Reuters-
សហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំ អាល់ក្វៃដា Ayman al-Zawahiri នៅក្នុងការវាយប្រហារដ៏ច្បាស់លាស់នៅកណ្តាលទីក្រុង Kabul រដ្ឋធានីអាហ្វហ្គានីស្ថាន លោកប្រធានាធិបតីប Joe-Biden បាននិយាយថា ការកំទេចដ៏ធំមួយចំពោះក្រុមជីវពលចាប់តាំងពីមេដឹកនាំស្ថាបនិក Osma Bin Laden ត្រូវបានសម្លាប់ក្នុងឆ្នាំ២០១១។ Zawahiri ដែលជាគ្រូពេទ្យវះកាត់អេហ្សីប ដែលមានតម្លៃក្បាល២៥លានដុល្លារ បានជួយរួមសហការណ៍ក្នុងខែកញ្ញា ទី១១ ឆ្នាំ២០០១ ដែលជាការវាយប្រហារមួយសន្លាប់មនុស្សជិត៣,០០០នាក់។ មន្ត្រីសហរដ្ឋអាមេរិកដែលនិយាយក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បាននិយាយថា Zawahiri ត្រូវបានសម្លាប់នៅពេលដែលលោកបានចេញមកក្រៅឡៅតឿនៃផ្ទះរបស់លោកនៅក្នុងទីក្រុង Kabul កាលពីថ្ងៃអាទិត្យ ដោយមីស៊ីលដែលបាញ់ចេញពីដ្រូន។
“ឥឡូវនេះយុត្តិធម៌ត្រូវបានផ្តល់ឲ្យហើយ ហើយមេដឹកនាំភេវរករនេះនឹងមិនមានទៀតទេ” Biden បាននិយាយក្នុងសម្តីរបស់លោកចេញពីសេតវិមានកាលពីថ្ងៃច័ន្ទ “ទោះបីជាអ្នកលាក់ខ្លួនកន្លែងណាក៏ដោយ បើសិនជាអ្នកគំរាមកំហែងប្រជាពលរដ្ឋយើង សហរដ្ឋអាមេរិកនឹងស្វែងរកអ្នក និងយកអ្នកចេញ”។ លោកនិយាយថា លោកបានបញ្ជាឲ្យវាយប្រហារនៅក្នុងទីក្រុង Kabul ហើយមិនមានជនស៊ីវិលណាត្រូវបានស្លាប់ទេ។ អ្នកនាំពាក្យ៣នាក់នៅក្នុងរដ្ឋការបស់ក្រុមតាលីបង់ក្នុងទីក្រុង Kabul បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការស្លាប់របស់ Zawahiri ។
អ្នកនាំពាក្យតាលីបង់ Zabihullah Mujahid បានបញ្ជាក់ពីមុនថាការវាយប្រហារនេះបានកើតឡើងក្នុងទីក្រុង Kabul កាលពីថ្ងៃអាទិត្យ និងបានថ្កោលទោសយ៉ាងខ្លាំងក្លា ដោយបានហៅវាថាជាការរំលោភទៅលើ "គោលការណ៍អន្តរជាតិ"។ អ្នកនាំពាក្យតាលីបង់ម្នាក់សំរាប់ក្រសួងមហាផ្ទៃ បាននិយាយថា ផ្ទះមួយត្រូវបានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅក្នុង Sherpoor ក្នុងតំបន់ជិតខាងដែលមានផ្ទះខ្ពស់ៗនៅក្នុងទីក្រុង ដែលជាគេហដ្ឋានផងដែររបស់ស្ថានទូតជាច្រើន។ "មិនមានជនរងគ្រោះខណៈដែលផ្ទះទាំងអស់នោះគ្មានមនុស្សស្នាក់នៅ" Abdul Navi Takor អ្នកនាំពាក្យបាននិយាយ។ អាជ្ញាធរតាលីបង់បានពង្រាយនូវសំណាញ់សន្តិសុខនៅជុំវិញផ្ទះ ក្នុង Sherpoor កាលពីថ្ងៃអង្គារ៍ ហើយអ្នកកាសែតមិនត្រូវបានអនុញ្ញាតឲ្យនៅក្បែរឡើយ។
មន្ត្រីជាន់ខ្ពស់តាលីបង់បានប្រាប់ Reuters ថា Zawahiri កាលពីពេលមុននៅក្នុងខេត្ត Helmand និងបានទៅទីក្រុង Kabul បន្ទាប់ពី ពួកតាលីបង់បានចូលកាន់កាប់ប្រទេសក្នុងខែសីហា ឆ្នាំមុន។ មន្ត្រីចារកម្មសហរដ្ឋអាមេរិកបានកំណត់ថា ជាមួយនឹងទំនុកចិត្តដ៏ខ្ពស់តាមរយៈខ្សែររយៈពហុចារកម្មដែលថាបុរសដែលបានសម្លាប់នោះគឺជា Zawahiri មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបានប្រាប់អ្នកយកព័ត៌មាន។ Zawahiri បានបន្តដាក់នូវការគំរាមដ៏សកម្មចំពោះបុគ្គលអាមេរិក ផលប្រយោជន៍និងសន្តិសុខជាតិ អាមេរិក។ មន្ត្រីបាននិយាយនៅក្នុងការប្រជុំតាមទូរស័ព្ទ “ការស្លាប់របស់គាត់មានទំនាក់ទំនងយ៉ាងសំខាន់ចំពោះការដួលរលំរបស់អាល់ក្វៃដា និងបន្ទាបនូវសមត្ថភាពក្នុងកិច្ចប្រតិបត្តិការណ៍”៕