CNA-
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានជំរុញឲ្យពិភពលោកកាលពីថ្ងៃអាទិត្យឲ្យដកហូតយកអំណាចពីរុស្សីក្នុងការបោះឆ្នោតក្នុងក្រុមប្រឹក្សារសន្តិសុខជាតិអ.ស.ប.និងនិយាយថាទង្វើរុស្សីមានលក្ខណៈប្រល័យពូជសាសន៍។ "នេះគឺជាភេវរកម្ម" ពួកគេនឹងទម្លាក់គ្រាប់បែកបន្ថែមទៀតនៅលើទីក្រុងរបស់យើង ពួកគេនឹងសម្លាប់កូនចៅរបស់យើងបន្ថែមទៀត នេះគឺជាបីសាចដែលចូលមកក្នុងទឹកដីរបស់យើងដូច្នេះត្រូវតែកំទេច Zelensky និយាយនៅក្នុងសារវីឌីអូរដ៏ខ្លីមួយ។
“ទង្វើរឧក្រឹដ្ឋរបស់រុស្សីប្រឆាំងនឹងអ៊ុយក្រែនបានបង្ហាញសញ្ញាប្រល័យពូជសាសន៍” លោកបន្ថែម។ លោកបាននិយាយទៀតថាមូស្គូបានទម្លាក់គ្រាប់បែកផ្ទះសម្បែងប្រជាពលរដ្ឋនៅក្នុងអ៊ុយក្រែនខណៈដែលពួកគេបានឈ្លានពាន កំលាំងរបស់ពួកគេបានស្វែងរកការវាយលុកចូលទៅជ្រៅក្នុងប្រទេសដែលនិយមលោកខាងលិច។ "កាលពីយប់ម៉ិញនៅក្នុងអ៊ុយក្រែនមានភាពរញ៉េរញ៉ៃ មានការការបាញ់ប្រហារនិងការទំលាក់គ្រាប់បែកទៅលើកន្លែងប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល" Zelenskyបាននិយាយនៅក្នុងសុន្ទរកថាមួយបង្ហោះតាមអនឡាញ។
“ថ្ងៃនេះ គ្មានកន្លែងណាមួយឬរបស់អ្វីមួយនៅក្នុងប្រទេសដែលពួកឈ្លានពានបានពិចារណារថាគួរបំផ្លាញឬយ៉ាងណា? ពួកគេបាញ់ប្រហារគ្រប់ទីកន្លែង បាញ់ប្រហារលើអ្វីៗទាំងអស់ដែលមានជីវិត គេបាញ់ទៅលើមតេយ្យសាលា អគារប្រជាពលរដ្ឋ សូម្បីតែរថយន្តគិលានសង្រ្គោះ”។ លោកនិយាយទៀតថា កងកម្លាំងរុស្សីបានបាញ់រុក្កែតនិងមីស៊ីលនៅក្នុងស្រុកទាំងអស់ក្នុងទីក្រុងដែលនៅក្នុងនោះមិនមានហើយមិនដែលមានហេដ្ឋារចនាសម្ព័ន្ធយោធាទាល់តែសោះ។
ចំនួនអ្នករងគ្រោះដោយសារសង្រ្គាមនៅមិនទាន់ច្បាស់ អង្គការ UN បានរាយការណ៍មកថាជនជាតិស៊ីវិលចំនួន៦៤នាក់បានស្លាប់ ហើយអ៊ុយក្រែនបានអាះអាងថាទាហ៊ានរុស្សីចំនួន៣,៥០០នាក់បានស្លាប់។ ជនភៀសខ្លួនច្រើនជាង១០០,០០០ នាក់ ភាគច្រើនជាស្រ្តីនិងកូនក្មេង បានរត់ចូលទៅកាន់ប្រទេសជិតខាង បង្ករឲមានការស្ទះផ្លូវរថភ្លើង ផ្លូវជាតិនិងព្រំប្រទល់ ចាប់តាំងពីលោកប្រធានាធិបតីបានចាប់ផ្តើមនូវអ្វីដែលលោកហៅថាជាប្រតិបត្តិការយោធាពិសេសកាលពីថ្ងៃព្រហស្បត៍។