Moscow AP-
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រឈមទៅនឹងអំពើហឹង្សារដែលកើនឡើងយ៉ាងស្រួចស្រាវនៅក្នុងនិងជុំវិញទឹកដីដែលកាន់កាប់ដោយពួកឧទ្ទាមដែលគាំទ្រដោយរុស្សីនិងការកើនឡើងនៃការព្រមានថារុស្សីមានផែនការនឹងឈ្លានពាន,កាលពីថ្ងៃសៅរ៍បានអំពាវនាវដល់លោកប្រធានាធិបតីរុស្សី Vladimir Putin ដើម្បីជួបជាមួយលោកនិងស្វែងរកដំណោះស្រាយចំពោះវិបត្តិ។ "ខ្ញុំមិនដឹងថាលោកប្រធានាធិបតីសហព័ន្ធរុស្សីលោកចង់បានអ្វី ហេតុដូច្នេះហើយខ្ញុំស្នើរសុំឲ្យមានការជួបប្រជុំមួយ" Zelensky បាននិយាយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំពីសន្តិសុខក្នុងក្រុងមុយនិច។
“អ៊ុយក្រែននឹងបន្តដើរតាមផ្លូវការទូតដើម្បីជាប្រយោជន៍នៃដំណោះស្រាយសន្តិភាព”។ មិនមានការឆ្លើយតបពីវិមានក្រឹមឡាំងនៅឡើយទេ។ Zelensky បាននិយាយប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំនៅអ៊ុយក្រែនខាងកើតបានបញ្ជាឲ្យមានការចល័តទ័ពមួយយ៉ាងធំកាលពីថ្ងៃសៅរ៍ ខណៈដែលមេដឹកនាំបស្ចឹមប្រទេសបានធ្វើការព្រមានថា ការឈ្លានពានរបស់រុស្សីមកកាន់ប្រទេសជិតខាងនេះអានឹងត្រូវធ្វើក្នុងពេលឆាប់ៗនេះ។ នៅក្នុងសញ្ញាក្នុងការភ័យខ្លាចដែលថាសង្រ្គាមនឹងកើតមានឡើងក្នុងពេលឆាប់ៗនេះ អាល្លឺម៉ង់និងអូទ្រីសបានប្រាប់ពលរដ្ឋរបស់ខ្លួនឲ្យចាកចេញពីអ៊ុយក្រែន។
រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ Annalena Baerbock បាននិយាយថាការបញ្ជាឲ្យជំលៀសអាចជាតាក់ទិកក្នុងការធ្វើឲ្យការប្រយុទ្ធមានការរាលដាលធំ។ លោកប្រធានាធិបតី Joe-Biden បាននិយាយកាលពីថ្ងៃសុក្រថា ដោយផ្អែកទៅលើព័ត៌មានចារកម្មចុងក្រោយរបស់អាមេរិក ឥឡូវនេះលោកជឿជាក់ថាលោកប្រធានាធិបតី រុស្សី Vladimir Putin បានសម្រេចចិត្តថានឹងឈ្លានពានអ៊ុយក្រែនហើយសំរុកចូលកាន់កាប់ទីក្រុង Kyiv។
“នៅពេលនេះខ្ញុំជឿជាក់ថា Putin បានធ្វើការសំរេចចិត្តរួចហើយ” Biden និយាយ។
Biden ត្រូវបានគេរាយការណ៍អំពីការប្រជុំរបស់លោកស្រីអនុប្រធានាធិបតី Harris នៅទីក្រុងមុយនិចនិងបានទទួលនូវរបាយការណ៍ជាប្រចាំអំពីស្ថានការណ៍នៅអ៊ុយក្រែន អ្នកនាំពាក្យសេតវិមាន Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍។ Biden នឹងជជែកអំពីបញ្ហាអ៊ុយក្រែនជាមួយក្រុមប្រឹក្សារសន្តិសុខជាតិរបស់លោកនៅថ្ងៃអាទិត្យ,លោកស្រីបាននិយាយ។