BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Zedes “ក្រឡុកទីក្រុង” ទទួលបាន១លានទស្សនានៅលើ Tik Tok

ថ្ងៃពុធ, 06 ខែមីនា 2024 13:13  BeeTube News

photo_1_2024-03-06_13-08-28

Zedes Top 3 របស់ The Rapper បានត្រលប់មកបង្ហាញមុខសាជាថ្មីតាមរយៈបទថ្មីដែលមានចំណងជើងថា «ក្រឡុកទីក្រុង»។ ស្របពេលដែលបទចម្រៀងនេះមិនទាន់បានចេញជាផ្លូវការនៅឡើយ ត្រឹមតែបកស្រោមសម្ពោធនៅលើ Tik Tok ជាមុន មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង រហូតធ្វើអោយបទចម្រៀងនេះឡើងចំនួនទស្សនារហូតទៅដល់១លាន Viewនៅលើ Tik Tok ត្រឹមរយៈពេល៤ថ្ងៃ ខណៈកាលពីពេលថ្មីៗនេះផងដែរ លោក Zedes ក៏បានធ្វើការថ្លែងអំណរគុណទៅកាន់ហ្វេនៗរបស់លោកនៅលើ Story Facebook ផងដែរថា«អរគុណអ្នកទាំងអស់គ្នាសម្រាប់១លាន Views» និងបានធ្វើការ Screenshot Pinpost របស់លោកពីបណ្តាញសង្គម Tik Tok។ 

photo_3_2024-03-06_13-08-28

អ្វីដែលកាន់តែចៃដន្យជាខ្លាំង កាលពីយប់ម្សិលមិញនេះ​​​ បទ«ក្រឡុកទីក្រុង» របស់លោក Zedes បានផ្ទុះឡើងស្របពេលដែលបណ្តាញសង្គមហ្វេសប៊ុកត្រូវបានខូចផ្អើលអស់ពេញមួយយប់ ធ្វើអោយមហាជនមួយចំនួនបានបង្ហោះស្តេធឺសលេងសើចថា«Zedes ក្រឡុកទីក្រុង Mark Zuckerberg ក្រឡុកពិភពលោក»។ គួរបញ្ជាក់ផងដែរ ម្ចាស់បទចម្រៀង«ចម្រោះជីវិត»មួយនេះ មានឈ្មោះពិតថា ជា ប្រាថ្នា គឺជាបេក្ខជនមួយរូបក្នុងចំណោមអ្នកដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងកាលពីរដូវកាលទី១ ហើយលោកក៏បានកើនឡើងចំនួនអ្នកគាំទ្រជាលំដាប់ផងដែរ និងសង្កេតឃើញថាមានអ្នកគាំទ្រជាច្រើននាក់កំពុងទន្ទឹងរង់ចាំ និងបានពុះពោរបង្ហាញការគាំទ្រចំពោះការទម្លាក់បទចម្រៀងរបស់លោក។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ? តើបទនេះស៊ីនឹងសំលេងលោកដែររឺទេ?

photo_2_2024-03-06_13-08-28


 


ថ្ងៃពុធ, 06 ខែមីនា 2024 13:13  BeeTube News