BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកប្រធានាធិបតីអ៊ុយក្រែន Zelensky និយាយថាមេដឹកនាំឥណ្ឌូណេស៊ី Jokowi អញ្ជើញលោកឲ្យចូលរួមក្នុងកិច្ចប្រជុំG-20

ថ្ងៃព្រហស្បតិ៍, 28 ខែមេសា 2022 11:30  គុន ច័ន្ទរដ្ឋា

2022-04-28 11.26.52 (1) (1)

Jakarta-

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍បាននិយាយតាម Twitter ថាសមភាគីឥណ្ឌូណេស៊ីរបស់លោក Joko Widodo បានអញ្ជើញលោកឲ្យទៅចូលរួមកិច្ចប្រជុំកំពូល G-20 ដែលជាអង្គការសេដ្ឋកិច្ចដ៏ធំដែលនឹងប្រព្រឹត្តិទៅប្រទេសអាស៊ីអាគ្នេយ៍នៅចុងឆ្នាំនេះ។ “បានជជែកជាមួយលោកប្រធានាធិបតី Jokowi លោកបានសាទរនឹងអញ្ជើញខ្ញុំឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G-20” លោកបាននិយាយនៅក្នុងនៅក្នុង Twitter ដោយនិយាយយោងទៅកាន់លោកប្រធានាធិបតី ដែលបច្ចុប្បន្នជាប្រធានG-20។ វិមានប្រធានាធិបតីឥណ្ឌូណេស៊ីនិងការិយាល័យលេខាធិការរដ្ឋមិនបានធ្វើអត្ថាធិប្បាយភ្លាមៗឆ្លើយតបទៅនឹងសំណូមពររបស់អ្នកកាសែតទេ។

អ៊ុយក្រែនមិនមែនជាសមាជិកនៃ G-20 ទេ ប៉ុន្តែប្រធាននៃក្រុមនេះកាលពីពេលមុនធ្លាប់បានអញ្ជើញប្រទេសជាច្រើនក្នុងលក្ខណៈជាភ្ញៀវដើម្បីចូលរួមក្នុងកិច្ចប្រជុំ។ អ្នកនាំពាក្យនៃក្រសួងការបរទេសឥណ្ឌូណេស៊ី Tsukuba Faizasyah មិនបានបញ្ជាក់ភ្លាមៗអំពីការអញ្ជើញនេះទេ នៅពេលដែលទាក់ទងដោយ Reuters  ប៉ុន្តែបាននិយាយថារដ្ឋមន្ត្រីក្រសួងការបរទេសបានពិភាក្សាររឿងនេះនិងបានរាយការណ៍ពីលទ្ធផលជូនលោកប្រធានាធិបតី។ លោកមិនបានបញ្ជាកើឲ្យច្បាស់ពីប្រភពដែលបានពិភាក្សារនោះទេ។

ប្រទេស G-20 បានថ្កោលទោសការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ដែលឥឡូវនេះបានឈានចូលដល់សប្តាហ៍ទី៩ហើយ ព្រមទាំងបានធ្វើឲ្យមានភាពតឹងតែងនៃភូមិសាស្ត្រនយោបាយ និងបានធ្វើឲ្យមានភាពបក់បោកទៅលើសេដ្ឋកិច្ចពិភពលោកព្រមទាំងរាលដាលទៅដល់វិបត្តិមនុស្សធម៌ទៀតផង។ រុស្សីបានហៅសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនថាជា ”ប្រតិបត្តិការយោធាពិសេស”។ ប្រទេសដែលជាសមាជិកនៃ G-20 ជាច្រើនបានអំពាវនាវសំរាប់រុស្សីនិងប្រធានាធិបតី Putin មិនឲ្យអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនៃ G-20 ទេ ដែលនឹងប្រព្រឹត្តិទៅនៅកោះបាលីក្នុងខែវិច្ឆិការ ប៉ុន្តែឥណ្ឌូណេស៊ីបាននិយាយថាវាហាក់ដូចជាប្រញ៉ាប់ពេកក្នុងការសំរេចចិត្ត។

នៅក្នុងកិច្ចប្រជុំមន្ត្រីហិរញ្ញវត្ថុរបស់ G-20 នៅក្នុងទីក្រុង Washington កាលពីសប្តាហ៍មុន ប្រតិភូរពីសហរដ្ឋអាមេរិក អង់គ្លេស និងកាណាដាបានដើរចេញពីប្រតិភូរបស់រុស្សី។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Sri Mulyani Indrawati ទទួលស្គាល់ថាអង្គការនេះកំពុងតែប្រឈមទៅនឹងការប្រកួតប្រជែងដែលពុំធ្លាប់មានពីមុនមក ប៉ុន្តែបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការដើម្បីយកឈ្នះលើខ្យល់ដែលកំពុងបក់បោកដែលកំពុងពន្យឺតការរីកចម្រើនរបស់ពិភពលោក។


ថ្ងៃព្រហស្បតិ៍, 28 ខែមេសា 2022 11:30  គុន ច័ន្ទរដ្ឋា