BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Zelensky នៅតែរឹងរូស ខណៈដែលរុស្សីបង្កើនការវាយប្រហារនៅភាគខាងកើតអ៊ុយក្រែននិងចាប់យកទឹកដីបន្ថែមទៀត

ថ្ងៃអង្គារ, 21 ខែមិថុនា 2022 09:00  គុន ច័ន្ទរដ្ឋា

photo_2022-06-21_05-34-55 (1)

Reuters-

អ៊ុយក្រែនកាលពីថ្ងៃច័ន្ទបានទទួលស្គាល់នូវកាលំបាកនៅក្នុងការប្រយុទ្ធក្នុងភាគខាងកើតនៃប្រទេស ខណៈដែលកងកម្លាំងរុស្សីបានចាប់យកទឹកដីនៅតាមបណ្តោយជួរមុខនៃទន្លេ និងបង្កើននូវការដាក់សម្ពាធលើទីក្រុងដ៏សំខាន់២ មុនពេលដែលកិច្ចប្រជុំកំពូលសហគមន៍អឺរ៉ុបត្រូវបានគេរំពឹងថានឹងស្វាគមន៍គោលបំណងរបស់ទីក្រុង Kyiv ដើម្បីចូលរួមក្នុងប្លុក។ អភិបាលនៃតំបន់ Luhansk  ដែលជាកន្លែងដែលមានឆាកប្រយុទ្ធដ៏ស្រួចស្រាវនិងធ្ងន់ធ្ងរនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ បាននិយាយថាស្ថានការណ៍មានការពិបាកខ្លាំងមែនទែននៅតាមសមរភូមិជួរមុខទាំងអស់ ដែលកាលពីល្ងាចថ្ងៃច័ន្ទរុស្សីបានប្រមូលកងទ័ពដែលមានចំនួនយ៉ាងច្រើនគ្រប់គ្រាន់ដើម្បីបើកការវាយប្រហារដ៏ធំមួយ។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានព្យាករណ៍ថាទីក្រុងមូស្គូនឹងបង្កើនការវាយប្រហារមុនពេលដែលកិច្ចប្រជុំកំពូលសហគមន៍អឺរ៉ុបនៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ។ នៅក្នុងទម្លាប់នៃការថ្លែងសុន្ទរកថានៅពេលយប់របស់លោកទៅកាន់ប្រជាជាតិ កាលពីថ្ងៃច័ន្ទ លោកនៅតែរឹងរូស ខណៈដែលនិយាយយោងផងដែរទៅរក "ការប្រយុទ្ធដ៏លំបាកនៅក្នុង​​ Luhansk ក្រុង Sievierodonetsk និងទីក្រុងភ្លោះមួយទៀត Lysychansk" ។ “យើងកំពុងការពារ Lysychansk និង Sievierodonetsk កន្លែងទាំងមូលនេះគឺជាកន្លែងមួយដែលលំបាកជាងគេ ប៉ុន្តែួយើងមានយុវជន-នារីដ៏ខ្លាំងក្លារបស់យើងនៅទីនោះ” លោកនិយាយ “ពួកឈ្លានពានបានទទួលនូវការឆ្លើយតបមួយចំពោះសកម្មភាពប្រឆាំងនឹងយើង។

ថ្លែងផងដែរនៅលើកញ្ចក់ទូរទស្សន៍ជាតិ អភិបាលតំបន់ Luhansk លោក Serey Gaidai បាននិយាយថាកងកម្លាំងរុស្សីបានកាន់កាប់ភាគច្រើននៃ Sievierodonetsk ដែលនៅដាច់ពីរោងចក្រគីមី Azolt ដែលមានជនស៊ីវិលជាច្រើនរយនាក់កំពុងជ្រកកោនអស់ជាច្រើនសប្តាហ៍ ហើយផ្លូវដែលតភ្ជាប់ពី Sievierodonetsk ទៅ Lysychansk និងទីក្រុង Bakhmut ស្ថិតនៅក្រោមការផ្លោងជាប្រចាំ។ “Lysychansk បានរងនូវការផ្លោងយ៉ាងខ្លាំងក្លាពីរុស្សីជារៀងរាល់ថ្ងៃ នៅមិនទាន់មានការរៀបចំស្ថិតិនៃចំនួនអ្នកស្លាប់និងរងរបួសនៅឡើយទេ” លោកបានបន្ថែមទៀតថាការផ្លោងដាក់យ៉ាងខ្លាំង ប្រហែលជាធ្វើឲ្យទីក្រុងមួយនេះបានក្លាយទៅជាទីក្រុងដែលទទួលនូវបទពិសោធន៍ច្រើនជាងគេ។

ទោះបីជាយ៉ាងដូច្នេះ "ក៏ពួករុស្សីមិនទាន់បានឡោមព័ទ្ធកងកម្លាំងអ៊ុយក្រែនបានទាំងស្រុងនោះទេ ដែលបានវាយបកត្រឡប់ទៅវិញធ្វើឲ្យពួកឈ្លានពានខូចខាតយ៉ាងដំណំដែរ" លោកនិយាយ ។ ពួកកូនជឹងនៃក្រុមបំបែករដ្ឋរុស្សីបានអះអាងថាបានកាន់កាប់ Toshkivka ជាក្រុងមួយនៅតាមបណ្តោយទន្លេត្រើយខាងលិចនៃទន្លេ Siverskyi Donetsk ខាងត្បូង Sievierodonetsk។ ពេលថ្មីៗនេះ Gaidai បានទទួលស្គាល់ថាការវាយប្រហាររបស់រុស្សីមកលើ Toshkivka បានទទួលជោគជ័យមានកំរិតនឹងថាកងកម្លាំងរុស្សីកំពុងតែរៀបចំឈរជើងនៅជិត Ustinovka ។


ថ្ងៃអង្គារ, 21 ខែមិថុនា 2022 09:00  គុន ច័ន្ទរដ្ឋា