UnitedNation-
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានជំរុញឲ្យអ.ស.ប.ដើម្បីចាត់វិធានការជាបន្ទាន់ឬក៏រំលាយខ្លួនឯង នៅក្នុងពេលធ្វើសុន្ទរកថាកាលពីថ្ងៃអង្គារ៍ ដែលនៅក្នុងនោះលោកបានបង្ហាញនូវរូបភាពសាកសពមនុស្ស រួមទាំងកូនក្មេង ដែលលោកបាននិយាយថាជាជនរងគ្រោះដោយអំពើរបស់រុស្សី។ ដោយប្រដូចទង្វើររបស់រុស្សីនៅក្នុង Bucha និងទីក្រុងអ៊ុយក្រែនដ៏ទៃទៀត ទៅនឹងអំពើហឹង្សាដែលអនុវត្តន៍ដោយភេវរករដូចជា ក្រុមអុីស្លាមនិយមជ្រុល។ Zelensky បានអំពាវនាវដល់ក្រុមសមាជិកប្រឹក្សាសន្តិសុខទាំង១៥ប្រទេស ដែលមានគោលបំណងដើម្បីធានានូវសន្តិភាព និងសន្តិសុខអន្តរជាតិ បណ្តេញរុស្សីចេញពីសមាជិកនេះ ដូច្នេះរុស្សីមិនអាចរាំងខ្ទប់នូវសង្រ្គាមឈ្លានពានរបស់ខ្លួនបានទេ។
រុស្សីដែលជាសមាជិកមួយនៃសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាទាំង៥ បានវេតូដែលបានធ្វើដដែលៗ ដើម្បីរារាំងកុំឲ្យសេចក្តីសម្រេច និងការកាចរចានៅលើឆាកអន្តរជាតិ។ ដែលមានន័យថា មិនអាចបណ្តេញរុស្សីចេញពីអង្គការនេះបានទេ ដែលខ្លួនអាចវេតូចំពោះការបោះឆ្នោតរបស់ការផ្តល់អនុសាស្ត្រដោយក្រមប្រឹក្សាដើម្បីធ្វើអ្វីមួយ។ "បើសិនជាគ្មានជម្រើសក្នុងការធ្វើដូនេះទេ ដូច្នេះជម្រើសមួយផ្សេងទៀតគួរតែរំលាយខ្លួនទាំងអស់គ្នាចោល" Zelensky បានបន្ត។ "អស់លោកលោកស្រី តើអ្នកបានប្រុងប្រៀបដើម្បីបិទ អ.ស.ប.ហើយឬនៅ បើសិនជាចម្លើយ គឺទេ គួរតែចាត់វិធានការជាបន្ទាន់"។
Zelensky ដែលមានពុកមាត់និងនៅក្នុងសម្លៀកបំពាក់អាវយឺតទាហ៊ាន បាននិយាយពីចម្ងាយពីទីក្រុង Kyiv បាននិយាយដោយបន្លាចក្នុងការបកប្រែនៃភាពចម្រូងចម្រាស់ ដេលលោកបាននិយាយថា បានអនុវត្តន៍ដោយកងកំលាំងរុស្សីប្រឆាំងទៅនឹងជនស៊ីវិលនៅក្នុង Bucha ដែលជាក្រុងមួយនៅក្នុងរដ្ឋធានី Kyiv ។ Bucha បានកាន់កាប់ដោយកងទ័ពរុស្សី ប៉ុន្តែបន្ទាប់មកពួកគេបានដកថយទៅវិញក្នុងពេលថ្មីៗនេះ អាជ្ញាធរអ៊ុយក្រែន និងអ្នកកាសែតអន្តរជាតិឯករាជ្យរួមទាំង AFP បានរកឃើញសាកសពនៃប្រជាពលរដ្ឋស៊ីវិល ដែលបានស្លាប់ព្រមទាំងមានដៃចងព័ទ្ធទៅក្រោយខ្នង។
Zelensky បានចាក់បញ្ចាំងនូវរូបភាពដែលមានរយៈពេល៩០វិនាទីនៃអ្វីដែលលោកបាននិយាយថាគឺជា រូបភាពនៃទីក្រុងដែលមានទាំងក្រុង Bucha និងក្រុងកំពង់ផែភាគខាងត្បូង Mariupol ។ រូបភាពនេះបានបង្ហាញជាផ្នែកៗនៃមនុស្សស្លាប់ដែលគ្មានអ្វីគ្រប រួមទាំងកូនក្មេងនៅក្នុងផ្នូរដែលគេកប់រាក់ៗ សាកសពជាច្រើននៅក្នុងទីធ្លា ហើយនឹងសាកសពមនុស្សដែលគេចងដៃក្រពាត់ទៅក្រោយរុញផ្ទប់ទៅនឹងជញ្ជាំង។ “ឥឡូវនេះពិភពលោកអាចមើលឃើញថា តើយោធារុស្សីបានធ្វើអ្វីខ្លះនៅ Bucha ” លោកនិយាយ៕