BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Zelensky : រុស្សីបានសាបព្រួសនូវគំនុំ និងសម្អប់ក្នុងចំណោមជនជាតិអ៊ុយក្រែន

ថ្ងៃអាទិត្យ, 27 ខែមីនា 2022 16:35  គុន ច័ន្ទរដ្ឋា

photo_2022-03-27_02-14-42

Lviv,Ukraine-

លោកប្រធានាធិបតីអ៊ុយក្រែន Zelensky បានព្រមានរុស្សីដោយកំហឹងថា ពួកគេបានសាបព្រួសនូវសម្អប់នៃរុស្សីចំពោះជនជាតិរបស់លោក ដោយធ្វើការផ្លោងនិងទំលាក់គ្រាប់បែកជាប្រចាំ ដែលបានកំទេចទីក្រុងឲ្យទៅជាផេះផង់ សម្លាប់ជនស៊ីវិលនិងបង្ខំឲ្យស្វែងរកជំរក ខ្វះចំណីអាហារ ទឹកដើម្បីរស់រានមានជីវិត។ អ្នកបានធ្វើអ្វីគ្រប់យ៉ាង ដូច្នេះប្រជាជនរបស់យើងពួកគេផ្ទាល់បានបោះបង់ចោលភាសាររុស្សី ពីព្រោះភាសាររុស្សីឥឡូវនេះអាចចូលរួមបានតែចំពោះពួកអ្នកប៉ុណ្ណោះ គឺគ្រាប់បែក គ្រាប់ផ្លោង អ្នកជាឃាតករ អ្នកជាឧក្រឹដ្ឋជន។

ការឈ្លានពានរបស់អ្នកមកលើអ៊ុយក្រែនបានក្លាយទៅជាសង្រ្គាមបំផ្លិចបំផ្លាញនៅគ្រប់ទីកន្លែង ជាមួយនិងសាកសពជនស៊ីវិលស្លាប់គរជើងលើគ្នា ខណៈដែលក្រុងមូស្គូស្វែងរកកំទេចទីក្រុង ដើម្បីកៀបសង្កត់ប្រជាពលរដ្ឋនៅក្នុងលេណដ្ឋាន។ រោងចក្រស្រាវជ្រាវនុយគ្លេអ៊ែរដែលត្រូវឡោមព័ទ្ធនៅក្នុងទីក្រុង Kharkiv នៅជិតព្រំប្រទល់រុស្សីបានក្លាយទៅជាចំណីព្រះអគ្គីម្តងទៀតកាលពីថ្ងៃសៅរ៍ និងក្រុមដែលធ្វើការស្រាវជ្រាវនៅក្នុងរោងចក្របាននិយាយថា ពីព្រោះតែអរិភាពនៅតែបន្តធ្វើឲ្យពិបាកនឹងធ្វើការវាយតម្លៃទៅលើទំហំនៃការខូចខាត។

កាលពីព្រឹកថ្ងៃអាទិត្យ ក្លិនជាតិគីមីបាននៅតែធំក្លិននៅលើអាកាសខណៈដែលក្រុមពន្លត់អគ្គីភ័យក្នុងក្រុង​ Lviv​ បានបាញ់ទឹកនៅចំផ្នែកដែលឆេះនៃធុងប្រេងដែលរងការវាយប្រហារដោយរុស្សី។ អ្នកការពារសន្តិសុខនៅនឹងកន្លែង Yaroslavl Prokofiev បាននិយាយថា លោកបានឃើញមានគ្រាប់រ៉ុក្កែត៣គ្រាប់បានបាញ់និងបំផ្លាញធុងប្រេង ប៉ុន្តែពុំមានការខូចខាតនោះទេ “រ៉ុក្កែតគ្រាប់ទី៣បានធ្វើឲ្យខ្ញុំប៉ើងធ្លាក់ទៅដី”។​ ការវាយប្រហារតាមអាកាសម្តងហើយម្តងទៀតបានធ្វើឲ្យរញ្ជួយទីក្រុង ដែលជាជម្រកនៃប្រជាពលរដ្ឋប្រហែលជា២០០,០០០នាក់ ដែលបានរត់គេចខ្លួនពីលំនៅដ្ឋានរបស់ពួកគេ។

កងអាកាសរុស្សីបានធ្វើការទំលាក់គ្រាប់បែកទៅលើកន្លែងរបស់ប្រជាពលរដ្ឋក្នុងរយះកំពស់ទាប និងបានបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជាសាលារៀន មតេយ្យកុមារ  ព្រះវិហារ អគារប្រជាពលរដ្ឋ ព្រមទាំងពហុកីឡាដ្ឋានបាល់ទាត់ជាដើម ចៅហ្វាយក្រុងបាននិយាយប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អ៊ុយក្រែន។ ជនភៀសខ្លួនពី​ Chernihiv ដែលបានរត់ចេញពីការឡោមព័ទ្ធបានទៅដល់ប្រទេសប៉ូឡូញក្នុងសប្តាហ៍នេះ បាននិយាយពីការបំផ្លាញយ៉ាងធំសម្បើមនិងគួឲ្យភ័យខ្លាច៕


ថ្ងៃអាទិត្យ, 27 ខែមីនា 2022 16:35  គុន ច័ន្ទរដ្ឋា