-
រុស្ស៊ីយល់ព្រមបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅអ៊ុយក្រែនរយៈពេល ៦០ថ្ងៃ
យោងតាមសារzព័ត៌មាន Aljazeera News ចុះផ្សាយថ្ងៃទី១៧ ខែឧសភាបានអោយដឹងថា រុស្ស៊ីបានយល់ព្រមបន្តកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែនដឹកជញ្ជូនគ្រាប់ធញ្ញជាតិឆ្លងកាត់សមុទ្រខ្មៅ ដែលមានប្រមាណជា 30.3 លានតោន ទៅកាន់ផ្នែកផ្សេងៗនៃពិភពលោកដែលកំពុងតស៊ូជាមួយភាពអត់ឃ្លាន ដែលជាការជំរុញដល់សន្តិសុខស្បៀងអាហារជុំវិញពិភពលោកផងដែរបន្ទាប់ពីសង្គ្រាមដែលអូសបន្លាយជាងមួយឆ្នាំបានធ្វើឱ្យតម្លៃកើនឡើង។
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃពុធនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា"ខ្ញុំចង់ផ្តល់ព័ត៌មានល្អមួយ"។ "ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រទេសរបស់យើង ការគាំទ្រពីមិត្តរុស្ស៊ីរបស់យើង និងការរួមចំណែករបស់មិត្តអ៊ុយក្រែនរបស់យើង ការផ្តួចផ្តើមបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅត្រូវបានបន្តក្នុងរយៈពេលពីរខែទៀត។" ក្រោយពីមានកិច្ចប្រជុំនៅទីក្រុង Istanbul កាលពីសប្តាហ៍មុនរវាងរដ្ឋមន្រ្តីរុស្ស៊ី, អ៊ុយក្រែន, ទួរគី, និងអង្គការសហប្រជាជាតិ។
-
ប៉ូឡូញស្នើឱ្យ Zelensky លាលែងពីតំណែងដើម្បីសន្តិភាពជាមួយរុស្ស៊ី
យោងតាមសារព័ត៌មាន Firstpost ចុះផ្សាយថ្ងៃទី១៧ ខែឧសភាបានអោយដឹងថា បណ្តាប្រទេសនៅអឺរ៉ុបមួយក្រុមដែលដឹកនាំដោយប៉ូឡូញកំពុងតែបានជំរុញយ៉ាងស្ងៀមស្ងាត់អោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyស្វែងរកមធ្យោបាយដើម្បីបញ្ចប់សង្រ្គាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។ ប្រទេសទាំងនោះគឺជាសម្ព័ន្ធមិត្តរបស់ទីក្រុង Kyiv ហើយក៏បានប្រកាសជា"សត្រូវ" របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផងដែរ ដែលក្នុងនោះរួមមានប៉ូឡូញ ហុងគ្រី លីទុយអានី អេស្តូនី ឆេកូស្លូវ៉ាគី និងឡាតវី នេះបើយោងតាមអ្នកកាសែតស៊ើបអង្កេតអាមេរិក Seymour Hersh សរសេរឡើងនៅលើគេហទំព័ររបស់លោក ។
ក្រុមនេះបាននឹងកំពុងជំរុញលោក Zelensky ឱ្យ "រកវិធីដើម្បីបញ្ចប់សង្រ្គាម-ដោយសូម្បីតែការលាលែងពីតំណែងប្រសិនបើចាំបាច់-និងអនុញ្ញាតឱ្យមានដំណើរការនៃការកសាងប្រទេសរបស់លោកឡើងវិញ" ។
លោក Hersh បានបន្តថា ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky ក៏មិនបានប៉ះពាល់ផ្លូវចិត្តរបស់លោកនោះដែរ ថ្វីបើលោកចាប់ផ្តើមបាត់បង់ការគាំទ្រពីប្រទេសជិតខាងរបស់លោកក៏ដោយ។
