កក្រើក! ផ្ទុះមតិវែកញែកពាក់ព័ន្ធនឹងបទថ្មីដ៏ល្បីរបស់លោក Zedesដែលមានចំណងជើងថា«ក្រឡុកទីក្រុង»។ តើបទដែលកំពុងផ្ទុះល្បីល្បាញហៀបនឹងចាក់ផ្អើលថ្ងៃបុណ្យចូលឆ្នាំខាងមុខនេះ ពិតជាបានចម្លងពីបរទេសមែនដែររឺទេ? ដោយកាលពីពេលថ្មីៗនេះ បន្ទាប់ពី Teaser បទ«ក្រឡុកទីក្រុង» របស់លោក Zedes ត្រូវបានចែករំលែកឡើង មហាជនមួយចំនួននៅលើបណ្តាញសង្គម Tik Tok ក៏បានធ្វើការកត់សម្គាល់ឡើង និងខមមែនថា បទចម្រៀងនេះគឺជាបទដែលបានចម្លងពីបរទេសតែប៉ុណ្ណោះ ហើយបន្តិចទៀតមហាជនទាំងអស់គ្នានឹងបានដឹង។ ហើយនៅពេលមានអ្នកខមមែនសួរឡើងថា ហេតុអ្វីបានជាពួកគេដឹង?
អ្នកទាំងនោះក៏បានចង្អុលប្រាប់ថា ព្រោះតែបទចម្រៀងនេះគឺមានភាពស្រដៀងគ្នាទៅនឹងបទទាំងនេះ ដែលរួមមានបទ«Put Em Too Rest» របស់ C Blu,Yagi B និង Mhady2hottie និងបទ«Who Bugging» របស់ B-Lovee។ បន្ទាប់ពីបានស្តាប់ទាំងពីរបទនេះហើយ អេដមីនយល់ឃើញថាបទទាំងពីរនេះគឺត្រឹមតែហាក់ដូចជាមានប្រើប្រាស់ Loop ស្រដៀងគ្នាទៅនឹងបទ«ក្រឡុកទីក្រុង»តែប៉ុណ្ណោះ ខណៈដែលរសជាតិ អត្ថន័យ និងខ្លឹមសារវិញគឺមានភាពផ្សេងរៀងៗខ្លួន។ គួរបញ្ជាក់ផងដែរថា បទ«Put Em Too Rest» បានចេញផ្សាយឡើងកាលពីចុងខែសីហា ឆ្នាំ២០២៣ និងទទួលបានចំនួនទស្សនារហូតដល់ទៅ២សែនជាង។ ខណៈបទ«Who Bugging» វិញត្រូវបានចេញផ្សាយកាលពីចុងខែកក្កដា ឆ្នាំ២០២៣ និងទទួលបានចំនួនទស្សនារហូតដល់ទៅជាង១លាន៦សែន។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះបទទាំងនេះ?