BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Zelensky និង Olaf Scholz និយាយថា រុស្សីត្រូវតែដកកងទ័ពដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព

ថ្ងៃពុធ, 18 ខែឧសភា 2022 09:18  គុន ច័ន្ទរដ្ឋា

photo_2022-05-17_20-37-14 (1)

Politico-

អធិការបតីអាល្លឺម៉ង់និងប្រធានាធិបតីអ៊ុយក្រែនបានព្រមព្រៀងគ្នាបន្ទាប់ពីមានការរិះគន់បានកើនឡើងថា បស្ចឹមប្រទេសអាចនឹងជំរុញឲ្យមានការលើកមុខមាត់ដែលជាដំណោះស្រាយសំរាប់ទីក្រុងមូស្គូ។ វាគួរតែមានការលើកមុខមាត់សំរាប់ Vladimir Putin ក្នុងការចំណាយអធិបតេយ្យភាពនិងបូរណភាពដែនដីនៃអ៊ុយក្រែន លោកអធិការបរតី Olaf Scholz និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានព្រមព្រៀងគ្នានៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ៍។ នៅក្នុងអម្លុងការសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំង២ បានបញ្ជាក់ថាកិច្ចព្រមព្រៀងសន្តិភាពណាមួយរវាងទីក្រុងមូស្គូនិងនិងទីក្រុង Kyiv នឹងមិនត្រូវអនុញ្ញាតិឲ្យលោកប្រធានាធិបតីរុស្សីក្នុងការកាន់កាប់ទឹកដីអ៊ុយក្រែនដែលបានឈ្លានពានដែលជាផ្នែកមួយនៃការឈ្លានពានដ៏ច្រងេងច្រងាងនោះទេ។

ប៉ុន្តែត្រូវតែផ្តល់មកជំនួសឲ្យវិញនូវការដកកងទ័ពរុស្សីនៅក្នុងតំបន់ខ្លះ កងកម្លាំងរុស្សីបានរុញច្រានកងទ័ពរុស្សី៎ត្រឡប់ក្រោយវិញ។ មេដឹកនាំទាំង២បានយល់ព្រមថា ការចរចារការទូតរកដំណោះស្រាយ រវាងរុស្សីនិងអ៊ុយក្រែនវានឹងទាមទារឲ្យមានការបញ្ចប់ភ្លាមៗនូវអរិភាពពីខាងរុស្សីនិងការដកទ័ពរុស្សីចេញពីអ៊ុយក្រែន "អ្នកនាំពាក្យរបស់ Scholz បាននិយាយបន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទ។ លោកអធិការបតីនិងលោកប្រធានាធិបតីបានបន្តផងដែរនូវការផ្លាស់ប្តូរតាមរបៀបជាច្រើនដើម្បីបន្តនូវការគាំទ្រចំពោះអ៊ុយក្រែននិងនៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ" លោកបានបន្ថែម។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យមិនបានបញ្ជាក់ឲ្យបានច្បាស់ថា តើការទាមទាររបស់ Scholz សំរាប់ការដកកងទ័ពរុស្សីនេះរួមបញ្ចូលទាំង Crimea ផងដែរនោះទេ ដែលរុស្សីបានតភ្ជាប់ខុសច្បាប់ក្នុងឆ្នាំ២០១៤  និងបូរណភាពទឹកដីក្នុងផ្នែកខាងកើតអ៊ុយក្រែនដែលពួកបំបែករដ្ឋបានគ្រប់គ្រងក្នុងឆ្នាំជាមួយគ្នាដែលរុស្សីបានគាំទ្រ។ ឬក៏ថា តើ Scholz ចង់មានន័យ ការធ្វើឲ្យមានឡើងវិញនូវស្ថានការណ៍បច្ចុប្បន្នមុនពេលដែលមានការផ្ទុះឡើងនៃការឈ្លានពានពេញទំហឹងកាលពីថ្ងៃទី២៤ខែកុម្ភៈ។

សារដែលចេញពីទីក្រុង Berlin បន្ទាប់ពីមានការុញច្រានយ៉ាងខ្លាំងប្រឆាំងទៅនឹងការពិចារណារនៅក្នុងរដ្ឋធានីនៃអឺរ៉ុបខាងលិច ដែលពួកគេអាចនឹងផ្តល់ចំពោះ Putin នូវដំណោះស្រាយក្នុងការលើកមុខមាត់ Putin ដើម្បីបញ្ចប់នូវទំនាស់ដែលនឹងមិនមានការអៀនខ្មាស់ចំពោះមេដឹកនាំរុស្សីនិងធ្វើឲ្យមានអស្ថិរភាព។​ Scholz បានប្រឈមទៅនឹងការរិំះគន់កាលពីសប្តាហ៍មុន ក្នុងការជំរុញ Putin តាមការសន្ទនាតាមទូរស័ព្ទឲ្យឈានដល់បទឈប់បាញ់គ្នាមួយនៅក្នុងអ៊ុយក្រែនដែលអាចធ្វើទៅបានយ៉ាងឆាប់រហ័ស ដោយមិនបានបញ្ជាក់ពីពីការទាមទារថារុស្សីត្រូវតែដកកងទ័ពភ្លាមៗចេញពីទឹកដីអ៊ុយក្រែន។


ថ្ងៃពុធ, 18 ខែឧសភា 2022 09:18  គុន ច័ន្ទរដ្ឋា