BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Zelensky ច្រានចោលនូវការអំពាវនាវឲ្យលះបង់ទឹកដី ដើម្បីសន្តិភាព

ថ្ងៃព្រហស្បតិ៍, 26 ខែឧសភា 2022 16:28  គុន ច័ន្ទរដ្ឋា

Zelenskyy_web_t715

លោកប្រធានាធិបតីអ៊ុយក្រែន បានប្រតិកម្មយ៉ាងខ្លាំងក្លាទៅនឹងការផ្តល់យោបល់ថ្មីៗនេះ ដោយអតីតអ្នកការទូតជាន់ខ្ពស់អាមេរិក លោក Henry Kissinger ក្នុងការកាត់ទឹកដីទៅឲ្យរុស្ស៊ីជាថ្នូរនឹងសន្តិភាព ដោយនិយាយថា អំពាវនាវយ៉ាងដូច្នេះមិនបានគិតដល់ប្រជាពលរដ្ឋសាមញ្ញ DW បានរាយការណ៍ចុងក្រោយ។  អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Henry Kissinger បានផ្តល់ជាយោបល់នៅក្នុងសប្តាហ៍នេះនៅក្នុងវេទិការសេដ្ឋកិច្ចពិភពលោកនៅក្នុងទីក្រុង Davos ថា អ៊ុយក្រែនគួរតែអនុញ្ញាតិឲ្យរុស្ស៊ីរក្សាទុក Crimea ដែលបានភ្ជាប់យកតាំងពីឆ្នាំ២០១៤។

henry_kissinger

“អ្នកបានទទួលនូចំណាប់អារម្មណ៌ថាលោក Kissinger មិនមានប្រក្រតីទិនឆ្នាំ២០២២ទេ ប៉ុន្តែឆ្នាំ១៩៣៨ និងថាលោកគិតថាលោកកំពុងនិយាយទៅកាន់អ្នកស្តាប់លោកមិនមែនតែនៅទីក្រុង Davos ទេ ប៉ុន្តែនៅក្នុងទីក្រុង Munich ដែរ។ Zelensky បាននិយាយនៅក្នុងសុន្ទរកថារបស់លោកនៅក្នុងពេលយប់កាលពីថ្ងៃពុធ។ Zelensky បាននិយាយយោងទៅរកកិច្ចព្រមព្រៀងមួយ ដែលចុះហត្ថលេខានៅក្នុងក្រុង Munich ដោយអង់គ្លេស បារាំង អុីតាលី និងអាល្លឺម៉ង់ដែលបានផ្តល់ឲ្យ Adolf Hitler នូវទឹកដីដែលជាផ្នែកមួយនៃការបរាជ័យក្នុងការប៉ុនប៉ង ដើម្បីបញ្ចុះបញ្ចូលលោកបោះបង់ចោលនូវការពង្រីកទឹកដី។

មេដឹកនាំអ៊ុយក្រែនក៏បានហៅផងដែរនូបទវិចារណកថារបស់កាសែត New York Times ថាបានផ្តល់នូវយោបល់ឲ្យមានការចរចារសន្តិភាពមួយ ដែលអាចតម្រូវឲ្យទីក្រុង Kyiv ធ្វើការសម្រេចចិត្តដ៏លំបាកមួយ ដោយបានទាញនូវទឡ្ហីករណ៍ថា ជ័យជំនះយោធាវាមិនមែនជារឿងប្រាកដប្រជាទេ។ "អ្នកផងទាំងឡាយណាដែលទូន្មានអ៊ុយក្រែនឲ្យប្រគល់អ្វីមួយទៅឲ្យរុស្ស៊ី អ្នកដែលបានសិក្សាពីភូមិសាស្ត្រនយោបាយដ៏អស្ចារ្យនេះមិនដែលគិតពីប្រជាពលរដ្ឋសាមញ្ញឡើយ ពលរដ្ឋអ៊ុយក្រែនដែលសាមញ្ញ និងមនុស្សជាច្រើលាននាក់ដែលរស់នៅលើទឹកដីគេប្រឆាំងយ៉ាងប្តូរផ្តាច់ទៅនឹងការស្នើរសុំឲ្យមានការយកទឹកដីទៅដូរយកសន្តិភាព។

R (1)

ការជជែកគ្នារវាងអ៊ុយក្រែននិងរុស្ស៊ីបានជាប់គាំងនៅក្នុងពេលខ្លះច្រើនជាង១ខែ បើយោងទៅតាមរុស្ស៊ី ដែលទីក្រុងមូស្គូបានបន្ទោសទីក្រុង Kyiv លើបញ្ហានេះ។លោកប្រធានាធិបតីរុស្ស៊ី Vla Putin បានបញ្ជាឲ្យប្រជាពលរដ្នភាគខាងត្បូងអ៊ុយក្រែន Zaporizhzhia និង Kherson ដែលកំពុងស្ថិតនៅក្រោមការត្រួតត្រារបស់កងទ័ពរុស្ស៊ីដើម្បីបានទទួលនូវលិខិតឆ្លងដែនរុស្ស៊ីឲ្យបានឆាប់រហ័ស។ អ៊ុយក្រែនបានចោទ Putin ថាបានកំពុងប្រព្រឹត្តិនូវអំពើឧក្រឹដ្ឋចំពោះការប្រកាសនេះ៕


ថ្ងៃព្រហស្បតិ៍, 26 ខែឧសភា 2022 16:28  គុន ច័ន្ទរដ្ឋា