AP-Tokyo-
លោកប្រធានាធិបតី Volodymyr Zelensky កំពុងរៀបចំថ្លែងសុន្ទរកថាទៅកាន់សភាជប៉ុនតាមវីឌីអូនៅថ្ងៃពុធ ដើម្បីប្រមូលនូវការគាំទ្រជាអន្តរជាតិសំរាប់ការប្រយុទ្ធរបស់ប្រទេសរបស់លោក ប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សី។ មិនដូចពីអតីតកាលទេ ជប៉ុនបានធ្វើសកម្មភាពយ៉ាងស្វិតស្វាញប្រឆាំងទៅនឹងរុស្សី ក្នុងដំណើរស្របទៅជាមួយនឹងប្រទេសមហាយក្សទាំង 7 ទោះជាណាក៏ដោយជំហ៊ានរបស់ជប៉ុនបានទទួលនូវការវាយបកពីទីក្រុងមូស្គូ។ ការសម្របសម្រួលមួយអាចនឹងទទួលបាននូវបទពិសោធន៍ដ៏អាក្រក់នៅក្នុងអាស៊ីខាងកើត ខណៈដែលចិនកំពុងតែបង្កើននូវការទន្រ្ទានផ្នែកសកម្មភាពយោធា។
សុន្ទរកថារបស់ Zelensky ត្រូវគេរំពឹងថានឹងមានរយៈពេល១០នាទី ដែលនឹងបង្ហាញនូវក្នុងបន្ទប់ប្រជុំនៃសភាជាន់ទាបជប៉ុន ដែលជាស្ថាប័នសភាដែលមានអំណាចជាងគេនៅក្នុងស្ថាប័ននៃសភាទាំង២ ដែលលោកនាយករដ្ឋមន្ត្រី Fumo Kishida ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី។ Zelensky បានថ្លែងសុន្ទរកថាទៅកាន់សភាជាច្រើននៅអឺរ៉ុប កាណាដា អាមេរិកនិងអុីស្រាអែល តាមវិឌីអូ។ វរជនបរទេសរួមទាំងអតីតប្រធានាធិបតី George W.Bush និងអតីតប្រធានាធិបតី ហ្វីលីពីន Gloria Macapagal Arroyo បានបញ្ជូននូវសារដោយផ្ទាល់ខ្លួនក្នុងអម្លុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនក្នុងឋានៈជាភ្ញៀវរដ្ឋ ប៉ុន្តែការថ្លែងសុន្ទរកថាតាមអនឡាញ ដោយមេដឹកនាំបរទេសវាជារឿង ដែលពុំធ្លាប់មានពីមុនមក។
កាលពីថ្ងៃច័ន្ទ រុស្សីបានប្រកាសនូវសេចក្តីសំរេចចិត្តមួយក្នុងការកាត់ផ្តាច់ចេញពីការជជែកសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុនលើរឿងជម្លោះកោះ Kiril និងការដកខ្លួនចេញពីគំរោងសេដ្ឋកិច្ចរួមនៅទីនោះ ដោយបានលើកឡើងអំពីការដាក់ទណ្ឌកម្មប្រឆាំងរបស់ជប៉ុនទៅលើការដែលរុស្សីឈ្លានពានអ៊ុយក្រែន។ ជប៉ុនបានប្រកាសប្រឆាំងទៅនឹងរុស្សីកាលពីថ្ងៃអង្គារ៍ ទៅលើការសំរេចចិត្តក្នុងការដកខ្លួនរបស់រុស្សីនេះ ប្រទេសទាំង២ មិនដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាផ្លូវការបញ្ចប់នូវអរិភាព ក្នុងពេលដែលសង្រ្គាមលោកលើកទី២បានបញ្ចប់នោះទេ។
ជប៉ុនបានដាក់ទណ្ឌកម្មលើរុស្សីជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមបញ្ចូលទាំងការបង្កកនូវទ្រព្យសម្បត្តិជាឯកជន ហាមឃាត់នូវការនាំចេញនៃផលិតផលប្រណិតៗ និងសម្ភារៈបច្ចេកវិទ្យាជាន់ខ្ពស់ទៅកាន់ប្រទេសនេះ ព្រមទាំងដកហូតនូវ លក្ខ័ណ MFN ។ ស្ថានការណ៍ចុងក្រោយទាំងអស់នេះបណ្តាលមកពីប្រទេសរុស្សីចូលឈ្លានពានប្រទេសអ៊ុយក្រែន ប្រធានខុទ្ទការិយាល័យគណរដ្ឋមន្ត្រី លោក Hirokazu Matsumoto បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ៍៕