BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើ “ទេវរាជ” របស់ Tep Boprek មានអត្ថន័យដូចម្តេច?

ថ្ងៃសុក្រ, 03 ខែឧសភា 2024 10:30  BeeTube News

photo_1_2024-05-03_10-24-40

ទីបំផុតប្រស្នានៃបទ«ទេវរាជ» ត្រូវបានទម្លាយជាសាធារណៈហើយតាមរយៈ Teaser MV ដ៏ថ្មីស្រឡាងមួយរបស់អ្នកនាងទេពបូព្រឹក្សកាលពីយប់ថ្ងៃទី០២ ខែឧសភាកន្លងទៅនេះ។ ម្យ៉ាងវិញទៀតផងដែរ នៅលើខេបសិនមួយរបស់អ្នកនាងទេពបូព្រឹក្សក៏បានបង្ហើបទាក់ទងនឹងបទនេះអោយដឹងថា «ទេវរាជ រឺហៅថា Devaraja នេះ មានអត្ថន័យអោយដឹងថា គឺជាឆព្វណ្ណរង្សីនៃពន្លឺដួងកែវអាចចាក់ធ្លុះគ្រប់អ្វីៗ សំរាប់សរសេរជាសារលើទំព័រសាស្រ្តាដាស់តឿនជនមានឧបនិស្ស័យ»។ មួយវិញទៀតសោត អ្នកនាងក៏បានបញ្ជាក់ផងដែរថា នៅក្នុង MV នៃបទទេវរាជនេះគឺអ្នកនាងចង់រួមបញ្ចូលនូវចំនុចសំខាន់ៗពីក្នុងសម័យកាលទាំង៣នៃយុគសម័យមាសរបស់អាណាចក្រខ្មែរ។

photo_2_2024-05-03_10-24-40

ហើយចេតនានៃបទនេះគឺដើម្បីបំផុសគំនិតបង្កើតនូវវេទិកាសិល្បៈវប្បធម៌បុរាណ សម័យ សហសម័យ ដោយកំណត់បាននូវ បុរាណមិនយឺត សម័យមិនបរទេស ពោលមានអត្ថន័យថា គឺចលនាសាច់ស្រស់ឈាមស្រស់ ពុំមែនជាការស្រមើស្រមៃនោះឡើយ។ ចំណែកនៅលើគណនីហ្វេសប៊ុករបស់លោកជីដេវីតវិញ ក៏បានចែករំលែកអោយដឹងថា នេះគឺជាបទចម្រៀងមួយដែល Teaser ត្រូវបានចេញផ្សាយនៅក្នុងថ្ងៃតែមួយជាមួយនឹងបទ«មហានគរ» របស់លោកដែរ ដែលបានចេញផ្សាយកាលពីឆ្នាំទៅ។ យ៉ាងណាមិញផងដែរ យើងនៅមិនទាន់ដឹងនៅឡើយទេថា Full MV នឹងត្រូវបានទម្លាក់ឡើងជាផ្លូវការនៅពេលណា។ ចុះទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះ Teaser នៃបទចម្រៀងមួយនេះ?

photo_4_2024-05-03_10-24-40

photo_3_2024-05-03_10-24-40


 


ថ្ងៃសុក្រ, 03 ខែឧសភា 2024 10:30  BeeTube News