BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការជជែកប្រកបដោយអត្ថន័យត្រូវការ ដើម្បីបញ្ឈប់ការឈ្លានពានរុស្សីនៅអ៊ុយក្រែន-Zelensky និយាយ

ថ្ងៃសៅរ៍, 19 ខែមីនា 2022 13:13  គុន ច័ន្ទរដ្ឋា

photo_2022-03-19_12-00-55

Reuters-

លោកប្រធានធិបតី Volodymyr Zelensky បានអំពាវនាវពីថ្ងៃសៅរ៍ឲ្យមានការជជែកប្រកបទៅដោយអត្ថន័យជាមួយនឹងរុស្សីដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន លោកបានប្រមានថាវានឹងប្រើពេលអស់ជាច្រើនជំនាន់ សម្រាប់ទីក្រុង Moscow ដើម្បីសះស្បីយពីសមរភូមិដែលចាញ់ បើសិនជាមិនត្រលប់ក្រោយ។ ចាត់តាំងពីមានការវាយលុក កាលពីថ្ងៃទី២៤ ខែកុម្ភៈ កងទ័ពរុស្សីបានប្រឈមទៅនឹងការតស៊ូដ៏ស្វិតស្វាញដែលធ្វើអោយពួកគេ នៅជាប់គាំងក្នុងការរុលទៅមុខ សូម្បីតែពួកគេបានឡោមព័ទ្ធទីក្រុង Kyiv។ ក្នុងការសម្លឹងមើលទៅរកឱសានវាទ ពួកគេបានឡោមព័ទ្ធទីក្រុងជាច្រើននិងបានកម្ទេចទីក្រុងឲ្យក្លាយទៅជាគំនរផេះផង់។ 

ការដាក់ទណ្ឌកម្មដែលពុំធ្លាប់មានពីមុនមក ក្នុងការធ្វើអោយសេដ្ឋកិច្ចរបស់រុស្សីនៅឯកោរ បានទទួលលទ្ធផលតិចតួច ដើម្បីបញ្ឈប់នៅអ្វីដែលលោកប្រធានាធិបតីរុស្សី Vladimir Putin ហៅថាជាប្រតិបត្តការពិសេសដើម្បីកាត់បន្ថយនៅសមត្ថភាពយោធាប្រទេសជិតខាងរបស់ខ្លួន និងកម្ចាត់ចោលរដ្ឋាភិបាលដែលរុស្សីចោទថាជាពួកណាស៊ី។ បន្ទាប់មករុស្សីបាននិយាយថា វាគឺជាអន្ទាក់ដែលរឹតរួតនៅជុំវិញទីក្រុងកំពង់ផែដ៏សំខាន់ Mariupol នៅក្នុងសមុទ្រ Azov ក្រសួងការពារប្រទេសអ៊ុយក្រែនបានទទួលស្គាល់កាលពីថ្ងៃសុក្រថា ខ្លួនបានបាត់បង់ជាបណ្ដោះអាសន្ននៅដែនទឹកនេះដែលតភ្ជាប់ទៅនឹងសមុទ្រខ្មៅដែលជាការបាត់បង់ដ៏ធំសម្រាប់អ៊ុយក្រែន។

ប៉ុន្តែមន្ត្រីលោកខាងលិចនិយាយថារុស្សីបានខូចខាតយ៉ាងតំណំដែលជាសញ្ញានៃការជ្រោងទង់សីលធម៍នៅក្នុងចំណោមកងទ័ពរបស់គេ ដែលជាទំនោរមួយដែលលោក Zelensky បាននិយាយបញ្ឈិតបញ្ឆៀងនៅក្នុងសារតាមវិដេអូមួយដែលនៅក្នុងនោះ លោកបានជម្រុញអោយមានការចរចាជាថ្មីឡើងវិញ ដើម្បីបញ្ចប់សង្គ្រាម។ “ខ្ញុំចង់អោយអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំទាំងអស់គ្នា ជាពិសេសនៅក្នុងទីក្រុង Moscow។ ពេលវេលាបានមកដល់ហើយដើម្បីអោយយមានការប្រជុំមួយ គឺជាពេលដែលត្រូវជជែកគ្នា” លោកបាននិយាយកាលពីព្រឹកថ្ងៃសៅរ៍។ “ពេលវេលាបានមកដល់ហើយដើម្បីរៀបចំឡើងវិញនូវអធិបតេយ្យភាពនឹងបូរណភាពដែនដី នឹងយុត្តិធម៏សម្រាប់អ៊ុយក្រែន។ ពុំនោះទេ ការចាញ់របស់រុស្សីនឹងត្រូវប្រើពេលអស់ជាច្រើនជំនាន់ដើម្បីជាសះស្បើយឡើងវិញ។

រុស្សីបានទទួលស្គាល់កាលពីថ្ងៃទី២ ខែមិនា ថាទាហ៊ានរបស់ខ្លួនជិត៥០០នាក់បានស្លាប់ ប៉ុន្តែមិនបានធ្វើបច្ចុប្បន្នភាពចាប់តាំងពីពេលនោះមក។ អ៊ុយក្រែននិយាយថាមកទល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ចំនួនរាប់ពាន់នាក់ Reuters មិនអាចបញ្ជាក់ពីភាពឯករាជ្យនៃចំនួនអ្នកស្លាប់បានទេ។ ទីក្រុង Kew និងទីក្រុងMoscow បានរាយការណ៍អំពីការជឿនលឿនខ្លះនៅក្នុងការជជែកគ្នា ក្នុងសប្ដាហ៍នេះចំពោះរូបមន្តនយោបាយមួយដែលនឹងធានាការការពារសន្តិសុខរបស់អ៊ុយក្រែននៅក្រៅសម្ព័ន្ធមិត្ត NATO៕


ថ្ងៃសៅរ៍, 19 ខែមីនា 2022 13:13  គុន ច័ន្ទរដ្ឋា