BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy ព្រមានពីការវាយប្រហារដោយគ្រាប់មីស៊ីលមកលើប្រទេសអ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍, 01 ខែធ្នូ 2022 08:43  BeeTube News

2022-12-01 08.41.44 (1) (1)

អ៊ុយក្រែន​ត្រៀម​ខ្លួនទប់ទល់នឹងការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បន្ថែម​ទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗស្របពេលដែលបុគ្គលិក​អគ្គិសនីកំពុងធ្វើការ​ដើម្បី​ស្ដារឡើងវិញនូវ ​ថាមពលទឹកនិង​កម្ដៅ​ក្នុង​ទីក្រុង Kyiv។ កាលពីថ្ងៃអាទិត្យនៅពេលដែលអាកាសធាតុប្រែទៅជាត្រជាក់និងមានព្រិលធ្លាក់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមានអំពីការវាយប្រហារដោយគ្រាប់មីស៊ីលរុស្ស៊ីថ្មីមកលើប្រទេសរបស់ខ្លួនដោយជំរុញឲ្យកងកម្លាំងការពារ និងប្រជាពលរដ្ឋត្រៀមខ្លួនដើម្បីទប់ទល់នឹងភាពតានតឹងលើប្រព័ន្ធអគ្គិសនីក្នុងសប្តាហ៍ថ្មី។

អាជ្ញាធរក្រុងបាននិយាយថា កម្មករជិតកំពុងនឹងបញ្ចប់ការស្តារឡើងវិញនូវថាមពលទឹក និងកំដៅប៉ុន្តែកម្រិតនៃការប្រើប្រាស់មានកម្រិតខ្ពស់ដែលធ្វើឲ្យចរន្តអគ្គិសនីក្នុងតំបន់មួយចំនួនដាច់។ មនុស្សរាប់លាននាក់ដែលរស់នៅទីក្រុង Kyiv កំពុងប្រឈមមុខនឹងការរំខានដែលបង្កមកពីរលកនៃការវាយឆ្មក់របស់រុស្ស៊ីតាមអាកាស។ លោកប្រធានាធិបតី Zelenskyy បាននិយាយថា សប្តាហ៍ខាងមុខអាចមានការពិបាកដូចសប្តាហ៍មុន ពីព្រោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីធ្វើឱ្យប្រជាជនអ៊ុយក្រែនមានការដាច់ចរន្តអគ្គិសនីយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីមានកាឈ្លានពានរបស់កងទ័ពរុស្ស៊ីក្នុងខែកុម្ភៈហើយកងកម្លាំងការពារនិងប្រជាជនរបស់អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមមុខនឹងការវាយប្រហាររបស់រុស្ស៊ី។  យ៉ាងណាមិញរុស្ស៊ីមិនបានឆ្លើយតបនឹងការអះអាងនេះឡើយ។

ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ មករុស្ស៊ីបាននិយាយថា ខ្លួនមិនកំណត់គោលដៅលើប្រជាជនស៊ីវិលនោះទេ។ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាទីក្រុង Kyiv អាចបញ្ចប់ការឈឺចាប់នៃប្រជាជនរបស់ខ្លួនដោយបំពេញតាមការទាមទាររបស់រុស្ស៊ី។ រុស្ស៊ីបានបញ្ចូលតំបន់ភាគខាងកើត និងភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែនចូលក្នុងទឹកដីរបស់ខ្លួនកាលពីខែកញ្ញា ហើយលោកប្រធានាធិបតី ពូ ទីន បានថ្លែងថា ការទាមទារទឹកដីរបស់រុស្ស៊ីមិនអាចចរចារបានទេ។ បន្ទាប់ពីការបញ្ចូលរបស់រុស្ស៊ីប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy បាននិយាយថា លោកនឹងមិនចរចាជាមួយរុស្ស៊ីហើយបានសង្កត់ធ្ងន់ថា បូរណភាពទឹកដីរបស់អ៊ុយក្រែនមិនអាចចរចាបានទេ។ ប្រសិនបើគ្មានការចរចារសម្របសម្រួលទេ តើភ្លើងសង្គ្រាមរវាងប្រទេសទាំងពីរនឹងទៅជាយ៉ាងណា ? កុំភ្លេចតាមដានទាំងអស់គ្នា!


ថ្ងៃព្រហស្បតិ៍, 01 ខែធ្នូ 2022 08:43  BeeTube News