Reuters-
លោកប្រធានាធិបតី Zelensky បានជំរុញឲ្យជនជាតិអ៊ុយក្រែនឲ្យមានការប្រុងប្រយ័ត្នមុនពេលការប្រារព្វនូវបុណ្យឯករាជ្យដើម្បីំគំរប់ខួប៣១ឆ្នាំពីការគ្រប់គ្រងរបស់សូវៀតមកដល់ ខណៈដែលមានការផ្ទុះថ្មីៗនៅ Crimea និងការរងរបួសដោយមីស៊ីលទៅលើជនស៊ីវិល១២នាក់ នៅជិតរោងចក្របរិមាណូមួយ។ ពលរដ្ឋអ៊ុយក្រែនមិនត្រូវអនុញ្ញាត្តិឲ្យទីក្រុងមូស្គូសាបព្រួសនូវការអស់សង្ឃឹមនិងការភ័យខ្លាចនោះទេ មុនពេលព្រឹត្តិការណ៍ថ្ងៃទី២៤ខែសីហា ដែលបានលេចមកផងដែរនូវក្នុងរយៈពេល៦ខែបន្ទាប់ពីរុស្សីបានចាប់ផ្តើមបន្ទាប់ពីរុស្សីបានឈ្លានពានទ្រង់ទ្រាយធំមកលើអ៊ុយក្រែន Zelensky បាននិយាយកាលពីថ្ងៃសៅរ៍។
យើងទាំងអស់គ្នាត្រូវដឹងថាក្នុងសប្តាហ៍នេះរុស្សី អាចនឹងព្យាយាមធ្វើអ្វីមួយជាពិសេសដ៏អាក្រក់អាក្រី អ្វីមួយជាពិសេសយ៉ាងកំណាច Zelensky បាននិយាយនៅក្នុងពាក្យសំដីក្នុងពេលយប់តាមវីឌីអូ។ បំរាមគោចរណ៍នក្នុងទីក្រុងដ៏ធំជាងគេនៅក្នុងអ៊ុយក្រែន Kharkiv គឺត្រូវបានពន្យារពេញមួយថ្ងៃនៅថ្ងៃពុធ អភិបាលនៃតំបន់ Oleg Synehub បាននិយាយ បំរាមគោចរណ៍ជាធម្មតា គឺចាប់ផ្តើមពីម៉ោង១០យប់ដល់ម៉ោង៦ព្រឹក នៅក្នុងទីក្រុងភាគខាងជើងឆៀងខាងកើត ដែលជាធម្មតាត្រូវរងការវាយប្រហារដោយការផ្លោងរបស់រុស្សី។ "ត្រូវតែស្ថិតនៅក្នុងផ្ទះ ហើយដឹងលឺពីការព្រមាននេះ" Synehub បានសរសេរទៅកាន់ពលរដ្ឋនៅលើ Telegram ។
កាលពីថ្ងៃសៅរ៍ផងដែរ មីស៊ីលមួយគ្រាប់របស់រុស្សីបានធ្លាក់ចំកន្លែងទីក្រុងប្រជាពលរដ្ឋប៉ែកខាងត្បូងនៃអ៊ុយក្រែន មិនឆ្ងាយពីស្ថានីយ៍នៃរោងចក្រនុយគ្លេឋអ៊ែរ បណ្តាលឲ្យរងរបួសមនុស្ស១៤នាក់ មន្ត្រីរុស្សីនិងអ៊ុយក្រែនបាននិយាយ។ការវាយប្រហារនៅ Pivdennoukrainsk ដែលជាស្ថានីយ៍នុយគ្លេអ៊ែរនិងការផ្លោងថ្មីៗនៅជិតស្ថានីយ៍ Zaporizhzhia ដែលជារោងចក្រនុយគ្លេអ៊ែរដ៏ធំជាងគេបំផុតនៅអឺរ៉ុប ដែលនាំឲ្យមានការភ័យខ្លាចពីឧប្បត្តិហេតុនៃនុយគ្លេអ៊ែរ មន្ត្រីអ៊ុយក្រែនបាននិយាយ។ នៅក្នុងសុន្ទរកថារបស់លោក Zelensky បាននិយាយផងដែថា ដោយយោងទៅរកទៅនឹងការផ្ទុះជាបន្តបន្ទាប់នៅក្នុង Crimea ដែលជាទឹកដីរបស់អ៊ុយក្រែនកាន់កាប់ដោយរុស្សីកាលពីឆ្នាំ២០១៤។
អ៊ុយក្រែនមិនបានអះអាងនូការទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែអ្នកអ្នកវិភាគបាននិយាយថា យ៉ាងហោចណាស់ក៏មានខ្លះត្រូវបានធ្វើឡើងដោយសម្ភារៈថ្មីដែលធ្វើឡើងដោយកងកម្លាំងរបស់ពួកគេ។ "អ្នកអាចមានអារម្មណ៍ដោយចំថា Crimea កំពុងតែនៅក្នុងអាកាសនៅក្នុងឆ្នាំនេះ គឺថាការកាន់កាប់នៅទីនោះគឺវាគ្រាន់តែជារឿងបណ្តោះអាសន្នប៉ុណ្ណោះ ហើយអ៊ុយក្រែននឹងត្រឡប់មកវិញ" Zelensky បាននិយាយ។ នៅក្នុងការវាយប្រហារជាចុងក្រោយក្នុង Crimea អភិបាលដែលតែងតាំងដោយរុស្សី ដែលមិនទទួលស្គាល់ដោយលោកខាងលិច បាននិយាយថាដ្រូនបានវាយប្រហារទៅលើអគារមួយនៅជិតទីបញ្ជាការនៃកងទ័ពនាវីរុស្សីនៅក្នុងសមុទ្ទខ្មៅកាលពីថ្ងៃសៅរ៍ព្រឹក។