BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Zelensky និយាយថារុស្សីធ្វើឲ្យ UN អាម៉ាស់មុខក្នុងការផ្លោងចូលទីក្រុង Kyiv

ថ្ងៃសុក្រ, 29 ខែមេសា 2022 16:38  គុន ច័ន្ទរដ្ឋា

 

image770x420cropped

លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថាការវាយប្រហារដោយមីស៊ីលមកលើទីក្រុង Kyiv គឺជាការប៉ុនប៉ងដើម្បីធ្វើឲ្យ UN អាម៉ាស់មុខ។ អគ្គលេខាធិការ UN បានស្ថិតនៅក្នុងទីក្រុង Kyiv នៅក្នុងពេលដែលមានការវាយប្រហារ។ នៅក្នុងការថ្លែងសុន្ទរកថាប្រចាំថ្ងៃតាមវីឌីអូ លោកប្រធានាធិបតី Zelensky បាននិយាយថាការវាយប្រហាររបស់រុស្សីកាលពីថ្ងៃព្រហស្បតិ៍ គឺជាការប៉ុនប៉ងដើម្បីបំបាក់មុខអង្គការពិភពលោកមួយនេះ។

មីស៊ីលបានធ្លាក់ចំអគាររបស់ប្រជាពលរដ្ឋដែលនៅក្នុងទីក្រុង Kyiv ប្រហែលជិតមួយម៉ោងបន្ទាប់ពីលោកប្រធានាធិបតី និងអគ្គលេខាធិការ UN បានបញ្ចប់ការសន្ទនាគ្នានិងបានធ្វើសន្និសិទ្ធកាសែតរួមគ្នា ដែលមានចម្ងាយតែ៣,៥គ.មប៉ុណ្ណោះ។ ថ្ងៃនេះ ភ្លាមៗបន្ទាប់ពីការសន្ទនារបស់យើងបានបញ្ចប់នៅក្នុងទីក្រុង Kyiv មីស៊ីលរបស់រុស្សីបានហោះចួលមកក្នុងទីក្រុង មីស៊ីលចំនួន៥គ្រាប់ Zelensky បាននិយាយ។ នេះគេបាននិយាយច្រើនណាស់ អំពីការខិតខំរបស់មេដឹកនាំរុស្សី ក្នុងការធ្វើឲ្យមានការអាម៉ាស់មុខដល់មេដឹកនាំ UN និងអ្វីគ្រប់យ៉ាងដែលជាតំណាងរបស់អង្គការនេះ។

1440x810_cmsv2_e128a72f-5bf0-51b0-8cfc-4c4e402fb011-6666440

Zelensky បានបន្ថែមទៀតថា វាត្រូវការឲ្យមានប្រតិកម្មឆ្លើយតបដ៏ខ្លាំងក្លាលើរឿងនេះ។ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់រងរបួសដោយសារការវាយប្រហារនេះ ដែលរបាយការណ៍បាននិយាយថាមានម្នាក់ធ្ងន់ធ្ងរ នេះគឺជាការវាយប្រហារលើកទី១ ដូចនេះបន្ទាប់ពីពាក់កណ្តាលខែមេសា។ ២ថ្ងៃមុននេះ Guterres បាន ជួបជជែកជាមួយប្រធានាធិបតី Vladymir Putin នៅក្នុងទីក្រុង មូស្គូ ដែលបាននិយាយថាលោកនៅតែមានសង្ឃឹមថាការចរចានឹងអាចបញ្ចប់នូវទំនាស់នេះ។ Mykhailo Podoyak ជំនួយការជាន់ខ្ពស់របស់ Zelensky បាន Tweet អំពីរឿងនេះ។

ទន្ទឹមគ្នានេះដែរ អ៊ុយក្រែននិងប៊ុលហ្គារីបានព្រមព្រៀងនូវលើចំណងទាក់ទងនៃយោធា និងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធ បន្ទាប់ពីមានការជជែកគ្នារវាងមេដឹកនាំទាំង២នៅក្នុងទីក្រុង Kyiv ។ Zelensky និងនាយករដ្ឋមន្ត្រីប៊ុលហ្គារី Kiril Petkov បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដ៏ធំធេងនៅក្នុងកំរិត EU និងការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្សី។ ផ្នែកសំខាន់នៃកិច្ចព្រមព្រៀងនេះគឺការយល់ព្រមថា ប៊ុលហ្គារីនឹងជួយជួសជុលសម្ភារះយោធារបស់អ៊ុយក្រែន៕


ថ្ងៃសុក្រ, 29 ខែមេសា 2022 16:38  គុន ច័ន្ទរដ្ឋា