AP-
លោកប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ទីក្រុងមូស្គូកំពុងរៀបចំធ្វើផែនការធ្វើប្រជាមតិក្នុងការប៉ុងប៉ងដើម្បីរៀបចំនូវតំបន់បំបែករដ្ឋថ្មីជាសាធារណរដ្ឋនៅក្នុងតំបន់ដែលខ្លួនកាន់កាប់ បើយោងទៅតាមដំណឹងពី DW ជាចុងក្រោយ។ បើយោងទៅតាមការធ្វើបច្ចុប្បន្នភាពនៃក្រុមចារកម្មនៃទំនាស់នៅអ៊ុយក្រែន អង់គ្លេសបានផ្តល់ជាយោបល់ថា “សេចក្តីសំរេចរបស់ Putin ក្នុងការរាំងខ្ទប់រោងចក្រស្លដែក Azovstall ទំនងជាចង្អុលបង្ហាញថាមានសេចក្តីត្រូវការមួយដើម្បីហុំព័ទ្ធកងកម្លាំងតស៊ូអ៊ុយក្រែននៅក្នុង Mariupol និងដើម្បីឲ្យកងកំលាំងរុស្សីអាចនឹងមានឱកាសដាក់ពង្រាយនៅកន្លែងផ្សេងទៀតនៅអ៊ុយក្រែនភាគខាងកើត។
ប្រធានាធិបតីរុស្ស VladPutin កាលពីពេលមុនបាននិយាយថា មិនមានការចាំបាច់ដើម្បីកំទេចតំបន់ឧស្សហកម្មនៅជុំវិញរោងចក្រស្លដែកនោះទេ។ ការវាយលុកដ៏ពេញទំហឹងនៃកងទ័ពរុស្សីទៅលើរោងចក្រ ទំនងជាបង្កើតឲ្យមានទាហានរុស្សីរងរបួសយ៉ាងច្រើន ដែលធ្វើឲ្យមានការថែមថយនៃប្រសិទ្ធភាពនៃការប្រយុទ្ធរបស់កងទ័ពទាំងអស់។ ក្រសួងការពារជាតិអង់គ្លេសបានសរសេរនៅលើ Twitter ។ សេចក្តីថ្លែងការណ៍បាននិយាយទៀតថា ទោះបីជារុស្សីបានផ្តោតទៅលើការរៀបចំសារជាថ្មីឡើងវិញ ពួកគេនៅតែមានការរងគ្រោះអំពីការបរាជ័យពីដំបូងនៅក្នុងទំនាស់។
ដើម្បីព្យាយាមនិងរៀបចំឡើងវិញនូវកងកម្លាំងដែលខូចខាត ពួកគេត្រូវយកសម្ភារៈសឹកដែលមិនអាចប្រតិបត្តិការណ៍បានវិលត្រឡប់ទៅរុស្សីវិញដើម្បីជួសជុល។ការផ្លោងយ៉ាងខ្លាំងក្លានៅតំបន់ Donbas ខណៈដែលរុស្សីបានស្វែងរកការរុលចូលមកមុខ រួមបញ្ចូលទាំងនៅ KrasnnyLyman ,Buhayikva, Barvinkov, Lyman និង Popasna ក្រសួងបាននិយាយនៅក្នុងទស្សនាវដ្តីជាប្រចាំរបស់គេ។ Luhansk និង Donetsk បានប្រកាសខ្លួនគេថាជាសាធារណរដ្ឋប្រជាជនឯករាជ្យ ដែលគាំទ្រដោយរុស្សី។ តំបន់ទាំង២នេះត្រូវបានគេទទួលស្គាល់ជាផ្លូវការ ថាជាបូរណភាពដែនដីរបស់អ៊ុយក្រែន សឹងតែគ្រប់ប្រទេសនៅលើពិភពលោក ទោះបីជាស្ថិតនៅក្នុងការកាន់កាប់របស់ក្រុមបំបែករដ្ឋចាប់តាំងពីឆ្នាំ២០១៤។
"ក្នុងការបង្កើត សាធារណរដ្ឋប្រជាជន Kherson នឹងមិនអាចទៅរួចនោះទេ" Zelensky បាននិយាយ ដោយចង់បញ្ឆិតបញ្ឆៀងទៅរក Luhansk និង Donetsk រុស្សីនឹងត្រូវរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។ Zelensky បានជំរុញឲ្យប្រជាណលរដ្ឋនៅក្នុងតំបន់ទាំងអស់នោះកុំឲ្យផ្តល់នូវលេខលិខិតឆ្លងដែនឬក៏ព័ត៌មានផ្ទាល់ខ្លួនទៅឲ្យទាហានរុស្សី។ "រឿងនេះវាមិនអាចនឹងជួយអ្នកនោះទេ រឿងនេះមានបំណងនឹងក្លែងបន្លំនូវអ្វីដែលគេហៅថា ប្រជាមតិនៅលើទឹកដីរបស់អ្នក បើសិនជាមានបញ្ជាពីទីក្រុងមូស្គូដើម្បីឲ្យរៀបចំឆាកល្ខោនបែបនេះ"។