BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] យោធារុស្ស៊ីជំរុញផលិតកម្មគ្រាប់បែក FAB-3000 គ្រាប់បែកដ៏គ្រោះថ្នាក់បំផុត

ថ្ងៃសុក្រ, 03 ខែឧសភា 2024 08:55  BeeTube News

photo_4_2024-05-03_08-49-59

នៅខណៈ​ពេល​ដែល​ជម្លោះ​​កំពុង​កើត​ឡើង​នៅ​អ៊ុយក្រែន រុស្សីបានអភិវឌ្ឍន៍ និង​ដាក់​ពង្រាយ​គ្រាប់​បែក​ដឹក​នាំ​ជាច្រើន​ប្រភេទ រួមបញ្ចូលទាំងគ្រាប់បែក Fab 1500 ដែលជាស៊េរីគ្រាប់បែកមានថាមពលខ្លាំងជាងគេនៅក្នុងសម័យសូវៀត ប៉ុន្តែរុស្ស៊ីក៏មានជម្រើសច្រើនជាងនេះទៀតនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន។ អាវុធនេះគឺជាគ្រាប់បែក Fab 3000 និងត្រូវបាន​ចាត់​ទុក​ថា​ជា​គ្រាប់បែកអាកាសដ៏មានឥទ្ធិពលជាងគេបង្អស់មួយនៅជុំវិញពិភពលោក។ ជាមួយនឹងទម្ងន់3តោន និង​មានសមត្ថភាពផ្ទុកគ្រឿងផ្ទុះបានទម្ងន់១៤០០គីឡូក្រាម។ អាវុធកម្រិតជាតិផ្ទុះខ្ពស់នេះត្រូវបានបង្ហាញឡើងដោយរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ីក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​កន្លែង​ផលិត​គ្រាប់​បែក​​អាកាស​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ២០២៤។ 

ដោយត្រូវបានបង្កើតឡើងនៅសម័យសហភាពសូវៀត គ្រាប់បែក Fab 3000 គឺត្រូវបានប្រើប្រាស់ក្នុងគោលបំណងសម្រាប់យោធាផ្សេងៗដូចជាការវាយប្រហាររចនាសម្ព័ន្ធក្រោមដីនៃទីតាំងឧស្សាហកម្មដែលការពារយ៉ាងរឹងមាំ និងទំនប់ទឹកជាដើម។ នៅពេលដែលត្រូវបានទម្លាក់ក្នុងរយៈកម្ពស់រហូតដល់ទៅ១៦ គីឡូម៉ែត្រ គ្រាប់បែកនេះអាចធ្វើដំណើរក្នុងល្បឿនរហូតដល់ 1,200 គីឡូម៉ែត្រក្នុងមួយម៉ោង និងមានចម្ងាយអាចប៉ាន់ស្មានបានថាពី ៦០ ទៅ ៧០ គីឡូម៉ែត្រ។ វាមានអង្កត់ផ្ចិតដ៏គួរឱ្យចាប់អារម្មណ៍គឺ39M ដែលធ្វើឱ្យវាមានកម្រិតបំផ្លិចបំផ្លាញខ្ពស់។ គ្រាប់បែក Fab 3000 ដើមឡើយត្រូវបានរចនាឡើងដើម្បីប្រើជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងវាយប្រហារតាមសមុទ្រ tupolev tu-22 M3។

photo_1_2024-05-03_08-49-59

ប៉ុន្តែបន្ថែមពីលើយន្តហោះ tu22 M3 នេះ គ្រាប់បែក Fab 3000 ក៏ត្រូវបានរំពឹងថាត្រូវគ្នាជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែក sukhoi Su 34 រឺយន្តហោះផ្តល់ជំនួយដែនអាកាស sukhoi su2 រឺយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Sukhoi Su 24 ផងដែរ។ ដែលធ្វើអោយកងកម្លាំងអាកាសរុស្ស៊ីមានជម្រើសច្រើនក្នុងការដឹកគ្រាប់បែកនេះ។ លោក Victor litovkin អតីតយុទ្ធជនសូវៀត និងជាមន្ត្រីយោធារុស្ស៊ីក៏ដូចជាអ្នកកាសែតយោធាមួយរូបបានគូសបញ្ជាក់បង្ហាញពីសមត្ថភាពបំផ្លិចបំផ្លាញនៃគ្រាប់បែក Fab 3០០០នេះ។ យោងតាមរូបលោក អាវុធទាំងនេះមានសមត្ថភាពក្នុងការវាយប្រហារយ៉ាងខ្លាំងក្លាលើទីតាំងដែលការពាររឹងមាំដូចជាទីបញ្ជាការក្រោមដី។ ពួកវាអាចជ្រាបចូលទៅក្នុងគោលដៅ និងបញ្ចេញភាពបំផ្លិចបំផ្លាញអ្វីៗទាំងអស់ដែលនៅក្នុងផ្លូវរបស់ពួកវា រួមមានដូចជាកន្លែងផ្ទុកក្រោមដីនិងរចនាសម្ព័ន្ធដែលមានបិទបាំងដោយដំបូល។ លើសពីនេះទៀតពួកវាមានសមត្ថភាពធ្វើឱ្យបំផ្លិច​​​បំផ្លាញលើធនធានមនុស្សរបស់សត្រូវ និងឧបករណ៍យោធា។

លោក Litovkin បានសង្កត់ធ្ងន់ថាគ្រប់វត្ថុដែលត្រូវបានការពារទាំងអស់នឹងអាចក្លាយទៅជាគោលដៅ រាប់ចាប់ពីរោងចក្រទាំងមូល រឺសិក្ខាសាលាដែលពាក់ព័ន្ធនឹងការផលិតឬជួសជុលឧបករណ៍យោធា រហូតទៅដល់រោងចក្រថាមពល រឺកំដៅ និង​សូម្បីតែរចនាសម្ព័ន្ធស្ពានផងដែរ។ សំខាន់ជាងនេះទៅទៀតនៅពេលវាត្រូវបានបំពាក់ជាមួយនឹងឧបករណ៍ Umpk គ្រាប់បែក Fab 3000 នឹងបំប្លែងទៅជាអាវុធឆ្លាតវៃដ៍សាហាវ ដែលអាចបង្កើនរយៈចម្ងាយ និងពង្រឹងភាពជាក់លាក់។ រួមទាំងការបន្ថែមស្លាបនៃគ្រាប់បែកឆ្លាតវៃនេះផងដែរអនុញ្ញាតឱ្យវាធ្វើដំណើរបានចម្ងាយកាន់តែច្រើនទៅកាន់គោលដៅដែលអនុញ្ញាតឱ្យយន្តហោះអាចទម្លាក់គ្រាប់បែកពីចំងាយឆ្ងាយពីតំបន់ការពារដែនអាកាសរបស់សត្រូវ ដែលធានាបានកម្រិតជោគជ័យ និងជាក់លាក់។

photo_3_2024-05-03_08-49-59

photo_2_2024-05-03_08-49-59


 


ថ្ងៃសុក្រ, 03 ខែឧសភា 2024 08:55  BeeTube News