BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អបអរសាទរ Yuuhai ក្លាយជា Winner The Rapper Cambodia រដូវកាលទី1!!

ថ្ងៃចន្ទ, 25 ខែធ្នូ 2023 13:31  BeeTube News

414182900_758857742942562_2548697739847735629_n

កម្មវិធី The Rapper Cambodia បានឈានចូលមកដល់វគ្គ Final និងបញ្ចប់ទៅដោយរលូនកាលពីយប់ម្សិលមិញនេះ ដោយបានរកឃើញហើយម្ចាស់ជ័យលាភីប្រាក់ 10000$ នារដូវកាលទី១នេះ ដែលបានទៅលើលោក Yuuhai កូនក្រុម Team NoNo របស់ Coach Norith តាមរយៈការបោះឆ្នោតរបស់ទស្សនិកជន។ 

412840917_758857726275897_9183428981760735056_n

យ៉ាងណាមិញក៏សង្កេតឃើញថាមានទស្សនិកជនជាច្រើនបង្ហាញការសោកស្តាយដែលបេក្ខជនសំណព្វចិត្តរបស់ពួកគេដទៃទៀតមិនអាចទទួលពានបាន ដូចជាលោក Goofy, លោក Nightee និងលោក Zedes ជាដើម។ មិនមានការអាក់អន់ចិត្តអ្វីនោះទេ ព្រោះបន្ទាប់មកក៏ឃើញលោក Goofy ដែលជាកូនក្រុមមួយរូបទៀតរបស់ Coach Norith បានបង្ហោះស្តេធឺសឡើងសុំទោសទៅកាន់ហ្វេន និងបង្ហាញការអបអរសាទរដល់មិត្តរបស់ខ្លួនគឺលោក Yuuhai ផងដែរ។ 

412677482_758857146275955_8148713038591454773_n

ចំណែកលោក Nightee គឺជាបេក្ខជនជើងខ្លាំងមួយរូបទៀត ដែលធ្វើបានយ៉ាងល្អកាលពីម្សិលមិញ ក៏បានបង្ហោះស្តេធឺសអបអរសាទរទៅកាន់លោក Yuuhai ដូចគ្នា រួមទាំងបានបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់លោកផងដែរថាលោកបានប្រឹងប្រែងអស់ពីសមត្ថភាពហើយសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ។ 

412332491_758857019609301_993616108547618248_n

យ៉ាងណាមិញកត់សម្គាល់ឃើញថា នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Popular Magazine កន្លងទៅនេះ Top7នៃវគ្គផ្តាច់ព្រ័ត្ររបស់យើង ក៏បានធ្វើការទំលាយឡើងទៅនឹងសំណួរមួយដែលបានសួរថាតើនរណាដែលពួកគេយល់ថាជាគូប្រជែងខ្លាំងជាងគេបំផុតរបស់ពួកគេ។ ខណៈពេលនោះផងដែរ សមាជិកភាគច្រើនក៏បានឆ្លើយថាជាលោក Yuuhai នេះឯងដែលជាគូប្រជែងធំជាងគេបំផុត ដែលនេះសបញ្ជាក់អោយឃើញថាសក្តិសមទៅនឹងតំណែងដែលលោកបានគ្រងពិតមែន។

412811250_758857732942563_5738355907326350817_n

ក្នុងចំណោមនោះដែរ លោក Goofy ក៏បានឆ្លើយចំលើយដែលគួរអោយចាប់អារម្មណ៍ថា លោកសង្ឃឹមថាជា Yuuhai ជាអ្នកលើកពាន ព្រោះកន្លងមកមានគ្នាតែពីរនាក់លោក Yuuhai នេះហើយ ដែលតស៊ូជាមួយគ្នានៅក្នុង Team Nono។ រីឯចំលើយរបស់លោក Yuuhai វិញក៏បានឆ្លើយថា បើលោក​​​មិនបានលើកពាន លោកក៏សង្ឃឹមថាអ្នកដែលលើកពានគឺជាលោក Goofy វិញដែរ។​​​ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះមិត្តភាពរបស់សមាជិក Rapper Cambodia រដូវកាលទី១នេះ?

 


ថ្ងៃចន្ទ, 25 ខែធ្នូ 2023 13:31  BeeTube News