BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Zelensky ព្រមានទាហានរុស្សីនៅរោងចក្របរិមាណូ Zaporiazhzhia

ថ្ងៃអាទិត្យ, 14 ខែសីហា 2022 15:07  គុន ច័ន្ទរដ្ឋា

photo_2022-08-14_15-02-16

BBC-

នៅក្នុងសុន្តរកថាតាមវីឌីអូ លោកប្រធានាធិបតីអ៊ុយក្រែន​ Volodymyr Zelensky បានចោទប្រកាន់ទីក្រុងមូស្គូផងដែរក្នុងការប្រើប្រាស់រោងចក្របរិមាណូដែលធំជាងគេនៅអឺរ៉ុបថាជាការគំរាមកំហែងនុយគ្លេអ៊ែរ។ រុស្សីបានចាប់យករោងចក្រនេះតាំងតែពីដើមខែមិនា។​ រោងចក្រនេះត្រូវបានបានផ្លោងដាក់ក្នុងរយះពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលរុស្សីនិងអ៊ុយក្រែនបានបន្ទោសគ្នាទៅវិញទៅមកក្នុងការវាយប្រហារនេះ។រោងចក្រទី៦ដែលដើរដោយរ៉រអាកទ័របរិមាណូស្ថិតនៅក្នុងទីក្រុង Enerholda នៅភាគខាងកើតខាងឆ្វេងដៃនៃទន្លេ Dnieper (Dnipro ក្នុងអ៊ុយក្រែន) រុស្សីបានរក្សារទុកបុគ្គលិកអ៊ុយក្រែនដើម្បីប្រតិបត្តិការណ៍នៅក្នុងរោងចក្រនោះ។

នៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃសៅរ៍ លោក Zelensky បាននិយាយថារុស្សីបានជាប់ពាក់ព័ន្ធក្នុងការបង្ករហេតុដោយឥតឈប់ឈរ ដោយធ្វើការបាញ់ប្រហារទៅលើរោងចក្រនិងបាននិយាយថាកងកម្លាំងដែលបានបោះទីតាំងនៅទីនោះបានប្រើវាជាមូលដ្ឋានក្នុងការបាញ់ប្រហារចូលទៅក្នុងទីក្រុង Nikopol និង Marhanets ដែលស្ថិតនៅត្រើយម្ខាងទៀតនៃទន្លេរ។ "ទាហានរុស្សីគ្រប់រូបដែលបានបាញ់ទៅលើរោងចក្រនោះឬក៏នៅក្រោមដំបូលរោងចក្រ ត្រូវតែយល់ថាពួកគេបានក្លាយទៅជាមុខព្រួញយ៉ាងពិសេសសំរាប់ក្រុមចារកម្មរបស់យើងនិងកងទ័ពរបស់យើង" លោកប្រធានាធិបតីនិយាយ៕

លោកបានបន្ថែមថា"ជារាងរាល់ថ្ងៃ" នៃការកាន់កាប់របស់ទាហានរុស្សី រោងចក្រនេះបានក្លាយទៅជាការគំរាមកំហែងនៃវិទ្យុសកម្មសម្រា​ប់អឺរ៉ុប។ អង្គការចារកម្មរបស់អ៊ុយក្រែនបានចោទប្រកាន់រុស្សីក្នុងការបង្ករហេតុដោយបានសំចតនូវកាំភ្លើងធំជាច្រើនគ្រឿងនៅខាងក្រៅក្បែររោងចក្រជិតទីក្រុងដោយបានលាភពណ៌ទង់ជាតិអ៊ុយក្រែននៅលើវា ក្នុងការប៉ុនប៉ងដើម្បីបង្ខូចឈ្មោះអ៊ុយក្រែន។ រុស្សីត្រូវបានរាយការណ៍មកថាបានប្រកែកនូវការប្រព្រឹត្តិខុសនៅក្នុងរោងចក្រនេះ។ ក្រសួងការបរទេសក្នុងទីក្រុងមូស្គូនិយាយថាខ្លួនបានចាប់យករោងចក្រនោះយកមកកាន់កាប់ដើម្បីការពារនូវការលេចចេញនៃវិទ្យុសកម្មក្នុងអម្លុងពេលនៃការប្រយុទ្ធគ្នានៅក្នុងតំបន់។

ការស៊ើបអង្ករតរបស់​ BBC បានបញ្ចេញឲ្យដឹងកាលពីដើមសប្តាហ៍នេះថា អ្នកធ្វើការដែលជាជនជាតិអ៊ុយក្រែននៅក្នុងរោងចក្រនោះជាច្រើននាក់ ត្រូវបានរក្សារទុកឲ្យធ្វើការនៅទីនោះដោយមានក្រុមល្បាតយាមដោយប្រដាប់អាវុធនិងស្ថិតនៅក្នុងលក្ខ័ណដ៏លំបាក។ កាលពីថ្ងៃអង្គារក្រុមរដ្ឋមន្ត្រីក្រសួងការបរទេស G-7 ដែលជាប្រទេសឧស្សហកម្មជឿនលឿនប្រកាន់យករបបប្រជាធិបតេយ្យ បានទាមទារឲ្យរុស្សីដកថយកម្លាំងចេញពីរោងចក្រនោះជាបន្ទាន់។ ការទាមទាររបស់ពួកគេបានបន្ទរដោយអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកអង្គការអន្តរជាតិថាមពលអាតូមីកអន្តរជាតិ (IAEA)។


ថ្ងៃអាទិត្យ, 14 ខែសីហា 2022 15:07  គុន ច័ន្ទរដ្ឋា