BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Zelensky និយាយថា Blinken និង Austin នឹងមកធ្វើទស្សនកិច្ចនៅទីក្រុង Kyiv នៅថ្ងៃអាទិត្យ

ថ្ងៃអាទិត្យ, 24 ខែមេសា 2022 10:01  គុន ច័ន្ទរដ្ឋា

 

photo_2022-04-23_19-47-58

Eurasia-

រដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Lloyd Austin នឹងមកធ្វើទស្សនកិច្ចនៅទីក្រុង Kyiv នៅថ្ងៃអាទិត្យ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyបាននិយាយ។ "ថ្ងៃស្អែក មន្ត្រីសហរដ្ឋអាមេរិកនិងមកប្រទេសយើងខ្ញុំនឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេស Lloyd Austin និង Antony Blinken" Zelensky បានប្រាប់អ្នកកាសែតកាលពីថ្ងៃសៅរ៍ ដែលជាទស្សនកិច្ចលើកទី១ ជាផ្លូវការណ៍របស់មន្ត្រីរដ្ឋាភិបាលអាមេរិកចាប់តាំងពីរុស្សីឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃសៅរ៍ប្រាប់ VOA តាម e-mail កាលពីថ្ងៃសៅរ៍ “យើងសុំមិនធ្វើអត្ថាធិប្បាយ” មន្ទីរបញ្ចកោណក៏មិនអាចបញ្ជាក់ពីព័ត៌មានផងដែរចំពោះ VOA  សេតវិមានក៏ប្រកែកមិនព្រមធ្វើអត្ថាធិប្បាយ។ មន្រ្តី​អង់គ្លេសនិយាយកាលពីថ្ងៃសៅរ៍ថាកងទ័ពរុស្សីមិនបានកាន់កាប់ទីតាំងដ៏សំខាន់ៗនោះទេ ទោះបីជាបានប្រកាសថាបានរៀបចំការវាយលុកជាថ្មីនៅតាមសមរភូមិភាគខាងកើត ខណៈដែលអ៊ុយក្រែនបានប្រកាសនូវបំរាមគោចរទូទាំងប្រទេសមុនពេលបុណ្យ Easter នៅថ្ងៃអាទិត្យ។

អ៊ុយក្រែនបាននិយាយថាកងកម្លាំងរុស្សីបានរាំងខ្ទប់ការប៉ុនប៉ងដើម្បីជំលៀសជនភៀសខ្លួនចេញពីទីក្រុងកំពង់ផែ Mariupol ។ zelensKy ក៏បានបន្ថែមទៀតថា រុស្សីបានបន្តវាយលុក Mariupol បន្តទៀតដោយសារកងទ័ពអ៊ុយក្រែនដែលនៅសេសសល់នៅតែដាច់ខាតមិនព្រមដាក់អាវុធចុះចូល ហើយលោកបានបន្ថែមទៀតថា បើសិនជារុស្សីសម្លាប់ទាហាននៅទីនោះនឹងគ្មានការចរចារជាមួយរុស្សីនោះទេ។ សហរដ្ឋអាមេរិកបានបញ្ជូនជំនួយជាអាវុធបន្ថែមទៀតកាលពីដើមខែនេះដែលរួមបញ្ចូលមានទាំងឧទ្ធម្ភាគចក្រ Mi-17 កាំភ្លើងធំ Howitzer ដ្រូន  Switchblade និងសម្ភារៈការពារដ៏ទៃផ្សេងទៀត។

អ្នកនាំពាក្យនៃសេតវិមាន Jen Psaki បាននិយាយដោយទទូចកាលពីថ្ងៃច័ន្ទនៅក្នុងសន្និសីទកាសែតថានឹងមិនមានផែនការសម្រាប់លោក Biden ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Kyiv នោះទេ។​ ”វានឹងមិនមានការផ្លាស់ប្តូរនោះទេ អ្វីដែលជាការផ្តោតអារម្មណ៌របស់យើងនៅតែបន្តក្នុងការផ្តល់ជំនួយទៅកាន់អ៊ុយក្រែន រដ្ឋាភិបាលអ៊ុយក្រែន មេដឹកនាំអ៊ុយក្រែន ដែលជាជំនួយប្រវត្តិសាស្ត្រផ្នែកសន្តិសុខ” Psaki បានប្រាប់​ CNN។ Psaki បាននិយាយថាបើសិនជាមន្ត្រីរដ្ឋាភីបាលទៅធ្វើទស្សនកិច្ចនៅអ៊ុយក្រែន សេតវិមាននឹងមិនបញ្ចេញឲ្យដឹងជាសាធារណនោះទេដោយសារហេតុផលសន្តិសុខ។


ថ្ងៃអាទិត្យ, 24 ខែមេសា 2022 10:01  គុន ច័ន្ទរដ្ឋា