លោកប្រធានាធិបតី Volo Zelensky បាននិយាយថាកងទ័ពរុស្សីបានឆ្ពោះមុខព្រួញទៅកាន់ទីក្រុងជាច្រើនសំខាន់ៗនៅខាងកើតអ៊ុយក្រែនជាមួយនឹងគោលបំណងដើម្បី “បំផ្លាញអ្វីៗគ្រប់យ៉ាងនៅទីនោះ”។ ក្នុងសុន្ទរកថាពេលយប់របស់លោក Zelensky បាននិយាយថា “ជាការពិតកំលាំងដែលកងទ័ពរុស្សីនៅមានគឺ ដើម្បីធ្វើការវាយប្រហារ Lyman Popasna, Severodonetsk, និង Slovyansk " ពួកឈ្លានពានចង់បំផ្លាញអ្វីគ្រប់យ៉ាងនៅទីនោះ ក្នុងការកាន់ទុក្ខនៃការបាត់បង់ជីវិតបុរស ស្ត្រីជាច្រើនពាន់នាក់" លោកបានធ្វើការអំពាវនាវសារជាថ្មីឡើងវិញនូវអាវុធធុនធ្ងន់ពីដៃគូរអន្តរជាតិ ដើម្បីជួយបញ្ចប់នូវទំនាស់។
Zelensky បាននិយាយថា សង្រ្គាមបន្តកាន់តែយូរ តម្លៃនៃការបង់ខាតយ៉ាងខ្ពស់មិនមែនត្រឹមតែអ៊ុយក្រែន ប៉ុន្តែវានឹងចំណាយសំរាប់ពីភពសេរីផងដែរ។ “ហេតុដូច្នេះការផ្គត់ផ្គង់នៃអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន ដូច្នេះប្រព័ន្ធបាញ់រ៉ុក្កែត សព្វមុខ (MLRS) សំរាប់ប្រឆាំងរថក្រោះ ប្រឆាំងនាវានិងអាវុធផ្សេងៗទៀត វាជាការវិនិយោគដ៏ថ្មីបំផុតក្នុងការថែររក្សាស្ថិរភាពនៅក្នុងពិភពលោក និងការពារវីបត្តិដ៏ធ្ងន់ធ្ងរ ដែលរុស្សីកំពុងរៀបចំផែនការ ឬបានបង្កហេតុរួចមកហើយ” លោកនិយាយ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សីបាននិយាយថា គេនឹងរៀបចំនូវច្រករបៀងនាវាសំរាប់សម្រួលដល់សវត្តិភាព ក្នុងការចេញរបស់នាវាបរទេសពីកំពង់ផែ Mariupol កាលពីថ្ងៃពុធ។ ច្រកល្បៀងនេះមានប្រវែង១១៥ម៉ាយបណ្តោយ និងទទឹង២ម៉ាយ ដែលនឹងនាំឲ្យនាវាចេញចូលទៅក្នុងសមុទ្ទខ្មៅ។ មន្ត្រីរុស្ស៊ីម្នាក់និយាយថា កងកម្លាំងនាវារបស់ប្រទេសបានរាវមីន និងគ្រោះថ្នាក់នៅតាមដងផ្លូវទាំងសងខាង។ Mykhailo Mizinstev ប្រធាននៃមជ្ឍមណ្ឌលរៀបចំក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា នាវាបរទេសចំនួន៧០មកពី១៦ប្រទេស ត្រូវបានបិទមិនចេញនៅក្នុងកំពង់ផែចំនួន៦, Kherson Mykolaiv, Chernomorsk, Ochako, Odessa និង Yuzhny ។
ទន្ទឹមគ្នានោះដែរ លោកអធិការបតី Olaf Schulz បានរិះគន់សេចក្តីសំរេចរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងការបន្តនូវសង្រ្គាមដ៏ច្រងេងច្រងាងនៅក្នុងអ៊ុយក្រែន ដោយបានហៅថាជាវិធីសាស្ត្រនៃអនុត្តរភាពនិយម លោកបានថ្លែងទៅកាន់ DW ។ Schulz បាននិយាថា លោកបានប្រាប់ទៅ Putin ដោយត្រង់ថា "សង្រ្គាមនឹងមិនមានលទ្ធផលល្អសំរាប់រុស្ស៊ីទេ”។ សហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលនូវសិទ្ធដ៏សំខាន់ដែលនឹងកំណត់នូវឲ្យបញ្ចប់នៅថ្ងៃពុធ ដើម្បីឲ្យរុស្ស៊ីសងនូវប័ណ្ណបំណុលរបស់ខ្លួនដែលមានតម្លៃ២ពាន់លានដុល្លារ៕