DW-
ប្រធានាអធិបតីអ៊ុយក្រែនបាននិយាយថា ទីតាំងជាច្រើនកន្លែងត្រូវបានរំដោះយកមកវិញពីការធ្វើប្រជាមតិដ៏គួរឲ្យអៀនខ្មាស់របស់របស់រុស្សី។ ទន្ទឹមគ្នានេះដែរ សហរដ្ឋអាមេរិកបានបញ្ជាក់ថានឹងផ្តល់ជំនួយយោធាចំនួន៦២៥លានដុល្លារ រួមបញ្ចូលទាំងប្រព័ន្ធ HIMARS, DW បានរាយការណ៍ជាចុងក្រោយ។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រាប់ប្រជាពលរដ្ឋថា លោកបានទទួលនូវដំណឹងល្អទាំងការទូតនិងពីសមរភូមិតាមរយៈសុន្ទរកថានាពេលយប់តាមវិឌីអូកាលពីថ្ងៃអង្គារ៍។ ទី១គឺកងទ័ពអ៊ុយក្រែនបានអនុវត្តិនូវការវាយលុកយ៉ាងខ្លាំងក្លានិងដោយរហ័សជាទីបំផុតនិងបានរុលទៅមុខនៅផ្នែកខាងត្បូងនៃប្រទេសរបស់យើងដែលជាផ្នែកនៃប្រតិបត្តិការណ៍ការពារក្នុងពេលបច្ចុប្បន្ន។
Zelensky បាននិយាយថា "ទីតាំងជាច្រើនជាង១០កន្លែងត្រូវបានរំដោះពីការធ្វើប្រជាមតិគួរឲ្យអៀនខ្មាស់តែក្នុងរយៈមួយអាទិត្យប៉ុណ្ណោះ"។ លោកបាននិយាយថា ការរុលទៅមុខកាន់កាប់ទឺកដីបន្ថែមទៀតនៅក្នុង Luhansk, Donetsk, Kherson, និងតំបន់ Kharkiv ៕ លោកបាននិយាយបន្ថែមទៀតដោយរាយបញ្ជីរទីតាំងតូចៗជាច្រើនទៀតនៅក្នុង Khers9n ជាពិសេសបាននិយាយថាពួកគេបានរំដោះពីពួកឈ្លានពានហើយបានរៀបចំឲ្យមានស្ថេរភាព។ លោកក៏បានពីពណ៌នាថាបញ្ជីរឈ្មោះដែលលោកបានបញ្ចេញឲ្យដឹងនៅពេលនេះមានច្រើនណាស់ដែលមិនអាចរៀបរាប់បានអស់ទេ។
ផែនទីរបស់ក្រសួងការពារប្រទេសរុស្សីបានបង្ហាញដែលជាផ្នែកមួយនៃការធ្វើសន្និសិទ្ធកាសែតខ្លីៗជាប្រចាំ កាលពីព្រឹកមិញនេះហាក់ដូចជាបានបង្ហាញថាអំពីភាពស្រដៀងគ្នានៅ Kherson។ ទោះជាយ៉ាងណាក៏ក្រសួងមិនបាននិយាយអំពីការបាត់បង់ទឹកដីនោះទេ ការចង្អុលបង្ហាញពីទីកន្លែងនៃសមរភូមិនិងកន្លែងដែលរុស្សីបានកាន់កាប់វាមានទំហំតូចជាងកាលពីថ្ងៃមុន។ អ៊ុយក្រែនបានចេញនៅព័ត៌មានប្រៀបធៀបបន្តិបន្តួចនៃការខិតខំប្រឹងប្រែវាយបករបស់ពួកគេ ដោយបានបញ្ជាក់សេចក្តីត្រូវការណ៍ដើម្បីរក្សារការសម្ងាត់អំពីប្រតិបត្តិការណ៍ដ៏សកម្ម។ ទីក្រុងដែលជាយុទ្ធសាស្ត្រដ៏សំខាន់មួយគឺទីក្រុង Lyman ដែលត្រូវបានកាន់កាប់កាលពីចុងសប្តាហ៍មុន។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden បានប្រាប់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថាទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ឲ្យទីក្រុង Kyiv នូវជំនួយខាងផ្នែកសន្តិសុខដែលមានចំនួនទឹកប្រាក់ ៦២៥លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ កញ្ចប់ថវិការជំនួយនេះនឹងមានប្រព័ន្ធកាំជ្រួច HIMARS និងគ្រាប់របស់វា និងរថពាសដែកសេចក្តីថ្លែងការណ៍បានបន្ថែម។ ការបន្ថែម HIMARS ៤គ្រឿងទៀតនេះវានឹងនាំឲ្យចំនួនសរុបនៃប្រព័ន្ធកាំជ្រួចនេះឡើងដល់២០គ្រឿង។ ប្រព័ន្ធកាំជ្រួចនេះវាជាឧបករណ៍ដ៏សំខាន់សំរាប់កងទ័ពអ៊ុយក្រែន ដែលផ្តល់ឲ្យអ៊ុយក្រែននូវលទ្ធភាពក្នុងការបំផ្លាញស្ពានដែលទីក្រុងមូស្គូប្រើប្រាស់ដើម្បីផ្គត់ផ្គង់កងទ័ពរបស់ខ្លួន។