BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Zelensky ទស្សន៍ទាយពីជ័យជំនះក្នុងអ៊ុយក្រែន ផ្តល់ឱកាសឲ្យទាហ៊ានរុស្សី ដើម្បីរស់រានមានជីវិត

ថ្ងៃអង្គារ, 15 ខែមីនា 2022 14:57  គុន ច័ន្ទរដ្ឋា

photo_2022-03-15_14-54-58 (1)

Foxnews-

នៅក្នុងសុន្ទរកថាកាលពីព្រឹកថ្ងៃអង្គារ៍ ប្រធានាធិបតី Volodymyr Zelensky បានទស្សន៍ទាយពីជ័យជំនះលើកងកម្លាំងប្រធានាធិបតី Vladimir Putin ក្នុងអ៊ុយក្រែន និងបានផ្តល់ឱកាសដកទាហ៊ានរុស្សីឲ្យរស់រានមានជីវិតដោយសុំចុះចាញ់។ ថ្ងៃទី១៩ នៃការតស៊ូរបស់យើងបានកន្លងទៅ សង្រ្គាមដែលជាប្រវត្តិសាស្ត្រ ថ្ងៃដ៏លំបាកដែលនឹងមកដល់នូវជ័យជំនះរបស់យើង វានឹងខិតចូលមកជិតគឺសន្តិភាពសំរាប់អ៊ុយក្រែន នេះបើយោលទៅតាមការិយាល័យប្រធានាធិបតីរបស់លោក។

លោកបានបញ្ជាក់ថា “សត្រូវបានជ្រួលច្របល់ ហើយនឹងមិនដែលរំពឹងគិតថា នឹងមានការតស៊ូដ៏ស្វិតស្វាញ” ទាហ៊ានរបស់ពួកគេបានដឹងអំពីរឿងនេះ។ “មេទ័ពរបស់ពួកគេបានដឹងអំពីរឿងនេះ ពួកគេរត់ចោលសមរភូមិ ពួកគេបោះបង់ចោលសម្ភារៈសឹក”។ "យើងលើកពានហើយនឹងប្រើវាដើម្បីការពារអ៊ុនក្រែន" Zelensky បាននិយាយ "ការពិត ថ្ងៃនេះកងទ័ពរុស្សីគឺជាអ្នកផ្គត់ផ្គង់អាវុធចំពោះកងទ័ពរបស់យើង ពួកគេមិនដែលស្រមៃឃើញរឿងនេះទេ ឬជាសុបិន្តអាក្រក់មួយសំរាប់ពួកគេ"។ បន្ទាប់មកលោកបានថ្លែងទៅកាន់ទាហ៊ានរុស្សី ដោយអំពាវនាវឲ្យពួកគេ ដាក់អាវុធចុះញ៉ម។

"ទាហ៊ានកំណែនរុស្សីចូរស្តាប់ខ្ញុំដោយប្រុងប្រយ័ត្ន" Zelensky ព្រមាន "មេបញ្ជាការរុស្សីទាំងអស់ អ្នកបានយល់អ្វីៗអស់ហើយ អ្នកនឹងមិនយកអ្វីបានពីអ៊ុយក្រែនទេ អ្នកនឹងយកជីវិត។ អ្នកមានគ្នាច្រើនណាស់ តែជីវិតរបស់អ្នកនឹងត្រូវបានគេយកចេញ។ ប៉ុន្តែហេតុអ្វីបានជាអ្នកត្រូវស្លាប់? ដើម្បីអី? ខ្ញុំដឹងថាអ្នកចង់រស់ ហេតុដូច្នេះហើយ ខ្ញុំផ្តល់ឲ្យអ្នកនូវជំរើសមួយ" លោកប្រធានាធិបតីបាននិយាយ ក្នុងនាមប្រជាពលរដ្ឋអ៊ុយក្រែន ខ្ញុំផ្តល់ឱកាសមួយដល់អ្នក គឺឱកាសរស់រានមានជីវិត។

“បើសិនជាអ្នកចុះញ៉មចំពោះកងកម្លាំងយើង យើងនឹងយកចិត្តទុកដាក់ចំពោះអ្នកតាមរបៀបដែលអ្នកចង់បាន។ ក្នុងនាមជាពលរដ្ឋ ដែលសមរម្យ, មិនមែនជារបៀបដែលអ្នកធ្វើមកលើកងទ័ពរបស់យើងនោះទេ ហើយក៏មិនមែនជារបៀបដែលមេរបស់អ្នកធ្វើមកលើអ្នកដែរ ចូរជ្រើសរើស”។ លោកបាននិយាយទៀតថាលោក អរគុណចំពោះស្រ្តីម្នាក់ដែលបានចូលទៅក្នុងបន្ទប់ផ្សាយទូរទស្សន៍ Channel one ដែលបានលើកបដារប្រឆាំងនឹងសង្រ្គាម អ្នកត្រូវតែប្រឆាំងបន្តទៅទៀត ដោយមិនត្រូវឲ្យបាត់បង់ឱកាសទាំងនោះទេ៕


ថ្ងៃអង្គារ, 15 ខែមីនា 2022 14:57  គុន ច័ន្ទរដ្ឋា