BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Zelensky ថ្កោលទោស NATO លើសេចក្តីសម្រេចតំបន់គ្មានការហោះហើរ

ថ្ងៃសៅរ៍, 05 ខែមីនា 2022 10:40  គុន ច័ន្ទរដ្ឋា

photo_2022-03-04_19-33-53

DW-

លោកប្រធានាធិបតីអ៊ុយក្រែន Zelensky បាននិយាយប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់ NATO ក្នុងការបដិសេធនូវតំបន់គ្មានការហោះហើរលើប្រទេសរបស់លោក។ ទន្ទឹមគ្នានោះដែរ សហរដ្ឋអាមេរិកបានហៅការវាយប្រហារទៅលើរោងចក្រនុយគ្លុយអ៊ែរថាជាការខ្វះការពិចារណារដែលមិនគួរឲ្យជឿ។ “ដឹងច្បាស់ថានឹងមានការវាយប្រហារជាថ្មីនិងមានជនរងគ្រោះដែលមិនអាចប្រកែកបាន NATO បានសម្រេចដោយចេតនាមិនបិទជើងមេឃនៅលើអ៊ុយក្រែន “ Zelensky និយាយនៅក្នុងវីឌីអូរដែលបង្ហះដោយលោកប្រធានាធិបតី។

ថ្មីៗនេះ អគ្គលេខាធិការ NATO លោក Jens Stoltenberg បានព្រមានថាទំនាស់នៅក្នុងអ៊ុយក្រែនអាចនឹងអាក្រក់អាក្រីនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ សម្ព័ន្ធមិត្តបានសម្រេចចិត្តផែនការរបស់ខ្លួនថានឹងមិនធ្វើប្រតិបត្តិការណ៍នៅលើដែនអាកាសអ៊ុយក្រែនទេ។ យើងយល់អំពីការអស់សង្ឃឹម ប៉ុន្តែយើងយល់ថាបើសិនជាយើងធ្វើយ៉ាងដូច្នេះ (បង្កើតនូវតំបន់គ្មានការហោះហើរ) យើងនឹងបញ្ចប់វាដោយរឿងមួយគឺបង្កើតឲ្យមានសង្រ្គាមដ៏ពេញលេញនៅអឺរ៉ុប ដែលពាក់ព័ន្ធនឹងប្រទេសជាច្រើន” Stoltenberg និយាយ។

ប៉ុន្តែ Zelensky បានទទូចថាការជួបជុំរបស់ NATO គឺជាកិច្ចប្រជុំមួយដ៏ខ្សោយ ជាកិច្ចប្រជុំដែលធ្វើឲ្យមានការភាន់ច្ឡំ” “មនុស្សទាំងអស់ដែលស្លាប់បានចាប់ផ្តើមពីថ្ងៃនេះតទៅ នឹងស្លាប់ដោយសារអ្នក ពីព្រោះអ្នកខ្សោយ ពីព្រោះការផ្តាច់ទំនាក់ទំនងរបស់អ្នក” លោកនិយាយ “ ថ្ងៃនេះមេដឹកនាំនៃសម្ព័ន្ធមិត្តបានផ្តល់នូវភ្លើងខៀវ សំរាប់ការទំលាក់គ្រាប់បែកបន្ថែមទៀតមកលើភូមិនិងទីក្រុង ក្នុងអ៊ុយក្រែន ដោយបដិសេធនូវការបង្កើតតំបន់គ្មានការហោះហើរ។

ស្ថានភាពនៅក្នុង អ៊ុយក្រែនហាក់ដូចជាមិនទំនងនឹងធូរស្រាលក្នុងពេលឆាប់ៗដ៏ខ្លីមុខនេះទេ។ ក្បួនរថយន្តដែលមានប្រវែងលាតសន្ធឹង ៤០ម៉ាយ បានកំពុងធ្វើដំណើរឆ្ពោះទៅរករដ្ឋធានី Kyiv  បាននៅទ្រឹងអស់រយៈពេលជាច្រើនថ្ងៃ ខណៈដែលអ្នកប្រយុទ្ធអ៊ុយក្រែនបានទប់ទល់នៅកន្លែងសំខាន់ៗ ខណៈដែលកងទ័ពរុស្សីបានអះអាងថាកន្លែងយុទ្ធសាស្ត្រសំខាន់ៗ ត្រូវបានកាន់កាប់ដោយ ដូចជារោងចក្រអគ្គីសនីដែលដើរដោយឋាមពលបរិមាណូ។

photo_2022-03-04_19-33-42


 

 


ថ្ងៃសៅរ៍, 05 ខែមីនា 2022 10:40  គុន ច័ន្ទរដ្ឋា