DW-
រោងចក្រអគ្គីសនីដែលដើរដោយឋាមពលនុយគ្លេអ៊ែរដែលស្ថិតនៅក្រោមការកាន់កាប់ដោយរុស្សីនៅក្នុងអ៊ុយក្រែនត្រូវបានបិទទាំងស្រុង អង្គការឋាមពលនុយគ្លេអ៊ែអ៊ុយក្រែន Ensrgoatom បានប្រកាសកាលពីថ្ងៃអាទិត្រ ដោយនិយាយថាវាជាវិធានការមួយដែលមានសុវត្តិភាព។ Energoatom បាននិយាយថា ការកាត់ផ្តាច់ចេញពីម៉ាស៊ីនទាំង៦នោះចេញពីឋាមពលនៃបំពង់នុយគ្លេអ៊ែរ។ "ការរៀបចំកំពុងតែធ្វើឡើងទុកឲ្យវាត្រជាក់ហើយនឹងបញ្ជូនវាទៅទីកន្លែងដែលត្រជាក់ គេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ"។ ការប្រយុទ្ធនិងការផ្លោងដាក់គ្នាទៅវិញទៅមកបណ្តាលឲ្យមានការព្រួយបារម្ភពីសំណាក់សហគមន៍អន្តរជាតិ ពីមហន្តរាយដែលអាចកើតចេញពីវិទ្យុសកម្មក្នុងករណីដែលរោងចក្រនេះត្រូវបានបំផ្លាញ។
ប្រតិបត្តិករណ៍បាននិយាយថា គេបានចាត់ចែងគ្រប់វិធានការណ៍ទាំងអស់ដែលអាចធ្វើទៅបានដើម្បីចាត់ចែងនូវការផ្គត់ផ្គង់ប្រេងម៉ាស៊ូតបន្ថែមទៀតសំរាប់ម៉ាស៊ីនភ្លើងដែលត្រូវការ ដើម្បីធានាសុវត្តិភាពនៅក្នុងរោងចក្រក្នុងការដែលអវត្តមាននៃការផ្គត់ផ្គង់ចរន្តអគ្គីសនីបន្ថែមខាងក្រៅ។ អស់រយៈពេលជាច្រើនថ្ងៃ រោងចក្របានប្រើប្រាស់តែ រ៉េអាក់ទ័រដែលនៅសល់ក្នុងប្រតិបត្តិការណ៍ដើម្បីបង្កើតនូវឋាមពលដែលត្រូវការជាសំខាន់ៗ ដូចជាប្រតិបត្តិការធ្វើឲ្យត្រជាក់ចំពោះរោងចក្រខណៈប្រព័ន្ធខ្សែរដែលមានការតភ្ជាប់ពីខាងក្រៅត្រូវបានកាត់ផ្តាច់ដោយសារលទ្ធផលនៃការប្រយុទ្ធគ្នានៅក្នុងតំបន់នោះ។
Enertomatom បាននិយាយថាខ្សែរមួយនៃឋាមពលត្រូវបានជួសជុលឡើងវិញកាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីឲ្យរ៉េអាកទ័រមួយទៀតត្រូវបានបិទ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារព័ត៌មានរុស្សី Interfax ទីប្រឹក្សារម្នាក់នៃប្រធានអង្គការនុយគ្លេអ៊ែរបស់រុស្សី Rosenergoatom បានបញ្ជាក់ថា ម៉ាស៊ីនមួយជាចុងក្រោយត្រូវបានបិទនិងថារោងចក្រឥឡូវនេះបានផ្លាស់ប្តូរទៅជាកន្លែងមួយដែលមានភាពត្រជាក់។ រោងចក្រនេះត្រូវបានកាន់កាប់ដោយពួកឈ្លានពានរុស្សីចាប់តាំងពីខែមិនា ទោះបីជាវាប្រតិបត្តិការដោយបុគ្គលិកអ៊ុយក្រែនក៏ដោយ។ ក្រុមបេសកកម្មមួយដែលមានសមាជិក១៤នាក់ ដែលបញ្ជូនទៅដោយ IAEA កាលពីសប្តាហ៍មុនបានអំពាវនាវឲ្យមានការរៀបចំនូវសុវត្តិភាពនិងសន្តិសុខមួយជាបន្ទាន់ដើម្បីជាតំបន់ការពារនុយគ្លេអ៊ែរ។
Energoatom បាននិយាយថា គេបានរៀបចំឡើងវិញនូវសមត្ថភាពប្រតិបត្តិការណ៍នៃខ្សែរទំនាក់ទំនងមួយទកាន់ប្រព័ន្ធឋាមពល ដែលបាននិយាយវាបានខូចខាតដោយការផ្លោងរបស់រុស្សី ដើម្បីអនុញ្ញាតិឲ្យរោងចក្រនោះមានភ្លើងបំភ្លឺដោយប្រព័ន្ធឋាមពលរបស់អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចមួយត្រូវបានធ្វើឡើងដោយដើម្បីពន្លត់នូរ៉េអាក់ទ័រទី៦ និងបញ្ជូនវាទៅកាន់កន្លែងដែលមានសុវត្តិភាពដោយទុកវាឲ្យស្ថិតនៅទីកន្លែងដែលមានសីតណ្ហភាពត្រជាក់។ រោងចក្រនោះត្រូវបានគេរាយការណ៍មកថា មានប្រេងម៉ាស៊ូតសំរាប់តែ១០ថ្ងៃទេ រោងចក្រអាតូមិកនេះដែលជារោងចក្រមួយដ៏ធំទី១០នៅក្នុងពិភពលោកកំពុងតែស្ថិតនៅក្រោមការកាន់កាប់របស់កងទ័ពរុស្សី។