DW-
លោកប្រធានាធិបតី Volodymyr Zelensky បានទាមទារឲ្យមានការដោះលែងចៅហ្វាយក្រុងនៃទីក្រុងភាគខាងត្បូង Melitopol ។ សភាអ៊ុយក្រែនក្នុងពេលថ្មីៗនេះបាននិយាយថា មេដឹកនាំស៊ីវិល Ivan Federico ត្រូវបានគេឃើញបណ្តើរចេញទៅដោយទាហ៊ានរុស្សីដែលបានកាន់កាប់ទីក្រុង។ Federico ត្រូវបានគេរាយការណ៍មកថា បដិសេធមិនសហការណ៍ជាមួយនឹងកងកម្លាំងរុស្សី ដែលចូលកាន់កាប់ទីក្រុង។ Zelensky បានបញ្ជាក់នូវការចាប់ខ្លួននេះ បានហៅ Federov “ជាចៅហ្វាយក្រុងម្នាក់ដែលក្លាហានការពារ អ៊ុយក្រែននិងសមាជិកនៃសហគមន៍របស់ខ្លួន”។ វាបានបង្ហាញឲ្យឃើញនូវភាពកំសាករបស់រុស្សី និងគឺជាបទឧក្រឹដ្ឋដែលប្រឆាំងនឹងប្រជាធិបតេយ្យ។
“នេះវាបញ្ជាក់ច្បាស់ណាស់នូវសញ្ញានៃភាពកំសាករបស់ពួកឈ្លានពាន ពួកគេបានបោះជំហានទៅរកឈុតឆាកថ្មីនៃភេវរកម្ម ជាបទឧក្រឹដ្ឋ មិនប្រឆាំងតែទៅលើបុគ្គលទេ ប្រឆាំងទៅនឹងសហគមន៍ហើយនឹងមិនមែនប្រឆាំងតែជាមួយអ៊ុយក្រែននោះទេ វាជាឧក្រឹដ្ឋកម្មប្រឆាំងនឹងប្រជាធិបតេយ្យ។ សកម្មភាពរបស់ពួកឈ្លានពានរុស្សីត្រូវបានគេចាត់ទុកថាដូចជាពួកភេវរករនៃរដ្ឋអុីស្លាម” លោកនិយាយ។កងទ័ពរុស្សីបានចូលកាន់កាប់ ក្រុង Melitopol ដែលមានមនុស្ស ១៥០,០០០នាក់កាលពីថ្ងៃទ២៦ខែកុម្ភះ។
Zelensky បានចោទរុស្សីផងដែរក្នុងការមិនអនុញ្ញាតិឲ្យពលរដ្ឋដែលស្ថិតនៅក្នុងទីក្រុងដែលត្រូវឡោមព័ទ្ធ Mariupol ដោយបានបញ្ជាក់ថាពួករុស្សីបានធ្វើទារុណកម្មមកលើពលរដ្ឋរបស់ខ្លួន។ លោកប្រធានាធិបតី អ៊ុយក្រែន បាននិយាយថាមានការខិតខំប្រឹងប្រែងថ្មីៗដើម្បីបញ្ជូនម្ហូបអាហារនិងជំនួយកាលពីថ្ងៃសៅរ៍ ទោះបីជារុស្សីបានបដិសេធមិនឲ្យការផ្គត់ផ្គង់នាំចូល។ "កងទ័ពរុស្សីមិនបានអនុញ្ញាតិ ឲ្យជំនួយរបស់យើងចូលទៅក្នុងទីក្រុង និងបន្តរធ្វើទារុណកម្មលើប្រជាពលរដ្ឋយើង ថ្ងៃស្អែកយើងនឹងព្យាយាមម្តងទៀត ម្តងហើយម្តងទៀតដើម្បីបញ្ជូនម្ហូបអាហរ ទឹក និងថ្នាំពេទ្យ" លោកនិយាយ។
Zelensky បាននិយាយថា ប្រជាពលរដ្ឋសរុបចំនួន ៧១៤៤នាក់ ត្រូវបានជំលៀសចេញពីទីក្រុង ៤ នៃអ៊ុយក្រែនកាលពីថ្ងៃសុក្រ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបទៅនឹង២ថ្ងៃមុន។ នៅក្នុងសុន្ទរកថាដដែល Zelensky បានអំពាវនាវឲ្យម្តាយរបស់ទាហ៊ានរុស្សី ការពារកូនចៅរបស់ខ្លួនក្នុងការដែលគេបញ្ជូនទៅច្បាំងក្នុងសង្រ្គាមនៅអ៊ុយក្រែន។ "ខ្ញុំចង់និយាយរឿងនេះម្តងទៀតចំពោះម្តាយជនជាតិរុស្សីជាពិសេសម្តាយរបស់ទាហ៊ានកំណែន កុំឲ្យបញ្ជូនកូនចៅរបស់ខ្លួនទៅកាន់តំបន់សង្រ្គាមនៅឯបរទេស"៕