BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] របៀបយន្តហោះចម្បាំងរុស្ស៊ីសម័យសង្គ្រាមត្រជាក់ទាញទម្លាក់ដ្រូនអាមេរិក

ថ្ងៃព្រហស្បតិ៍, 02 ខែឧសភា 2024 14:17  BeeTube News

photo_2_2024-05-02_14-04-31 (1)

សូមបំភ្លេចនូវអ្វីគ្រប់យ៉ាងដែលអ្នកគិតថាយន្តហោះចម្បាំងមិនអាចធ្វើបាន។ ក្នុងអំឡុងពេលសង្រ្គាមត្រជាក់ មេឃមិនត្រឹមតែមានពណ៌ខៀវប៉ុណ្ណោះទេ តែវាក៏ជាសមរភូមិសម្រាប់យន្តហោះចម្បាំងផងដែរ។ សហរដ្ឋអាមេរិកមានយន្តហោះ F-15 Eagle ដ៏អស្ចារ្យ ប៉ុន្តែខ្សឹបថារង់ចាំមើលការឆ្លើយតបវិញពីសូវៀតដើម្បីចង់ឃើញយន្តហោះមួយដែលសក្តិសមនឹងវា។ បន្ទាប់មកការពិតនៃយន្តហោះ Su27 flanker ក៏បានបង្ហាញខ្លួនឡើងមក។ វាគឺជាយន្តហោះ​ចម្បាំង​សម័យ​សូវៀត​ដែល​តែងតែធ្វើអោយមនុស្សគ្រប់គ្នាមានការ​ភ្ញាក់​ផ្អើលរហូតមកដល់ពេលបច្ចុប្បន្ន។ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នេះផងដែរ យន្តហោះ Su27 Flanker បានបង្កើតរឿងរ៉ាវថ្មីទៀតហើយ ដែលបានបង្ខំអោយដ្រូន mq9 Reaper របស់កងទ័ពអាកាសអាមេរិកត្រូវបាននាំចុះមកក្រោមវិញនៅ​លើ​សមុទ្រ​ខ្មៅ ហើយទទួលបានរហ័សនាមថា Reaper Killer។ 

នេះបើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិក ហេតុការណ៍នេះដំបូងបានចាប់ផ្តើមឡើងដោយមានការល្បាតពីដ្រូន Reaper។ បន្ទាប់មកស្ថានភាពក៏បានប្រែក្លាយជាឃោឃៅយ៉ាងឆាប់រហ័ស ​ដោយ​មាន​យន្តហោះ Su27 flanker បានបើកយារយីលើដ្រូននោះ រួមទាំងមានការហោះហើរទៅកាន់ផ្នែកខាងមុខ និងចាក់ប្រេងលើដ្រូននោះផងដែរ។ ការកើនឡើងដ៏គ្រោះថ្នាក់នេះបានឈានដល់ការធ្វើអោយខូចស្លាបវិលរបស់ដ្រូន ដែលបង្ខំអោយអាមេរិកនាំវាចុះមកក្រោមវិញ។ 

photo_1_2024-05-02_14-04-31

វាមិនមែនជាព្រឹត្តិការណ៍ធម្មតាៗនោះទេ ប៉ុន្តែវាបានបម្រើជាការក្រើនរំលឹកដ៏ល្អឥតខ្ចោះពីសមត្ថភាពរបស់យន្តហោះ Su27 Flanker នៅក្នុងប្រវត្តិសាស្រ្ត។ ដោយត្រូវបានបង្កើតឡើងដើម្បីប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងយន្តហោះ F-15 ដើមកំណើតនៃយន្តហោះនេះបានរៀបរាប់ឡើងចាប់តាំងពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះ។ F-15 Eagle និង su27 flanker ការពិតទៅគឺដូចជាម្ចាស់ជើងឯកទម្ងន់ធ្ងន់នៅក្នុងពិភពយន្តហោះចម្បាំងអ៊ីចឹង។ 

យន្តហោះនីមួយៗមានសមត្ថភាពប្រយុទ្ធនៅក្នុងអាកាសដោយឡែកៗពីគ្នា។ ស្រមៃថា F-15 មានភាពរហ័សរហួនដូចអ្នកប្រដាល់ផ្លេកបន្ទោរ ដែលគ្រប់យ៉ាងគឺបង្ហាញពីសមត្ថភាពបត់បែន។ រីឯ su27 វិញគឺដូចជាអ្នកប្រដាល់ដែលអនុញ្ញាតអោយប្រើជើងដ៏មានឥទ្ធិពលម្នាក់ ដែលត្រូវបង្កើត​ឡើង​សម្រាប់​ការ​វាយប្រហារដ៏សម្បូរបែប។ យន្តហោះ F-15 គឺផ្តោតលើភាពរហ័សរហួន និងភាពបត់បែនដែលអាចបង្កើនល្បឿនដូចជាសត្វខ្លារខិន ដែលធ្វើឱ្យគូប្រជែងមានការលំបាកក្នុងការគ្រប់គ្រង។ ប្រព័ន្ធរ៉ាដាកម្រិតខ្ពស់របស់វាអាចរកឃើញយន្តហោះសត្រូវបានពី AAR ខណៈពេលដែលមីស៊ីលរយៈចម្ងាយឆ្ងាយរបស់វាធានាបានថាសត្រូវ​ទាំង​នោះនឹង​មិន​អាច​ខិតចូលវា​ជិតពេកទេ។ ចំណែកឯយន្តហោះ su27 flanker វិញមានវិធីសាស្រ្តខុសគ្នា។ យន្តហោះនេះគឺត្រូវបានផលិតឡើង ​មិន​មែន​សម្រាប់ត្រឹមតែ​ការប្រយុទ្ធ​ក្នុងអាកាស​ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ដោះស្រាយបេសកកម្មជាច្រើនទៀត។ សាកស្រមៃមើលយន្តហោះដែលអាចអមដំណើរយន្តហោះទម្លាក់គ្រាប់បែកនៅក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយបាន រឺស្ទាក់ចាប់យន្តហោះចម្បាំងសត្រូវនៅរយៈកំពស់ខ្ពស់ និងអាចសូម្បីតែផ្តល់ជំនួយក្នុងអាកាសយ៉ាងជិតស្និទ្ធដល់កងទ័ពជើងគោកបាន។

photo_3_2024-05-02_14-04-31

photo_4_2024-05-02_14-04-31


 


ថ្ងៃព្រហស្បតិ៍, 02 ខែឧសភា 2024 14:17  BeeTube News