BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនជំរុញការសាងសង់របាំងការពារ,Zelenskyព្រមានប្រទេសដែលអាចរងការវាយប្រហារពីរុស្ស៊ី,ម៉ាឌីលចុះកិច្ចព្រមព្រៀង២០ជាមួយចិន

ថ្ងៃសុក្រ, 12 ខែមករា 2024 10:25  BeeTube News

Untitled design - 2024-01-12T101825.689 (1)

អ៊ុយក្រែន​បាន​នាំ​អ្នក​កាសែត​លោក​ខាង​លិច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​មិន​បញ្ចេញ​ឈ្មោះ​មួយក្នុង​តំបន់ Chernihiv ក្បែរ​ព្រំដែន​ភាគ​ខាងជើង​អ៊ុយក្រែន​ជាមួយ​រុស្ស៊ី។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានព្រមានថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននឹងមិនឈប់ត្រឹមអ៊ុយក្រែននោះទេ ហើយនឹងបន្តវាយប្រហារប្រទេសជិតខាងផ្សេងទៀត លុះត្រាតែសម្ព័ន្ធមិត្តទាំងអស់រួមកម្លាំងដើម្បីបញ្ឈប់លោក។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានព្រមានថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននឹងមិនឈប់ត្រឹមអ៊ុយក្រែននោះទេ ហើយនឹងបន្តវាយប្រហារប្រទេសជិតខាងផ្សេងទៀត លុះត្រាតែសម្ព័ន្ធមិត្តទាំងអស់រួមកម្លាំងដើម្បីបញ្ឈប់លោក។

  1. អ៊ុយក្រែននឹងមានខ្សែការពារយ៉ាងក្រាស់

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១១ ខែមករាបានអោយដឹងថា អ៊ុយក្រែន​បាន​នាំ​អ្នក​កាសែត​លោក​ខាង​លិច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​មិន​បញ្ចេញ​ឈ្មោះ​មួយក្នុង​តំបន់ Chernihiv ក្បែរ​ព្រំដែន​ភាគ​ខាងជើង​អ៊ុយក្រែន​ជាមួយ​រុស្ស៊ី។

រូបភាពពីតំបន់នោះ បានបង្ហាញរថយន្តវិស្វកម្មយោធាដ៏ធំ ដែលកំពុងធ្វើដំណើរឆ្លងកាត់ដីព្រិល ដើម្បីជីកលេណដ្ឋានដ៏ធំមួយ។

អ៊ុយក្រែន​បាន​ដាក់​រួចរាល់ហើយនូវរបាំង​បេតុង​ការពារដែល​ហៅថាជា'ធ្មេញ​នាគ' និង​ខ្សែលួសការពារដើម្បីក្នុង​គោល​បំណង​រារាំង​ការឈានទៅមុខរបស់រុស្ស៊ី។

នៅភាគខាងជើងនៃប្រទេសអ៊ុយក្រែន យោធាកំពុងសាងសង់ខ្សែការពាររឹងមាំនៅតាមព្រំដែនជាមួយប្រទេសបេឡារុស្ស និងរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីខែវិច្ឆិកាថា ការសាងសង់ប្រព័ន្ធការពាររបស់អ៊ុយក្រែន ចាំបាច់ត្រូវមានការជំរុញ និងពន្លឿន។

TOCHHJ4P5NPZVIBG5WDADRX2RU

 

  1. Zelensky ថាពូទីននឹងមិនបញ្ឈប់ លុះត្រាយើងរួមដៃគ្នាបញ្ចប់លោក

យោងតាមសារព័ត៌មាន BARRON’s ចុះផ្សាយថ្ងៃទី១០​​​ ខែមករាបានអោយដឹងថា លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានព្រមានថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននឹងមិនឈប់ត្រឹមអ៊ុយក្រែននោះទេ ហើយនឹងបន្តវាយប្រហារប្រទេសជិតខាងផ្សេងទៀត លុះត្រាតែសម្ព័ន្ធមិត្តទាំងអស់រួមកម្លាំងដើម្បីបញ្ឈប់លោក។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានមកដល់ប្រទេសលីទុយអានីកាលពីថ្ងៃពុធក្នុងដំណើរទស្សនៈកិច្ចមិនបានប្រកាសឡើងមួយ ដើម្បីពង្រឹងសម្ព័ន្ធភាពនៃសម្ព័ន្ធមិត្តបាល់ទិកទាំងអស់ ខណៈដែលលោកកំពុងស្វែងរកការគាំទ្របន្ថែមទៀត បន្ទាប់ពីមានការរង្គោះរង្គើការគាំទ្រនៃបណ្តាប្រទេសលោកខាងលិចផ្សេងទៀត។

លោក Zelensky បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Vilnius បន្ថែមថា "ប្រទេសលីទុយអានី ឡាតវី អេស្តូនី ម៉ុលដាវី អាចជាអ្នកបន្ទាប់" ប្រសិនបើអ៊ុយក្រែនមិនអាចទប់ទល់នឹងរុស្ស៊ីរួច។

afp5726294128957402605310610243924845376952-cover-image---1_640x360

 

  1. ម៉ាល់ឌីវបង្កើនទំនាក់ទំនងជាមួយចិនខណៈមានជំលោះនឹងឥណ្ឌា

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១១ ខែមករាបានអោយដឹងថា ប្រទេសចិន និងម៉ាល់ឌីវបានបង្កើនឡើងនូវទំនាក់ទំនងរបស់ពួកគេកាលពីថ្ងៃពុធក្នុងអំឡុងពេលដំណើរទស្សនកិច្ចរដ្ឋលើកដំបូងរបស់លោកប្រធានាធិបតីជាប់ឆ្នោតថ្មី Mohamed Muizzu ទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីយុទ្ធនាការរបស់លោក ដែលលោកបានលើកឡើងថា ឥណ្ឌាដែលជាគូប្រជែងក្នុងតំបន់របស់ចិនគឺជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ម៉ាល់ឌីវ។

ម៉ាឌីល និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២០ ក្នុងនោះមានកិច្ចព្រមព្រៀងមួយដែលបង្កើនកិច្ចសហប្រតិបត្តិការក្នុងគំរោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

តាមរយៈការរឹតបន្តឹងចំណងទំនាក់ទំនងជាមួយប្រទេសម៉ាល់ឌីវ ប្រទេសចិនកំពុងរៀបចំដំណាក់កាលសម្រាប់ការវិនិយោគបន្ថែមទៀតនៅក្នុងតំបន់នេះ ខណៈដែលឥណ្ឌាបានមើលឃើញថា ប្រទេសជិតខាងមួយទៀតដែលជាស្រីលង្កាក៏កំពុងខិតជិតទៅរកប្រទេសចិនផងដែរ។

LT75WXCDDZLTHG2NK4Q74IYE6A


 


ថ្ងៃសុក្រ, 12 ខែមករា 2024 10:25  BeeTube News