Daily Mail-
ប្រធានាធិបតីទួរគី ថ្ងៃនេះបានផ្តល់នូវការគាំទ្រចំពោះប្រធានាធិបតី Zelensky និងអ៊ុយក្រែន ខណៈដែល Zelensky បានទទួលស្គាល់ថាជា សារដ៏មានឥទ្ធិពលរបស់សមាជិក NATO មួយ ដែលទើបតែ២សប្តាហ៍បន្ទាប់ពី Edorgan បានធ្វើដំណើរទៅ Sochi ដើម្បីជជែកជាមួយលោកប្រធានាធិបតី Vladimir Putin ។ លោកប្រធានាធិបតី Recep Tayyip Edorgan បានជួបជាមួយ Volodymyr Zelensky នៅទីក្រុងភាគខាងលិច ទីក្រុង Lviv ក្នុងអ៊ុយក្រែននិងបន្ទាប់មកបានបញ្ជាក់នូវការគាំទ្ររបស់ទួរគីចំពោះអ៊ុយក្រែន ក្នុងការថ្លែងទៅកាន់អ្នកយកព័ត៌មាន។ លោកបាននិយាយថា “ខណៈដែលបន្តនូវការខិតខំប្រឹងប្រែងរបស់យើង ដើម្បីស្វែងរកដំណោះស្រាយមួយ យើងនៅតែស្ថិតនៅជាមួយមិត្តរបស់យើងគឺអ៊ុយក្រែន”។
ពាក្យសំដីរបស់លោកបានលេចចេញមកទើបតែ២សប្តាហ៍បន្ទាប់ពីលោកបានជួប និងជជែកជាមួយលោក Putin នៅក្នុងទីក្រុង Sochi ដែលភាគីទាំង២បានបញ្ជាក់ថា នឹងបង្កើននូវកិច្ចសហប្រតិបត្តិការណ៍ខាងផ្នែកសេដ្ឋកិច្ច។ លោកប្រធានាធិបតីអ៊ុយក្រែនបានពិពណ៌នាអំពីទស្សនកិច្ចរបស់ Erdogan មកកាន់ទីក្រុង Lviv ថាជាសារក្នុងការគាំទ្រដ៏ខ្លាំងក្លាជាទីបំផុត។ ប៉ុន្តែលោកបានបន្ថែមថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានលឺពី Erdogan ថា រុស្សីបានប្រុងប្រៀបរួចជាស្រេចហើយ ដើម្បីដំណោះស្រាយសន្តិភាព”។ Zelensky បានបន្ថែមថា លោកបានបដិសេធនូវសន្តិភាពជាមួយរុស្សី លុះត្រាណាតែរុស្សីដកទ័ពចេញពីអ៊ុយក្រែនជាមុនសិន។
“ជាដំបូងពួកគេត្រូវថយចេញពីទឹកដីរបស់យើងជាមុនសិន ហើយបន្ទាប់មកយើងនឹងរង់ចាំមើល” លោកនិយាយ។ ទន្ទឹមគ្នានោះដែរ អគ្គលេខាធិការអ.ស.ប. Antonio Guteress ដែលមានវត្តមានផងដែរនៅក្នុងកិច្ចប្រជុំក្នុងទីក្រុង Lviv បានបញ្ចេញនូវការព្រមាននៅជុំវិញរឿងរោងចក្របរិមាណូដែលរុស្សីបានកាន់កាប់នៅក្នុង Zaporizhzhia ។ លោកបានបន្ថែមទៀតថា ការកើនឡើងនៃការប្រយុទ្ធបានកើនឡើងនូវការភ័យខ្លាច នូវឧប្បត្តិហេតុនៃបរិមាណូ និងការខូចខាតនៅក្នុងរោងចក្រ ដែលវានឹងក្លាយទៅជាការធ្វើអត្តឃាតិ។ “យើងត្រូវតែប្រាប់យ៉ាងដូច្នេះថា សក្តានុពលនៃការខូចខាតចំពោះ Zaporizhzhia វាគឺជា អត្តឃាតិ”។
លោកប្រធានាធិបតីទួរគឺ ក៏បានបញ្ចេញនូវកង្វល់ផងដែរអំពី Zaporizhzhia និងបានព្រមានផងដែរអំពីគ្រោះថ្នាក់អំពី Chernobyl មួយទៀតដែលនឹងផ្ទុះនៅទីនោះ។ រឿងនេះបានលេចចេញមកបន្ទាប់ពី Zelensky បានរិះគន់ក្នុងពេលថ្មីនេះចំពោះការវាយប្រហារដោយចេតនារបស់កងកម្លាំងរុស្សីទៅលើរោងចក្រនោះ មុនពេលដែលមានការជួបប្រជុំជាមួយលោក Guteress និង Erdogan ។ ប៉ុន្តែក្រសួងការពារជាតិរុស្សីបានប្រកែកថា ខ្លួនមិនបានដាក់ពង្រាយអាវុធយុទ្ធភ័ណ្ឌនៅក្នុងរោងចក្រនៅផ្នែកខាងត្បូងអ៊ុយក្រែន ដែលស្ថិតនៅក្រោមការកាន់កាប់របស់រុស្សី ចាប់តាំងពីការឈ្លានពានអ៊ុយក្រនភ្លាមៗនោះទេ៕