CNA-
លោកប្រធានាធិបតីប Volodymyr Zelensky កាលពីថ្ងៃអាទិត្យបានធ្វើការកត់សំគាល់ទៅលើការរីកចំរើន នៅក្នុងការវាយបករបស់អ៊ុយក្រែនដែលបានចាប់ផ្តើមពីសប្តាហ៍មុន ថ្លែងអំណរគុណដល់កងកម្លាំងរបស់លោកដែលបានចាប់យកទីតាំង២កន្លែងនៅភាគខាងត្បូង និងទី៣នៅភាគខាងកើត ក៏ដូចជាទឹកដីបន្ថែមទៀតនៅក្នុងភាគខាងកើតនៃប្រទេស។ លោកមិនបាននិយាយឲ្យច្បាស់ថាទីតាំងនោះស្ថិតនៅកន្លែងណានោះទេ ហើយក៏មិនបានផ្តល់នូវពេលវេលាដ៏ជាក់លាក់ក្រៅតែពីនិយាយថា លោកបានទទួលព័ត៌មានដ៏ល្អនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យពីមេបញ្ជាការយោធារបស់លោកនិងប្រធានចារកម្ម។
នៅក្នុងសុន្ទរកថាពេលយប់របស់លោក Zelensky បានថ្លែងអំណរគុណចំពោះកងកម្លាំងរបស់លោកក្នុងការរំដោះនូវទីតាំងមួយនៅក្នុងតំបន់ភាគខាងកើតនៃ Donetsk ការចាប់យកមកវិញនេះមានកំរិតខ្ពស់ផងដែរនៅក្នុងកន្លែងភាគខាងកើតនៅក្នុងមុខព្រួញ Lysychansk -Siversk និងការរដោះយកទីតាំង២កន្លែងនៅភាគខាងត្បូង។ Kyrylo Timoshenko អនុប្រធាននៃការិយាល័យប្រធានាធិបតីនៅព្រឹកថ្ងៃអាទិត្យ បានបង្ហោះរូបភាពនៃទាហានដែលបានបង្ហូតទង់ជាតិអ៊ុយក្រែននៅលើភូមិមួយដែលលោកបាននិយាយថានៅក្នុងតំបន់ភាគខាងត្បូងដែលជាចំណុចសំខាន់ផ្តោតទៅលើការវាយបកត្រឡប់ទៅវិញ។
“Visakapillya ក្នុងតំបន់ Kherson ថ្ងៃនេះនៃអ៊ុយក្រែន” Tymoshenko បានសរសេរនៅក្នុងការបង្ហោះតាម Facebook លើរូបថតនិងទាហាន៣នាក់នៅលើដំបូលដែលមានម្នាក់កំពុងដោតទង៉ជាតិ។ ទីតាំងដែលស្ថិតនៅភាគខាងជើងនៃឧបទ្វីប Crimea ដែលទីក្រុងមូស្គូបានចូលមកពាក់ព័ន្ធនិងបានភ្ជាប់យកនៅក្នុងខែកុម្ភៈនិងមិនាក្នុងឆ្នាំ២០១៤ តំបន់ Kherson ត្រូវបានចាប់យកដោយកម្លាំងរុស្សីកាលពីពេលចាប់ផ្តើមនៃទំនាស់បច្ចុប្បន្ន។ Lysychansk ត្រូវបានអះអាងដោយក្រុមបំបែករដ្ឋដែលនិយមរុស្សីនៅក្នុងតំបន់ Luhansk នៅក្នុងដើមខែកក្កដាដែលជាផ្នែកមួយនៃសមរភូមិដែលសម្បូរណ៍ទៅដោយអណ្តូងរ៉ែនៅក្នុងតំបន់ Donbas ភាគខាងជើងនៃអ៊ុយក្រែន ដែលរួមបញ្ចូលទាំង Siversk។
កងទ័ពអ៊ុយក្រែនបាននិយាយថាគេបានទំលុះខ្សែរត្រៀមទី១នៃការការពាររបស់រុស្សី នៅក្នុងផ្នែកមួយនៅក្នុងដែលកាន់កាប់ដោយរុស្សីនៅទីក្រុងភាគខាងត្បូងនៃ Kherson។ ប៉ុន្តែទីក្រុងមូស្គូ ដែលបានកាន់កាប់នៅក្នុងតំបន់នោះចាប់តាំងពីខែមិនា បាននិយាយថាកងទ័ពអ៊ុយក្រែនបានទទួលរងគ្រោះនិងខូចខាតយ៉ាងធ្ងន់ធ្ងរ ព្រមទាំងនិយាយថាការធ្វើប្រតិបត្តិការណ៍នោះគឺជាការបរាជ័យមួយ។ ការអះអាងរបស់ភាគីទាំង២ មិនត្រូវបានប្រភពឯករាជ្យណាមួយត្រួតពិនិត្យថាជាការពិតនៅឡើយទេ ប៉ុន្តែពួកគេកំពុងតែតាមដានមើលនូវការវាយបករបស់អ៊ុយក្រែនដែលចាប់ផ្តើមប្រតិបត្តិការណ៍ អស់ជាច្រើនសប្តាហ៍ក្នុងការកាត់ផ្តាច់ចរន្តផ្គត់ផ្គង់ចំពោះកងទ័ពរុស្សីក្នុងតំបន់នោះ។