Las Vegas, AP-
ប្រធានាធិបតី Volodymyr Zelensky បានបង្ហាញខ្លួនក្នុងសារវីឌីអូនៅក្នុងការចែករង្វាន់ Grammys ដើម្បីស្នើរសុំការគាំទ្រ ដោយបាននិយាយរឿងឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន។ ក្នុងអម្លុងពេលមុនការថតសារតាមវីឌីអូរ លោកបានប្រដូចការឈ្លានពានរបស់រុស្សីទៅនឹងការស្ងប់ស្ងាត់ ដែលប្រកបទៅដោយគ្រោះថ្នាក់ដែលបានគំរាមកំហែង ដើម្បីពន្លត់នូវសុបិន្ត និងជីវិតរបស់ប្រជាពលរដ្ឋអ៊ុយក្រែនរួមបញ្ចូលទាំងកុមារ។ "តន្រ្តីកររបស់យើងបានពាក់នូវអាវក្រោះ ជំនួសឲ្យអាវធំស្បែក គេបានច្រៀងទៅកាន់អ្នករងរបួសនៅក្នុងមន្ទីរពេទ្យ សូម្បីតែអ្នកដែលពុំបានលឺគេ" លោកនិយាយជាភាសារអង់គ្លេស "ប៉ុន្តែតន្រ្តីនៅតែលឺដល់ពួកគេ"។
“បំពេញនូវភាពស្ងប់ស្ងាត់ជាមួយតន្រ្តីរបស់ម្នាក់ បន្លឺវាឡើងក្នុងថ្ងៃនេះដើម្បីប្រាប់ពីរឿងរបស់យើង និយាយពីការពិតនៃសង្រ្គាមនៅក្នុងបណ្តាញសង្គមរបស់អ្នក លើកញ្ចក់ទូរទស្សន៍ គាំទ្រយើងតាមរបៀបរបស់អ្នកដែលអ្នកអាចធ្វើបាន ប៉ុន្តែសូមកុំនៅស្ងៀម បន្ទាប់មកសន្តិភាពនឹងមកដល់ទីក្រុងរបស់យើងទាំងអស់” Zelensky បាននិយាយ។ បន្ទាប់ពីសាររបស់ Zelensky, John Legend បានច្រៀងនូវបទចម្រៀងមួយបទដែលមានចំណងជើងថា “Free” ជាមួយនឹងតន្រ្តីករអ៊ុយក្រែន ខណៈដែលរូបភាពនៃសង្រ្គាមបានបញ្ចាំងនៅលើផ្ទាំងរូបភាពដែលនៅពីក្រោយពួកគេ។
“តើអ្វីទៅដែលប្រឆាំងនឹងតន្រ្តី? គឺភាពស្ងប់ស្ងាត់នៃទីក្រុងដែលត្រូវខ្ទេចខ្ទាំ និងការសម្លាប់ប្រជាពលរដ្ឋ” Zelensky បាននិយាយនៅក្នុងវីឌីអូរ។ សង្រ្គាមបានបំផ្លាញអ៊ុយក្រែនអស់រយៈពេលជាង១ខែហើយ បន្ទាប់ពីកងកម្លាំងរុស្សីបានឈ្លានពានអ៊ុយក្រែន ធ្វើឲ្យជនស៊ីវិលរាប់លាននាក់គ្មានជម្រក និងធ្វើឲ្យទីក្រុងជាច្រើនក្លាយទៅជាគំនរបាក់បែក រុស្សីបានហៅសកម្មភាពនៅក្នុងអ៊ុយក្រែនថាជា “ប្រតិបត្តិការពិសេស”។
សិល្បការដែលមានអាយុ៤៤ឆ្នាំ ដែលក្លាយទៅជាអ្នកដឹកនាំក្នុងពេលសង្រ្គាម Zelensky បានប្រើប្រាស់ខ្សែរវីឌីអូរប្រកបទៅដោយប្រសិទ្ធិភាពដ៏អស្ចារ្យនៅក្នុងប្រទេស ដែលជាញឹកញាប់បានបង្ហាញខ្លួនដោយពាក់អាវយឺតទាហ៊ាន និងបានបង្ហាញខ្លួនលោកដោយផ្ទាល់ទៅកាន់សមាជិកសភានៅជុំវិញពិភពលោក។ លោកបានធ្វើការអង្វរករចំពោះសម្ព័ន្ធមិត្តនៅក្នុងសុន្ទរកថារបស់លោកនៅក្នុងសភាអាមេរិក ជប៉ុន អង់គ្លេស និងអុីស្រាអែល និងកាលពីថ្ងៃអាទិត្យបានជ្រើសរើស យកនូវព្រឹត្តិការណ៍តន្រ្តីមួយ ដើម្បីអំពាវនាវទៅកាន់ពិភពលោក ដើម្បីសុំឲ្យមានការគាំទ្រចំពោះប្រទេសរបស់លោក៕