BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Zelensky ប្រាប់លោកខាងលិចថា “ឈប់លេងសើចជាមួយរុស្សី ត្រូវបញ្ចប់សង្រ្គាម”

ថ្ងៃសុក្រ, 27 ខែឧសភា 2022 11:15  គុន ច័ន្ទរដ្ឋា

photo_2022-05-27_05-17-10 (1)

Reuters-

លោកប្រធានាធិបតី Volodymyr Zelensky បានជំរុញឲ្យលោកខាងលិចបញ្ឈប់ការលេងសើចជាមួយរុស្សីនិងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើទីក្រុងមូស្គូដើម្បីបញ្ចប់សង្រ្គាមដែលគ្មានន័យនៅក្នុងអ៊ុយក្រែន លោកបានបន្ថែមថាប្រទេសរបស់លោកនៅតែឯករាជ្យ ដែលជាសំណួរមួយដែលសួរថា តើនៅក្នុងតម្លៃណា? ការរិះគន់របស់ Zelensky ចំពោះលោកខាងលិចបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះខណៈដែលសហគមន៍អឺរ៉ុបបានមានសកម្មភាពយឺតយ៉ាវចំពោះការហាមឃាត់ការនាំចូលប្រេងរបស់រុស្សីហើយនឹងកងទ័ពរុស្សីជាច្រើនពាន់នាក់បានព្យាយាមឡោមព័ទ្ធទីក្រុងដ៏សំខាន់២នៅភាគខាងកើត គឺ Seiveirodonetsk និង Lysychansk។

អស់រយៈពេល៣ខែក្នុងការឈ្លានពានចូលអ៊ុយក្រែន  រុស្សីបានបោះបង់ការវាយលុករបស់ខ្លួនចួលទៅក្នុងរដ្ឋធានី Kyiv និងបានព្យាយាមត្រួតត្រាតំបន់ឧស្សហកម្មភាគខាងកើត Donbas  ជាកន្លែងដែលគេបានគាំទ្រក្រុមបំបែករដ្ឋធ្វើបដិវត្តិន៍កាលពីឆ្នាំ២០១៤។ អ្នកវិភាគយោធាលោកខាងលិចមើលឃើញសមរភូមិនៃ Seiveirodonetsk និង Lysychansk ថាជាសក្តានុពលនៃការវិលត្រឡប់នៃសង្រ្គាមបន្ទាប់ពីមានការផ្លាស់ប្តូរនៃការបាក់ទឹកចិត្តចំពោះរុស្សីបន្ទាប់ពីមានការដាក់អាវុធនៅក្នុងទីក្រុង Mariupol កាលពីសប្តាហ៍មុន។

“អ៊ុយក្រែននឹងនៅជារដ្ឋឯករាជ្យនិងមិនបែកបាក់ឡើយ”។ សំណួរមួយគឺថា តើក្នុងតម្លៃណាដែលប្រជាពលរដ្ឋយើងនឹងត្រូវបង់សំរាប់សេរីភាពរបស់ពួកគេ ហើយនិង តើក្នុងតម្លែណាដែលរុស្សីត្រូវចំណាយសំរាប់សង្រ្គាមដែលគ្មានន័យប្រឆាំងនឹងយើង? Zelensky បាននិយាយនៅក្នុងសុន្ទរកថា នៅពេលយប់កាលពីថ្ងៃព្រហស្បត៍ "មហន្តរាយនៃព្រឹត្តិការណ៍ដែលបានលាតត្រដាងនឹងនៅតែអាចត្រូវបញ្ឈប់ បើសិនជាពិភពលោកយកចិត្តទុកដាក់នឹងស្ថានការណ៍នៅក្នុងអ៊ុយក្រែន ដូចជាពិភពលោកបានប្រឈមទៅនឹងស្ថានភាពដូចគ្នា បើសិនជាក្រុមមហាអំណាចមិនលេងសើចជាមួយរុស្សីប៉ុន្តែបានយកចិត្តទុកដាក់សង្កត់ឲ្យមែនទែន ដើម្បីបញ្ចប់សង្រ្គាម"។

Zelensky បានត្អូញត្អែរអំពីការមិនចុះសម្រុងគ្នានៅក្នុងសហគមន៍អឺរ៉ុប ទៅលើរឿងទណ្ឌកម្មប្រឆាំងបន្ថែមទៀតទៅលើរុស្សីនិងសួរថា ហេតុអ្វីបានជាប្រជាជាតិខ្លះត្រូវបានអនុញ្ញាតិឲ្យរាំងខ្ទប់នូវផែនការនេះ។ សហគមន៍អឺរ៉ុបបានពិភាក្សារគ្នានៅជុំទី៦ក្នុងការដាក់ទណ្ឌកម្មនិងការហាមឃាត់នាំចូលប្រេងរបស់រុស្សី ។ ទង្វើរទាំងអស់នេះតម្រូវឲ្យមានការឯកច្ឆ័ន្ទ ប៉ុន្តែហុងហ្គារីបានប្រឆាំងទៅនឹងគំនិតបច្ចុប្បន្នដោយលើហេតុផលថា សេដ្ឋកិច្ចរបស់ខ្លួននឹងប៉ះពាល់យ៉ាងខ្លាំង។


ថ្ងៃសុក្រ, 27 ខែឧសភា 2022 11:15  គុន ច័ន្ទរដ្ឋា