Axios-
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានអំពាវនាវដល់ អ.ស.ប. កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធានានូវសន្តិសុខរបស់អ៊ុយក្រែននៅក្នុងរោងចក្របរិមាណូនៅ Zaporizhzhia ដែលត្រូវបានកាន់កាប់ដោយរុស្សីចាប់តាំងពីខែមីនា។ រុស្សីបានថែរក្សារសកម្មភាពយោធានៅក្បែររោងចក្រនោះ ដែលជារោងចក្រដ៏ធំជាងគេបំផុតនៅក្នុងទ្វីបអឺរ៉ុបអស់រយៈពេលជាច្រើនខែទោះបីជាមានការថ្កោលទោសជាបន្តបន្ទាប់ពីប្រទេសជាច្រើន និងអគ្គលេខាធិការ អ.ស.ប Antonio Guteress ។ Zelensky បាននិយាយថា Guteress និងលោកបានពិភាក្សារគ្នាអំពីរោងចក្របរិមាណូក្នុងអម្លុងកិច្ចប្រជុំក្នុងទីក្រុង Lviv កាលពីថ្ងៃព្រហស្បតិ៍។
ការចាប់អារម្មណ៍ដាច់ដោយឡែកមួយទៀត ត្រូវបានផ្តោតទៅលើរឿងគំរាមកំហែងអំពីបរិមាណូរបស់រុស្សីនៅក្នុងរោងចក្របរិមាណូ Zaporizhzhia, Zelensky បាននិយាយនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្ស័ព្វផ្សាយសង្គម។ នេះគឺជាអំពើភេវកម្មដោយចេតនាដោយពួកឈ្លានពាន ដែលអាចនឹងមានមហន្តរាយដែលជាផលវិបាកសំរាប់ពិភពលោក ។ "ទោះជាយ៉ាងណាក៍ដោយ អ.ស.ប. ត្រូវតែធានានូវសន្តិសុខទៅលើកម្មវត្ថុជាយុទ្ធសាស្ត្រ ក្នុងការធ្វើមិនឲ្យក្លាយទៅជាតំបន់គ្មានកងទ័ពនិងរំដោះចេញទាំងស្រុងពីការកាន់កាប់របស់កងទ័ពរុស្សី" លោកនិយាយ។
Zelensky បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធយប់ថា អ្នកការទូតអ៊ុយក្រែននិងអ្នកវិទ្យាសាស្ត្របរិមាណូបានកំពុងតែធ្វើការជាមួយគ្នាជាមួយនឹង IAEA ដើម្បីបញ្ជូនក្រុមអធិការកិច្ចទៅកាន់រោងចក្រនោះ។ Rafael Mariano Grissi អគ្គនាយកនៃ IAEA ក៏បានថ្កោលទោសផងដែរនូវសកម្មភាពយោធានៅជិតរោងចក្រនោះ។ ក្រសួងការពារជាតិរុស្សីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គេអាចនឹងបង្ខំឲ្យរោងចក្រនោះបិទទ្វារ ដែលជាការឆ្លើយតបទៅនឹងការផ្លោងរបស់អ៊ុយក្រែន ដែលអ៊ុយក្រែនបានប្រកែក។ រុស្សីនិងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមក ចំពោះការផ្លោងដាក់គ្នាដែលធ្វើឲ្យមានការព្រួយបារម្មណ៌ថាអាចនឹងមានគ្រោះថ្នាក់ដល់ប្រទេសអឺរ៉ុបដែលនៅក្បែរនោះដោយសារចំហាយវិទ្យុសកម្មដែលបែកធ្លាយ។
អគ្គលេខាធិការ អ.ស.ប. Antonio Guteress បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថាលោកមានការព្រួយបារម្មណ៍តាមស្ថានភាពនៅអឺរ៉ុបដែលធំជាងគេបន្ទាប់ពីមានការផ្លោងដាក់គ្នានៅសមរភូមិមុខនៅក្នុងអ៊ុយក្រែន។ រុស្សីដែលបានចាប់យករោងចក្រ Zaporiazhzhia ភ្លាមបន្ទាប់ពីការឈ្លានពាននៅថ្ងៃទី២៤ខែកុម្ភៈនៅអ៊ុយក្រែន បាននិយាយថាគេអាចបិទរោងចក្រមួយនោះ ដែលជាចលនាមួយដែលទីក្រុង Kyiv បាននិយាយថា បានបង្កើននូវហានិភ័យនៃមហន្តរាយនៃរោងចក្រ។ Guteress បាននិយាយទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីបានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន VolZelensky នៅទីក្រុងភាគខាងលិចអ៊ុយក្រែនទីក្រុង Lviv។