BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] រថក្រោះ T-72 រុស្ស៊ីបំផ្លាញរថក្រោះ M1 Abrams ត្រឹមការបាញ់ដំបូង

ថ្ងៃពុធ, 01 ខែឧសភា 2024 13:20  BeeTube News

photo_3_2024-05-01_13-13-08

សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​កើន​ឡើង​ជាសមរភូមិដ៏កាចសាហាវដែលជាកន្លែងដែលទាំងរុស្ស៊ី និងអ៊ុយក្រែនកំពុងកំណត់គោលដៅលើសម្ភារៈយោធារបស់គ្នាឥតឈប់ឈរ។ សង្គ្ក្រាមដែល​អូសបន្លាយនេះ​បាន​បណ្តាល​ឲ្យ​បំផ្លាញរថក្រោះជាច្រើន ដែលធ្វើអោយអ៊ុយក្រែនឈានដល់ទទួលរហ័សនាមថា ជាទីបញ្ចុះសពរថក្រោះទៅហើយ។ ជុំវិញរឿងនេះ ក្រសួងការពារជាតិសហព័ន្ធរុស្ស៊ីនាពេលថ្មីៗនេះ ក៏បានប្រកាសផងដែរថា រថក្រោះ t72 B3 បានបំផ្លាញរថក្រោះផ្គត់ផ្គង់ដោយអាមេរិក M1 Abrams នៅក្នុងប្រទេសអ៊ុយក្រែន។ ហេតុការណ៍នេះបានរាយការណ៍កើតឡើងនៅជិតតំបន់ Avdiivka ជាមួយនឹងអ្នកនាំពាក្យក្រសួងរុស្ស៊ីបានអះអាងថា រថក្រោះ t72 B3 របស់រុស្ស៊ីបានសម្រេចជោគជ័យបាញ់ប្រហារត្រឹមតែមួយគ្រាប់ដំបូងប៉ុណ្ណោះ។ គួរអោយកត់សម្គាល់បានថានេះមិនមែនជាលើកទីមួយនោះទេ ដែលរថក្រោះ t72 B3 ពាក់ព័ន្ធនឹងការវាយប្រហារបែបនេះ។ ជាការពិតទៅ វាជាលើកទីបីហើយដែលបានបំផ្លាញ។ នេះធ្វើឱ្យយើងឆ្ងល់ថាតើរថក្រោះរុស្ស៊ីធ្វើដូចម្តេចដើម្បីកម្ចាត់រថក្រោះអាមេរិកនេះត្រឹមតែការបាញ់ប្រហារមួយលើក? ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី អ្នកជំនាញយោធារុស្ស៊ីលោក Alexander Bartosh បានពិភាក្សាអំពីកត្តាដែលនាំអោយរថក្រោះ t72 B3 ទទួលបានភាពជោគជ័យបែបនេះ។ 

photo_2_2024-05-01_13-13-08

លោក Bartosh បានសង្កត់ធ្ងន់លើជំនាញរបស់អ្នកបើករថក្រោះ t72 B3 ក៏ដូចជាការងារស៊ើបការណ៍សំងាត់របស់ពួកគេ និងការកំណត់ច្បាស់លាស់លើកន្លែងងាយរងគ្រោះនៅលើរថក្រោះ Abram ពីសំណាក់អ្នកជំនាញបច្ចេកទេសយោធារុស្ស៊ី។ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការកំណត់គោលដៅលើកន្លែងចន្លោះប៉មនិងតួរថក្រោះAbramsដែលអាចបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់រថក្រោះនៅលើសមរភូមិ។ លើសពីនេះទៀតលោក Bartosh បានសង្កត់ធ្ងន់លើលក្ខណៈសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍របស់រថក្រោះ T72 B3 ជាក់ស្តែងនៅលើកាំភ្លើងពិសេសរបស់វា និងសម្ភារៈពិសេសដទៃទៀតដែលអាចបំផ្លាញរថក្រោះ Abrams ត្រឹមតែបាញ់មួយលើកប៉ុណ្ណោះ។ ទោះបីជាប្រភេទជាក់លាក់នៃគ្រាប់រថក្រោះរុស្ស៊ីមិនត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ក៏ដោយ តែវាត្រូវបានប៉ាន់ស្មានថា នោះគឺជាគ្រាប់ Armor-piercing fin stabilized discarding sabot និងគ្រាប់ Tracer ដែលត្រូវរចនាឡើងអាចជ្រាបចូលពាសដែកយ៉ាងមានប្រសិទ្ធភាពដោយបានជំនួយពីឧបករណ៍ជ្រៀតចូលដែលមានកំដៅខ្លាំង ដែលអាចជួយកម្ចាត់នូវគោលដៅរថពាសដែកបាន។ វាមានសារៈសំខាន់ក្នុងការកត់សម្គាល់ថាកងទ័ពសហរដ្ឋអាមេរិក​បាន​សម្រេច​មិន​បន្ត​ទៀតតម្លើង Version នៃរថក្រោះ Abrams នោះទេ ហើយឥឡូវនេះកំពុងផ្តោតលើការអភិវឌ្ឍថ្មីទាំងស្រុងលើរថក្រោះថ្មី។ ការសម្រេចចិត្តនេះបង្ហាញពីការខ្វះទំនុកចិត្តលើសមត្ថភាពរស់រានរបស់រថក្រោះ Abram ហើយនៅលើសមរភូមិនៃសម័យទំនើប។

photo_4_2024-05-01_13-13-08

photo_1_2024-05-01_13-13-08


 


ថ្ងៃពុធ, 01 ខែឧសភា 2024 13:20  BeeTube News