-
ប្រធានាធិបតីបេឡារុស្សកំពុងបាត់ខ្លួន
យោងតាមសារព័ត៌មាន Kyiv Post ចុះផ្សាយថ្ងៃទី១៧ ខែឧសភាបានអោយដឹងថា អស់រយៈពេលជាច្រើនថ្ងៃមកនេះ ការរំពឹងទុកបានផ្ទុះឡើងថាលោកប្រធានាធិបតីបេឡារុស្ស Alexander Lukashenka អាចនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ ដោយសង្កេតឃើញថាមេដឹកនាំបេឡារុស្សរូបនេះស្ថិតក្នុងស្ថានភាពឈឺយ៉ាងច្បាស់ខណៈពេលចូលរួមប្រារព្ធពិធីនៅក្នុងទីក្រុងមូស្គូកាលពីថ្ងៃទី9 ឧសភា បន្ទាប់ពីនោះលោកមិនត្រូវបានគេឃើញអស់រយៈពេលជិតមួយសប្តាហ៍។
ក្រោយមកកាលពីថ្ងៃច័ន្ទ លោកក៏បានទៅមើលការដំឡើងកងកម្លាំងអាកាស ទាំងក្នុងស្ថានភាពស្លេកស្លាំង ហើយនិយាយលឺតិចៗ។ សេចក្តីស្លាប់អាចបង្កឱ្យមានស្ថានភាពគ្រោះថ្នាក់ដល់ពិភពលោកបាននាពេលនេះ។ យោងតាមការព្រមានរបស់សារព័ត៌មាន Visão របស់ព័រទុយហ្គាល់បានលើកឡើងថា«លោកពូទីនអាចទាញយកអត្ថប្រយោជន៍ពីស្ថានភាពសុខភាពខ្សោយរបស់លោក Lukashenka។ គ្រប់សេណារីយ៉ូទាំងអស់អាចនឹងត្រូវចរាចរឡើង៖ ថាលោកត្រូវបានបំពុល ថាលោកនឹងស្លាប់ រឺមួយលោកមានជំងឺដាច់សរសៃឈាមខួរក្បាល រឺថាលោកស្ថិតនៅក្នុងជំងឺ Coma។ អ្វីដែលប្រាកដបំផុតនោះគឺថា វាជាឳកាសដ៏សមចិត្តមួយសម្រាប់ទីក្រុងមូស្គូក្នុងការចូលទៅកាន់អំណាចនៅតំបន់ Minsk ដោយផ្ទាល់។
-
ទីក្រុងម៉ូស្គូ និងទីក្រុងតេហេរ៉ង់ ចុះកិច្ចព្រមព្រៀងលើផ្លូវដែកសំខាន់
យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី១៧ ខែឧសភាបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអ៊ីរ៉ង់លោក Ebrahim Raisi បានចូលរួមក្នុងពិធីចុះហត្ថលេខាមួយសម្រាប់កិច្ចព្រមព្រៀងស្តីពីការសាងសង់ខ្សែរថភ្លើងរវាងទីក្រុង Rasht និង Astara របស់អ៊ីរ៉ង់។
ផ្លូវដែកដែលតភ្ជាប់ទីក្រុងទាំងពីរគឺជាផ្នែកមួយនៃច្រករបៀងដឹកជញ្ជូនខាងជើងនិងខាងត្បូងអន្តរជាតិ (INSTC) ដែលជាប្រព័ន្ធឆ្លងកាត់ពហុរបៀបប្រវែង 7,200 គីឡូម៉ែត្រ ដែលតភ្ជាប់កប៉ាល់ ផ្លូវដែក និងផ្លូវថ្នល់សម្រាប់ការដឹកជញ្ជូនទំនិញរវាងប្រទេសឥណ្ឌា អ៊ីរ៉ង់ អាស៊ែបៃហ្សង់ រុស្ស៊ី អាស៊ីកណ្តាល និងអឺរ៉ុប។
ផ្លូវដែកប្រវែង 162 គីឡូម៉ែត្រក្នុងតំលៃ 1.6 ពាន់លានដុល្លានឹងតភ្ជាប់ទីក្រុង Rasht នៅជិតសមុទ្រ Caspian ទៅទីក្រុង Astara នៅព្រំដែនជាមួយប្រទេស Azerbaijan ។ នៅពេលដែលបានបញ្ចប់ វានឹងអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញ និងអាហារពីឈូងសមុទ្រពែរ្សទៅកាន់រដ្ឋធានីហ្វាំងឡង់ Helsinki តាមរយៈទីក្រុង Saint Petersburg របស់រុស្ស៊ី។