BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Zedes ច្រៀង“ចំៗ” ក្នុងបទ“ច​​​ម្រោះជីវិត” និងបានការសរសើរពី VannDa ថា“Golden Voice”

ថ្ងៃអង្គារ, 19 ខែធ្នូ 2023 13:32  BeeTube News

maxresdefault (20)-1

គួរអោយសរសើរដែលបេក្ខជន The Rapper ម្នាក់ៗអាចរើសនូវខនសិបដ៏ប្លែកៗទាក់ចិត្តទស្សនិកជននៅក្នុងការសម្តែងរបស់ពួកគេកាលពីវគ្គ Final Rhyme ចុងសប្តាហ៍មុននេះ។ ក្រៅពីការ Review លោក Yuuhai កាលពីម្សិលមិញហើយ ថ្ងៃនេះអេដមីនសូម Review លោក Zedes វិញម្នាក់ ដែលក៏ជាបេក្ខជនមួយទទួលបានការចាប់អារម្មណ៍ជាច្រើនពីទស្សនិកជនផងដែរ។ តើអ្វីទៅគឺជាចំនុចទាក់ទាញរបស់លោក Zedes នោះ? ទស្សនិកជនមានដឹងទេ? 

555

កាលពីសប្តាហ៍មុននេះណា លោក VannDa បានប្រកាសចំណុចខ្លាំងរបស់លោក Zedes ងនៅក្នុងចំណោមមុខទស្ស​​​និកជនជាច្រើន និងដៃគូប្រកួតផ្សេងទៀតរបស់លោក Zedes តែម្តង ដោយថាលោក Zedes គឺជាបេក្ខជនមួយរូបដែលមានសំលេងប្លែកគេ កំររកបាននៅក្នុងប្រទេសកម្ពុជា ហើយលោកសក្តិសមនឹងទទួលឈ្មោះថាជា«Golden Voice»។

0000

គួររំលឹកផងដែរ កាលពីវគ្គ Final Rhyme លោក Zedes បាន Perform នូវបទមួយមានចំណងជើងថា«ចម្រោះជីវិត» ដែលបានរៀបរាប់ពីតថភាពជីវិតពិតៗនៃព្រេងវាសនាមនុស្សម្នាក់ៗដែលមិនស្មើគ្នាឡើយ ពោរពេញដោយភាពទាំងឈឺចាប់ ទាំងការប្រឹងប្រែងតស៊ូដើម្បីយកឈ្នះលើព្រេងវាសនាខ្លួនឯង។ មួយបទនេះពិតជាបានធ្វើអោយប៉ះត្រូវបេះដូងទស្សនិកជនជាច្រើន ដែលធ្វើអោយពួកគេ Feel Related ដោយលោក Zedes ហាក់ដូចជាហ៊ាននិយាយពិតៗ ចំៗពីភាពឈឺចាប់ និងការប្រជែងគ្នានៃព្រេងវាសនារបស់មនុស្សម្នាក់ៗ។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះខនសិបមួយនេះរបស់លោក Zedes?


ថ្ងៃអង្គារ, 19 ខែធ្នូ 2023 13:32  BeeTube News