបស់អ៊ុយក្រែននឹងកាន់តែបង្ហាញឱ្យឃើញក្នុងអំឡុងពេលនោះ។

j-40
i-49
h-51
g-51
 


ថ្ងៃពុធ, 07 ខែមិថុនា 2023 14:27  BeeTube News