BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកនិងអៀរ៉ង់នឹងថ្លែងការណ៍នៅមហាសន្និបាត អ.ស.ប.ខណៈដែលZelenskyថ្លែងការណ៍ពីទីក្រុងKyiv

ថ្ងៃពុធ, 21 ខែកញ្ញា 2022 14:05  គុន ច័ន្ទរដ្ឋា

2022-09-21 14.02.32 (1)

United Nation-

មេដឹកនាំ២រូបនៃប្រជាជាតិក្នុងពិភពលោកដែលគេតាមមើលជាងគេគឺលោកប្រធានាធិបតី Joe-Biden. និងលោកប្រធានាធិបតីអៀរ៉ង់ Ebrahim Raisin នឹងស្ថិតនៅក្នុងចំណោមមេដឹកនាំទាំងឡាយដែលនឹងឡើងថ្លែងការណ៍ក្នុងថ្ងៃទី២នៃមហាសន្និបាត អ.ស.ប. ដែលជាការប្រជុំលើកទី១ដោយផ្ទាល់ចាប់តាំងពីមានកូរ៉ូណាវីរុសកើតឡើង។ប៉ុន្តែការទាក់ទាញដ៏ធំជាងគេកាលពីថ្ងៃពុធនឹងទំនងជាមេដឹកនាំតែមួយដែលគេបានឃើញនិងបានលឺ ដែលមិនបានបង្ហាញរូបរាងគឺលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដែលប្រទេសរបស់លោកកំពុងតែមានសង្រ្គាមជាមួយរុស្សី។

សមាជិក១៩៣ប្រទេសដែលបានផ្តុំបោះឆ្នោតកាលពីសប្តាហ៍មុន ដើម្បីអនុញ្ញាតិឲ្យលោកប្រធានាធិបតី Zelensky បញ្ជូននូវសន្ទរកថាដែលថតទុកជាមុនពីព្រោះតែការបន្តរបសលោកក្នងការទប់ទល់នឹងការឈ្លានពានរបស់រុស្សី ដែលជាការលើកលែងចំពោះតម្រូវការដែលនឹងឲ្យមេដឹកនាំទាំងអស់ត្រូវតែមកថ្លែងសុន្ទរកថាដោយផ្ទាល់។ លោកប្រធានាធិបតីរុស្សី Vladimir Putin នឹងមិនមកចូលរួមនៅក្នុងការជួបជុំប្រចាំឆ្នាំនៃមេដឹកនាំពិភពលោកនេះទេ។ វាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ អ៊ុយក្រែនបានក្លាយទៅជាចំណុចស្នូលនៃមហាសន្និបាតនេះដែលមេដឹកនាំពិភពលោកម្តងម្នាក់ជាបន្តបន្ទាប់បានថ្កោលទោសរុស្សីក្នុងការវាយប្រហារទៅលើប្រជាជាតិដែលមានអធិបតេយ្យភាព។

សង្រ្គាមដែលបានសម្លាប់មនុស្សជាច្រើនម៉ឺននាក់និងបណ្តាលឲ្យម្ហូបអាហារឡើងថ្លៃនៅជុំវិញពិភពលោកហើយបានបណ្តាលឲ្យវិបត្តិឋាមពលមានភាពជ្រួលច្របល់ ជាពិសេសការព្រួយបារម្ភដែលនាំឆ្ពោះទៅរករដូវរងារដែលនិងបង្កើនឲ្យមានកង្វល់ដល់មហន្តរាយនៃអាវុធនុយគ្លេអ៊ែរនៅក្នុងរោងចក្រអគ្គីសនីដែលធំជាងគេដើរដោយឋាមពលនុយគ្លេអ៊ែរនៅក្នុងអ៊ុយក្រែនដែលកំពុងតែកាន់កាប់ដោយកងទ័ពរុស្សីនៅភាគអគ្នេយ៍។ មេដឹកនាំមកពីប្រទេសជាច្រើនបានកំពុងព្យាយាមដើម្បីការពារកុំឲ្យទំនាស់រីករាលដាលនិងធ្វើឲ្យមានសន្តិភាពឡើងវិញ។ អ្នកការទូតទោះជាយ៉ាងណាក៏ដោយក៏មិនបានរំពឹងថានឹងមានការទម្លុះទម្លាយនូវភាពទាល់ច្រកនៅក្នុងសប្តាហ៍នេះនៅឯ អ.ស.ប. ដែរ។

ការថ្លែងសុន្ទរកថារបស់ Biden នៅថ្ងៃពុធត្រូវគេរំពឹងថានឹងផ្តោតយ៉ាងខ្លាំងទៅលើសង្រ្គាមនៅអ៊ុយក្រែន ដែលកងទ័ពនៃប្រទេសនេះក្នុងសប្តាហ៍ថ្មីៗនេះបានចាប់យកទឹកដីមកកាន់កាប់ឡើងវិញយ៉ាងធំនៅជិតទីក្រុង Kharkiv ដែលត្រូវបានចាប់យកដោយកងកម្លាំងរុស្សីចាប់តាំងពីដើមនៃការឈ្លានពានក្នុងសង្រ្គាមអស់រយៈពេល៧ខែ។ ប៉ុន្តែទោះបីជាកងកម្លាំងអ៊ុយក្រែនបានទទួលជោគជ័យនៅក្នុងសមរភូមិ ភាគច្រើននៃអឺរ៉ុបមានអារម្មណ៍ឈឺចាប់ចំពោះការដែលជះត្រឡប់មកវិញនៃទណ្ឌកម្មសេដ្ឋកិច្ចដែលប្រឆាំងនឹងរុស្សីដើម្បីដាក់ទណ្ឌកម្មលើទីក្រុងមូស្គូក្នុងការឈ្លានពានរបស់គេ។ នៅឯសេតវិមានមានការកើនឡើងនូវការព្រួយបារម្ភថា Putin អាចនឹងបង្កើននូវទំនាស់បន្ថែមទៀតបន្ទាប់ពីមានការរោលរាលត្រឡប់ក្រោយទៅលើខ្លួនឯងវិញ។

 

 


ថ្ងៃពុធ, 21 ខែកញ្ញា 2022 14:05  គុន ច័ន្ទរដ្ឋា